CBRE Cambodia រៀបចំព្រឹត្តិការណ៍ព្យាករណ៍អចលនទ្រព្យប្រចាំឆ្នាំ ២០២១

ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានធ្វើបទបង្ហាញស្ដីពីការព្យាករណ៍ទីផ្សារអចលទ្រព្យឆ្នាំ ២០២១ នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារ HYATT Regency Hotel ភ្នំពេញ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនពាក់ព័ន្ធប្រមាណ ២០០ នាក់។

នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge មានប្រសាសន៍ថា៖ «វិស័យជាច្រើនក្នុងទីផ្សារអចលនទ្រព្យ កំពុងប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ ដែលធ្វើឱ្យតម្លៃជួល និងតម្លៃលក់ធ្លាកចុះ។ លើសពីនេះទៀត ការរឹតបន្តឹងការធ្វើដំណើរដោយសារជំងឺរាតត្បាតកូវីដ ១៩ នៅតែបន្តដាក់សម្ពាធលើវិស័យទេសចរណ៍»។

លោកក៏បានព្យាករថា៖ «ទីផ្សារឧស្សាហកម្ម និងបូរីនៅតាមតំបន់ជាយក្រុង ទីផ្សារអគារការិយាល័យកម្រិត B និងផ្សារទំនើបបែបច្នៃប្រឌិតថ្មី អាចនឹងមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ ២០២១នេះ»។

វាគ្មិនក្នុងកម្មវិធីនេះ ក៏បានការព្យាករចំណុចសំខាន់ៗ សម្រាប់ឆ្នាំ ២០២១ រួមមាន៖

• កម្រិតនៃការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា គឺអាស្រ័យទៅលើស្ថានភាពវិបត្តិកូវីដនៅក្នុងតំបន់ និងពិភពលោក
• ការផ្លាស់ប្តូរនិន្នាការតម្រូវការរបស់អ្នកទិញ នឹងជះឥទ្ធិពលលើការរចនា ការផ្គត់ផ្គត់ និងទីផ្សារអចលនទ្រព្យទាំងមូល
• ម្ចាស់ដី និងអ្នកអភិវឌ្ឍន៍នានា ត្រូវខិតខំរក្សាអ្នកជួលឱ្យបាន
• ភាពងាយស្រួល និងការបើកចំហរនៃកម្ចីរបស់វិស័យធនាគារ ជាចលករសំខាន់មួយជំរុញវិស័យលំនៅដ្ឋាន
• វិបត្តិកូវីដ និងការផ្គត់ផ្គង់លើសតម្រូវគឺបញ្ហា តែក៏ជាចលករជំរុញឱ្យមានការសម្របខ្លួន និងភាពច្នៃប្រឌិត ជាងមុន ពោលគឺនឹងជះឥទ្ធិពលវិជ្ជមានដល់ទីផ្សារពេលអនាគត

ដោយឡែក ចំពោះការព្យាករលម្អិតតាមប្រភេទអលនទ្រព្យនីមួយៗ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ នឹងចេញផ្សាយនាពេលឆាប់ៗនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]