Blyncsy បញ្ចេញផែនទីផ្លូវហាយវេថ្មី ដើម្បីគ្រប់គ្រងសុវត្ថិភាព ការថែទាំ និងពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស

Blyncsy បានផ្តល់លទ្ធភាពថ្មីដល់នាយកដ្ឋានដឹកជញ្ជូនអាមេរិក ជាមួយនឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងប្រៀបធៀប — នៅក្នុងពេលវេលាជាក់ស្តែង — ស្ថានភាពនៃផ្លូវហាយវេសំខាន់ណាមួយនៅក្នុងសហរដ្ឋអាមេរិកទាំងមូលជាមួយនឹងទិន្នន័យដែលមានស្រាប់ សម្រាប់ការសម្រេចចិត្តជាមួយព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ

ការប្រកាសផ្សព្វផ្សាយផែនទីឌីជីថលជាសាធារណៈនៃផ្លូវហាយវេឆ្លងកាត់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗជាទ្រព្យរដ្ឋ ដូចជា បង្កាន់ដៃសុវត្ថិភាព ផ្លាកសញ្ញាកំណត់ល្បឿន និងតំបន់ការដ្ឋានការងារ។ល។ គឺដើម្បីគាំទ្រលក្ខខណ្ឌសុវត្ថិភាព និងការថែទាំផ្លូវ។ ឥឡូវនេះទិន្នន័យទាំងនេះអាចរកបានពីភ្នាក់ងារនៃនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋទាំងអស់ក្នុងប្រទេសអាមេរិក ដែលអនុញ្ញាតឱ្យការដោះស្រាយបញ្ហាសុវត្ថិភាព ការថែទាំ និងការជួសជុលផ្លូវដែលខូច និងការធ្វើការដោយភាពប្រថុយប្រថានកាន់តែមានប្រសិទ្ធភាព និងសន្សំសំចៃជាងមុន ជាពិសេសក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ នេះបើយោងតាមការសេចក្តីប្រកាសរបស់ក្រុមហ៊ុន Blyncsy និង Bentley Systems កាលពីថ្ងៃទី 29 តុលា 2024 នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AASHTO ក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។

ផែនទីផ្លូវហាយវេឆ្លងកាត់រដ្ឋថ្មីរបស់ Blyncsy បានប្រើប្រាស់រូបភាពកាមេរ៉ា (ដាសខេម) ចេញពីប្រភពរថយន្តជាង 1 លានគ្រឿងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ខណៈពេលភ្ជាប់ជាមួយឧបករណ៍វិភាគរូបភាព AI ដ៏មានអានុភាពរបស់ Blyncsy វាអាចរកឃើញស្ថានភាពផ្លូវជាង 40 ផ្សេងៗគ្នា រាប់ចាប់ពីការកំណត់សារពើភ័ណ្ឌ អាយុកាល ឬលក្ខខណ្ឌនៃផ្លូវក្នុងពេលវេលាជាក់ស្តែង។ បញ្ហាទាំងឡាយ ក៏គ្របដណ្តប់ផងដែរពីសុវត្ថិភាព ដូចជាគ្រោះថ្នាក់នៃការបើកបរដែលអាចកើតមានពីការខូចខាត ប្រេះស្រាំតួផ្លូវ បាត់បង្កាន់ដៃស្ពាន ឬផ្លាកសញ្ញា ឬកង្វះគំនូសផ្លូវត្រឹមត្រូវ ដែលជាភាពងាយរងគ្រោះនៃផ្លូវ ដោយសារកត្តាគ្រោះធម្មជាតិ និងតំបន់ការដ្ឋានកំពុងជួសជុលផ្លូវជាដើម។ល។

ទិន្នន័យ AI ដែលទទួលបានពីប្រភពហ្វូងមនុស្សពេលធ្វើចរាចររបស់ Blyncsy ត្រូវបានបញ្ជូនតាមរយៈ API បើកចំហ បានផ្តល់ឱ្យនាយកដ្ឋានផ្លូវថ្នល់ក្នុងរដ្ឋទាំងអស់របស់អាមេរិកទទួលបាននូវដំណោះស្រាយក្នុងទំហំគ្មានដែនកំណត់ និងសន្សំសំចៃខ្ពស់បើប្រៀបធៀបទៅនឹងបច្ចេកវិជ្ជាប្រមូលទិន្នន័យដោយដៃផ្សេងទៀតដូចជា LiDAR ឬវិធីសាស្ត្រត្រួតពិនិត្យតាមបែបប្រពៃណី ដែលតម្រូវឱ្យបុគ្គលិកថែទាំផ្លូវដើម្បីជាអ្នកបញ្ជូនទិន្នន័យ។

លោកស្រី Laura Chace ប្រធាន និងជានាយកប្រតិបត្តិនៃ ITS America បាននិយាយថា “ការអនុវត្តបច្ចេកវិទ្យាទំនើបដូចជា AI រួមបញ្ចូលគ្នាជាមួយប្រភពទិន្នន័យថ្មី កំពុងផ្លាស់ប្តូរវិស័យដឹកជញ្ជូន ផ្តល់ឱ្យយើងនូវព័ត៌មានកាន់តែប្រសើរឡើង នៅពេលដែលយើងធ្វើការវិនិយោគលើសុវត្ថិភាព និងចល័តភាព” ។ ក្រុមហ៊ុនដូចជា Blyncsy ដែលបង្ហាញពីការដាក់ពង្រាយបច្ចេកវិទ្យាគិតឆ្ពោះទៅមុខទាំងនេះ និងធ្វើឱ្យទិន្នន័យហេដ្ឋារចនាសម្ព័ន្ធឌីជីថលទាំងឡាយអាចប្រើបានជាសាធារណៈក្នុងទម្រង់បើកចំហដែលអាចចូលប្រើបានតាមកម្មវត្ថុកំណត់។ យើងមានសេចក្តីរំភើបក្នុងការឃើញពីរបៀបដែលការផ្សព្វផ្សាយបង្ហាញទិន្នន័យរបស់ Blyncsy នឹងគាំទ្រដល់តម្លៃស្នូលនៃសុវត្ថិភាព និងភាពត្រឹមត្រូវ ខណៈពេលដែលអនាគតនៃការផ្លាស់ប្តូររបស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងកម្រិតមាត្រដ្ឋានថ្នាក់ជាតិ។”

លោក Mark Pittman នាយកប្រតិបត្តិ Blyncsy និងជានាយកផ្នែកដឹកជញ្ជូន AI របស់ Bentley Systems បាននិយាយថា “ជាមួយនឹងការកើនឡើងនៃបន្ទុកការងារ តែការចំណាយថវិកាសន្សំសំចៃជាង នាយកដ្ឋានផ្លូវថ្នល់រដ្ឋនីមួយៗត្រូវពិចារណាវិធីណាមួយដើម្បីកែលម្អសុវត្ថិភាពផ្លូវថ្នល់ និងមានប្រសិទ្ធភាពចំពោះប្រតិបត្តិការ” ។ “ថ្ងៃនេះ យើងកំពុងគាំទ្រចក្ខុវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ប្រទេស និងធ្វើឱ្យទិន្នន័យផ្លូវថ្នាក់ជាតិឆ្លងកាត់រដ្ឋនីមួយៗត្រូវបានបោះផ្សាយជាសំណុំទិន្នន័យបើកចំហសម្រាប់គ្រប់ផ្លូវហាយវេទាំងអស់ ដើម្បីជួយដល់នាយកដ្ឋានផ្លូវថ្នល់តាមបណ្តារដ្ឋនីមួយៗបង្កើនប្រសិទ្ធិភាពកាន់តែប្រសើរឡើងក្នុងការរៀបចំ ថែទាំ និងជួសជុលបន្ថែមទៀត ព្រមទាំងបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់បុគ្គលិកថែទាំ និងអ្នកបើកបរដូចគ្នា។”

ផែនទីថ្មីរបស់ Blyncsy នៃផ្លូវហាយវេសហរដ្ឋអាមេរិកអាចចូលបាននៅទីនេះ

រូបអេក្រង់កម្មវិធី Blyncsy បង្ហាញពីការគ្រប់គ្រងស្ថានភាពផ្លូវថ្នល់ក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិក

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
ផ្នែកផ្សព្វផ្សាយ កញ្ញា Erin Humphrey, PR@news.bentley.com
ផ្នែកវិនិយោគ លោក Eric Boyer, IR@bentley.com

អំពី Blyncsy
Blyncsy គឺជាក្រុមហ៊ុននាំមុខមួយនៃឧស្សាហកម្មដែលផ្តល់ការយល់ដឹងអំពីផ្លូវដ៏ឆ្លាតវៃ ការគ្រប់គ្រងទ្រព្យសម្បត្តិដោយស្វ័យប្រវត្តិ និងស្ថានភាពជាក់ស្តែងនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទៅកាន់រដ្ឋាភិបាលក្នុងតំបន់ និងនាយកដ្ឋានដឹកជញ្ជូនរដ្ឋ។ Blyncsy គឺជាក្រុមហ៊ុនតែមួយគត់ដែលប្រើប្រាស់រូបភាពដែលមានប្រភពច្រើនពីយានជំនិះជាង 800,000 គ្រឿងនៅលើដងផ្លូវ ដើយម៉ាស៊ីនសិក្សា និងបញ្ញាសិប្បនិមិត្ត ដើម្បីធ្វើឱ្យការគ្រប់គ្រងផ្លូវថ្នល់កាន់តែឆ្លាតវៃ សុវត្ថិភាពជាងមុន ច្បាស់លាស់ និងប្រសិទ្ធភាពជាងមុន។ Blyncsy ផ្តល់ឱ្យអង្គការ និងនាយកដ្ឋានដឹកជញ្ជូននូវទិន្នន័យដែលពួកគេត្រូវការដើម្បីធ្វើការសម្រេចចិត្តកាន់តែប្រសើរឡើងនៅពេលនិយាយអំពីចរាចរណ៍ សុវត្ថិភាព និងសុខមាលភាព។ អតិថិជនរួមមាន នាយកដ្ឋានដឹកជញ្ជូនផ្លូវហាវ៉ៃ ក្រុមប្រឹក្សារដ្ឋតិចសាស់ខាងជើង អាជ្ញាធរកំពង់ផែញូវយ៉ក និងញូវជឺស៊ី ទីក្រុង Plano Texas និងក្រុមហ៊ុនជាច្រើនទៀត។ Blyncsy គឺជាផ្នែកមួយនៃ Bentley Systems, Inc. www.blyncsy.com

អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly-owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]