Bentley Systems ប្រកាសពីសមត្ថភាពថ្មី ដើម្បីវាយតម្លៃកាបូន ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ពន្ធរបស់កម្មវិធី iTwin

សមត្ថភាពគ្រប់គ្រងទិន្នន័យ និងវិភាគកាបូនសម្រាប់គម្រោងហេដ្ឋារចនាសម្ពន្ធ

ក្រុមហ៊ុនវិស្វកម្មហេដ្ឋារចនាសម្ពន្ធ បានប្រកាសនៅឯកិច្ចប្រជុំកំពូលធុរកិច្ចសកលសម្រាប់អ្នកវិភាគបរិស្ថាន ពីសមត្ថភាពថ្មីក្នុងការវាយតម្លៃកាបូននៅក្នុង iTwin Experience ដើម្បីឱ្យអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ អាចកំណត់បរិមាណយ៉ាងរលូននូវឱកាសកាត់បន្ថយកាបូននៅក្នុងគម្រោងរបស់ពួកគេ។ នេះបើតាមការឱ្យដឹងពីក្រុមហ៊ុន Bentley System កាលពីថ្ងៃទី 27 មិថុនា 2023 ក្នុងកិច្ចប្រជុំកំពូលធ្វើឡើងនៅថ្ងៃទី 27 និង 28 ខែមិថុនានៅទីក្រុងឈីកាហ្គោ។

ជាមួយនឹងសមត្ថភាពថ្មីនេះ អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធអាចធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវរបាយការណ៍គណនាកាបូន និងការវិភាគផលប៉ះពាល់ ដោយទាញយកអត្ថប្រយោជន៍ពី iTwin Experience ដែលអាចឱ្យពួកគេស្វែងរកជម្រើសក្នុងការរចនាជាច្រើនបានលឿនជាងមុន និងលុបបំបាត់ការនាំចេញទិន្នន័យដោយដៃ និងការធ្វើឱ្យមានភាពសមញ្ញ។

នៅឆ្នាំ 2022 Bentley បានបង្កើតសេវាកម្មរួមបញ្ចូលនៅក្នុង iTwin Platform ដើម្បីធ្វើស្វ័យប្រវត្តិកម្មដំណើរការនៃការបង្កើតរបាយការណ៍កាបូនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធតាមរយៈ កម្មវិធី One Click LCAនិង EC3។ របាយការណ៍ត្រូវបានផ្តួចផ្តើមដោយប្រើ iTwin Platform តាមរយៈកម្មវិធី One Click LCA ឬ EC3។ ឥឡូវនេះ iTwin Experience ផ្តល់នូវការរួមបញ្ចូលទាំងពីរទិសដែលត្រៀមរួចជាស្រេចជាមួយ EC3 អាចឱ្យការវាយតម្លៃកាបូនមើលឃើញជារូបភាពឌីជីថលភ្លោះដោយមិនចាំបាច់សរសេរកូដ។ iTwin Experience បាននាំចេញគំរូទិន្នន័យទៅ EC3 ដែលជាកម្មវិធីឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ត្រូវចុះឈ្មោះដាច់ដោយឡែកពីគ្នា ដោយអនុវត្តការគណនាកាបូនដែលបានបញ្ចូល ហើយវិភាគត្រឡប់នូវលទ្ធផលដែល iTwin Experience បានអាន និងអាចឱ្យយើងមើលឃើញយ៉ាងរលូន។

អ្នកជំនាយក៏បានប្រកាសផងដែរថា ក្រុមហ៊ុន ឬអង្គភាពណាដែលទិន្នន័យកាបូន ឬបទពិសោធន៍គ្រប់គ្រងកាបូនពីកម្មវិធីផ្សេង ក៏នៅតែអាចយកទិន្នន័យទាំងនោះមកប្រើជាមួយកម្មវិធី iTwin Platform បានដែរ។ ហើយសមត្ថភាពនេះ ក៏បានអនុញ្ញាតឱ្យមានការរួមបញ្ចូលគ្នាក្នុងលំហូរការងារ ជាមួយសមត្ថភាពនៃកម្មវិធីផ្សេងទៀតរបស់ Bentley System ក្នុងការរចនា និងគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

ឥឡូវនេះ ដើម្បីចង់ដឹងពីសមត្ថភាពនេះ យើង​កំពុង​ចេញ​ផ្សាយសាកល្បង និងកំហិតនូវចំនួនសម្រាប់ដៃគូប្រើប្រាស់នៅក្នុងជំហានដំបូង។

លោក Kaustubh Page នាយកគ្រប់គ្រងកម្មវិធីនៃក្រុមហ៊ុន Bentley Systems បាននិយាយថា “ការវាយតម្លៃវដ្តជីវិត ការវិភាគលើបរិស្ថាន និងរបាយការណ៍ដែលចេញពីកម្មវិធីរបស់យើងកំពុងក្លាយជាតម្រូវការស្តង់ដារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងពិភពលោក។ យើងដឹងហើយថា អ្នកឌីហ្សាញ និងវិស្វករបានចំណាយពេលវេលាដ៏តម្លៃរបស់ពួកគេដើម្បីបង្កើតការវាយតម្លៃ ឬរបាយការណ៍បរិស្ថាន។ កន្លងមក ទិន្នន័យសំខាន់ជាច្រើន ត្រូវបានទាញយកចេញជាលក្ខណៈ manual ពីកម្មវិធីនីមួយៗ ហើយបន្ទាប់មកយកមកផ្គុំ និងផ្ទៀងផ្ទាត់ ហើយបង្កើតការវាយតម្លៃបរិស្ថានទាំងនោះ នេះគឺជាដំណើរការដែលចំណាយពេលដ៏ច្រើន និងអាចមានកំហុសឆ្គង។ ជាមួយនឹងសមត្ថភាពថ្មីទាំងនេះ ទិន្នន័យត្រូវបានបញ្ចូល និងបង្កើតនៅក្នុងកម្មវិធី iTwin Experience ដោយវាអាចបំប្លែងនូវអ្វីដែលយើងចង់បាន ដែលជាធម្មតាយើងត្រូវការពេលដំណើរការរយៈពេលរហូតដលទៅប្រាំមួយខែ មកត្រឹមពេលប្រាំមួយនាទី អ្នកស្រម័យទៅមើល តើវាចំណេញប៉ុនណា? គោលដៅរបស់យើងគឺសម្រាប់អ្នកប្រើប្រាស់ iTwin Experience ដើម្បីចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកគេលើការរចនាឱ្យកានតែប្រសើរ និងធ្វើការសម្រេចចិត្តកាន់តែល្អ លឿនជាងមុន – ហើយបើយើងប្រើលំហូរការងារក្នុង iTwin Platform គឺមិនចាំបាច់ត្រូវទាញទិន្នន័យចេញ និងផ្គុំឡើងវិញទេ ព្រមទាំងទទួលបានទិន្នន័យដែលមានសុពលភាពទៀត។

លោក Mark Tablante នាយកផ្នែកបច្ចេកវិទ្យារចនានៃក្រុមហ៊ុន Burns & MacDonnell បាននិយាយថា “ឧបករណ៍អគ្គិសនីគឺជាធាតុផ្សំដ៏សំខាន់ក្នុងការបំពេញគោលដៅ decarbonization របស់ពិភពលោក។ មានការវិនិយោគដើមទុនយ៉ាងច្រើនដែលត្រូវការឧបករណ៍អគ្គិសនីដើម្បីអភិវឌ្ឍន៍ និងវិនិយោគ (T&D) គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់គេ និងការរចនាប្រកបដោយប្រសិទ្ធភាពកាបូន ដែលភាគច្រើនជាការចំណាយលើការបំបែកកាបូន។ ការមើលឃើញពីដំណើរឆ្ពោះទៅរកគោលដៅសូន្យនៃ decarbonization សុទ្ធរបស់ឧបករណ៍ប្រើប្រាស់មានសារៈសំខាន់សម្រាប់មិនត្រឹមតែម្ចាស់ភាគហ៊ុនរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អនាគតនៃពិភពលោករបស់យើង។ Burns & McDonnell កំពុងធ្វើការជាមួយ Bentley ដើម្បីសាកល្បងសមត្ថភាពវិភាគ និងចេញរបាយការណ៍កាបូនដែលដំណើរការដោយ iTwin ថ្មីរបស់ពួកគេសម្រាប់ឧស្សាហកម្មឧបករណ៍ប្រើប្រាស់អគ្គិសនី។ វិស្វករ និងក្រុមបរិស្ថានរបស់យើងមានមោទនភាពក្នុងការធ្វើការជាមួយអតិថិជន និងដៃគូបច្ចេកវិទ្យារបស់យើង ដើម្បីជួយអភិវឌ្ឍដំណោះស្រាយមិនប្រក្រតីរបស់អ្នកលក់សម្រាប់អនាគតដ៏ភ្លឺស្វាង។ យើងទន្ទឹងរង់ចាំក្នុងការរួមបញ្ចូលសេវាកម្មទាំងនេះ និងបន្តជួយអតិថិជនរបស់យើងតាមដានកាបូន និងឈានដល់គោលដៅសូន្យនៃ decarbonization សុទ្ធរបស់ពួកគេ។

រូបភាពទី១:

រូបថតរបស់ Bentley Systems៖ រូបភាពបង្ហាញអំពីផលប៉ះពាល់កាបូនចេញពីកម្មវិធី EC3 visualized ក្នុង iTwin Experience ដែលរចនាចេញពីកូដពណ៌ ដោយផ្អែកលើទម្ងន់នៃកាបូន។

រូបភាព ២:

រូបថតរបស់ Bentley Systems៖ ការរចនាធាតុផ្សំជាក្រុមឡូជីខលសម្រាប់ការគណនាផលប៉ះពាល់នូវព័ត៌មានកាបូនដែលបានបញ្ចូល។

រូបភាព ៣:

រូបថតរបស់ Bentley Systems៖ សមត្ថភាពថ្មីនៅក្នុង iTwin Experience ផ្លាស់ប្តូរនូវការងារដែលជាធម្មតាត្រូវការពេល ៦ខែ ទៅជាលំហូរការងារដែលប្រើពេលតែ ៦នាទី។

វិដេអូ បង្ហាញពីសមត្ថភាពគណនាកាបូនរបស់ iTwin Experience

អំពីក្រុមហ៊ុន Bentley Systems
Bentley Systems (ចុះបញ្ជីហ៊ុន Nasdaq: BSY) គឺជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ដ ដែលផ្តល់កម្មវិធីច្នៃប្រឌិតថ្មីៗ ដើម្បីជំរុញវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញសាកលលោក – ដោយផ្តោតទាំងសេដ្ឋកិច្ច និងបរិស្ថានពិភពលោក។ ដំណោះស្រាយឈានមុខគេផ្នែកកម្មវិធីកុំព្យូទ័រក្នុងឧស្សាហកម្មរបស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គភាពគ្រប់ទម្រង់ ប្រើប្រាស់សម្រាប់ការរចនា សាងសង់ និងប្រតិបត្តិការគម្រោងក្រោយសាងសង់បញ្ចប់ ដូចជាផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន ទឹកស្អាត និងទឹកកខ្វក់ សាធារណការ ទឹក-ភ្លើង អគារ ទីធ្លាសាធារណៈ ឧស្សាហកម្មរ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ល។ ការផ្តល់ជូនរបស់យើងដែលដំណើរការដោយ iTwin Platform សម្រាប់ឌីជីថលភ្លោះហេដ្ឋារចនាសម្ព័ន្ធ រួមមានកម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងរូបនិម្មិត កម្មវិធី Seequent សម្រាប់អ្នកជំនាញភូមិសាស្ត្រ និង Bentley Infrastructure Cloud គ្របដណ្តប់លើ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និង AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក 5,000 របស់ Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាង $1 ពាន់លានដុល្លារនៅក្នុង 194 ប្រទេស។

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, iTwin Experience, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]