CCA ចុះអនុស្សរណៈជាមួយក្រុមប្រឹក្សាពាណិជ្ជកម្មរបស់ចិន
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយអនុក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងស៊ីនយ៉ាងប្រទេសចិន (CCPIT) នៅដើមខែធ្នូ ដែលនេះគឺជាផ្នែកមួយនៃគោលនយោបាយកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់សមាគម។
CCA ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ គឺជាសមាគមដែលគ្រប់គ្រងដោយឯកជនដែលមានក្រុមហ៊ុនរកស៊ីក្នុងឧស្សាកម្មសំណង់អគារ និងអចលនទ្រព្យជាសមាជិកជាង ១២០ ក្រុមហ៊ុន។ អនុក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងស៊ីនយ៉ាងប្រទេសចិន (CCPIT) គឺជាសាខារបស់ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ចិននៅទីក្រុងស៊ីនយ៉ាង ដែលជាទីក្រុងរបស់ខេត្ត និងទីក្រុងធំបំផុតរបស់ខេត្ត Liaoning ប្រទេសចិន។ CCPITនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥២។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយស្ថាប័នទាំងពីរនៅថ្ងៃទី ៥ ខែធ្នូ មានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការមិត្តភាពនៅក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសចិន និងកម្ពុជា។
ក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ស្ថាប័នទាំងពីរបានព្រមព្រៀងគ្នាក្នុងការសម្រួលសម្រួលផ្លាស់ប្តូរគណៈប្រតិភូរបស់សហគ្រាស និងអង្គភាពសេដ្ឋកិច្ចដើម្បីធ្វើទស្សនកិច្ចនៅប្រទេសចិន និងកម្ពុជា ការឧបត្ថម្ភក្នុងពិព័រណ៍ពាណិជ្ជកម្ម សិក្ខាសាលា សន្និសីទ និងព្រឹត្តិការណ៍ផ្សេងទៀតដែលអាចពង្រឹងទំនាក់ទំនងអាជីវកម្មទ្វេភាគី។
ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីបង្កើតតំបន់ឧស្សាហកម្មសម្ភារសំណង់អគារចិន-កម្ពុជា ហើយអនុក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងស៊ីនយ៉ាងប្រទេសចិន (CCPIT) នឹងជួយផ្សព្វផ្សាយពីការអភិវឌ្ឍតំបន់នេះទៅកាន់សហគ្រាសនៅទីក្រុងស៊ីនយ៉ាង។
ភាគីទាំងពីរក៏នឹងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកពីការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងព័ត៌មានពីសហគ្រាសការរួមបញ្ចូលសេដ្ឋកិច្ច និងក្រុមហ៊ុន ពិព័រណ៍ពាណិជ្ជកម្ម ព្រមទាំងព័ត៌មានផ្សេងទៀតដែលជាការចាប់អារម្មណ៍របស់ភាគីទាំងពីរ។
CCA និង CCPIT នឹងមានកិច្ចប្រជុំជាទៀងទាត់ និងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងទៅវិញទៅមក ដើម្បីពិភាក្សាអំពីសេចក្តីលម្អិតនៃកិច្ចសហប្រតិបត្តិការ ចូលរួមក្នុងសិក្ខាសាលា និងចូលរួមក្នុងសកម្មភាពផ្សេងទៀតដែលអាចមានប្រយោជន៍សម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអ្នកម៉ៅការសាងសង់កម្ពុជា (CCA) ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការអន្តរជាតិនានា។ ជាក់ស្តែងមិនយូរប៉ុន្មានបន្ទាប់ពីការចាប់ផ្តើមការងាររបស់ខ្លួន CCA បានចុះបញ្ជីជាសមាជិកនៃសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) នៅឆ្នាំ ២០១១ ហើយក្រោយមកបានក្លាយជាសមាជិកសមាគមសហព័ន្ធអ្នកសាងសង់អន្តរជាតិអាស៊ីនិងប៉ាស៊ីហ្វិកខាងលិច (IFAWPCA) នៅឆ្នាំ ២០១៥។
មកដល់បច្ចុប្បន្ន CCA ក៏បានចុះឈ្មោះជាសមាជិកនៃគណៈកម្មាធិការពីរដែលគាំទ្រដោយចិនដូចជា ក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាស៊ាន (CABC) នៅឆ្នាំ ២០១៤ និងគណៈកម្មាធិការសហប្រតិបត្តិការសម្ភារសំណង់អគារចិន-អាស៊ាននៅឆ្នាំ ២០១៥។
- Video Advertisement -