CCA រៀបចំ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​នៅ​បរទេស

​ដោយ​មាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC) សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) បាន​ប្រកាស​ពី​ផែនការ​ក្នុង​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​នៅ​បរទេស​សម្រាប់​តំណាង​ក្រុមហ៊ុន​ដែល​ជា​សមាជិក ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន និង​ទទួលបាន​នូវ​ចំណុច​ថ្មីៗ​ពី​បច្ចេកវិទ្យា​សាងសង់​លក្ខណៈ​អន្តរជាតិ​ថ្មី​បំផុត​។​

​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី ២៣ ខែមិថុនា ដែល​ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យមាន​សកម្មភាព​របស់​សមា​គ​ម​នេះ​បន្ថែម​ទៀត​នោះ សមាគម CCA បាន​ប្រកាស​ពី​ការធ្វើ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​នៅ​បរទេស​ជា​លើកដំបូង ដើម្បី​សិក្សា​បច្ចេកវិទ្យា​គំរូ​ព័ត៌មាន​សាងសង់ (BIM) ថ្មី​ចុងក្រោយ​បំផុត​នៅ​អាជ្ញាធរ​សំណង់​អគារ​របស់​ប្រទេស​សិង្ហ​បុរី (BCA) ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៩​ខែ​កញ្ញា ឆ្នាំ​២០១៦​។​

​សមាគម​នេះ​នឹង​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ពី​ក្រុមហ៊ុន​ជា​សមាជិក​របស់​ខ្លួន ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ដែល​មាន​រយៈពេល ៣ ថ្ងៃ នៅ​សណ្ឋាគារ Marina Bay Sands ដ៏​ល្បីល្បាញ​របស់​សិង្ហ​បុរី ដែល​អ្នកចូលរួម​នឹង​ទទួលបាន​នូវ​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​លើ​របៀប​ធ្វើការ និង​អត្ថប្រយោជន៍​របស់ BIM សម្រាប់​គម្រោង​សាងសង់​។ អ្នកចូលរួម​ក៏​នឹង​រីករាយ​ជាមួយ​ឱកាស​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​សាងសង់​សិង្ហ​បុរី​ផងដែរ​។​

​ក្រោយពី​មាន​ការណែនាំ​ដោយ​សង្ខេប​អំពី BIM ដោយ​លោក ទូច សំណាង នាយករង​នៃ​ក្រុមហ៊ុន​ដែល​ជា​សមាជិក CCA អូ​.​ស៊ី​.​អា​យ​.​ស៊ី ឯកឧត្ដម ជា សុផារ៉ា បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការដាក់​ឲ្យ​អនុវត្តនូ​វ BIM ក្នុង​គម្រោង​សាងសង់​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​បន្ថែម​ពីលើ​ដំណើរ​ទស្សនកិច្ច​នាពេល​ខាងមុខ​នេះ CCA ក៏​បាន​ប្រកាស​ពី​ចេតនា​របស់​ខ្លួន​ក្នុង​ការដឹកនាំ​គណៈប្រតិភូ​គម្រោង និង​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​នៃ​ក្រុមហ៊ុន​ជា​សមាជិក​របស់​ខ្លួន​ពី​ប្រទេស​កម្ពុជា ទៅ​ទស្សនា​ការដ្ឋាន​គម្រោង​នៅក្នុង​ប្រទេស​ជិតខាង ដូចជា ថៃ និង​វៀតណាម ដើម្បី​សិក្សា​បន្ថែមទៀត​អំពី​ការគ្រប់គ្រង​ការដ្ឋាន សុវត្ថិភាព​ក្នុង​ការដ្ឋាន និង​ដំណើរការ​សាងសង់​។ CCA នឹង​កំណត់​ចុង​ក្រោយ​ពី​កាលវិភាគ​ទស្សនកិច្ច និង​ស្ថាប័ន​ក្នុង​ប្រទេស​ថៃ ឬ​វៀតណាម ដោយ​ផ្អែក​លើ​កម្រិត​នៃ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ជា​សមាជិក​។​

CCA ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​មាន​បំណង​ធ្វើ​សិក្ខាសាលា​ស្តីពី​សំណង់​ជា​ដំណាក់កាល​តាម​ពេល​កំណត់ ដើម្បី​បន្ថយ​គម្លាត​ចំណេះដឹង និង​ការទំនាក់ទំនង រវាង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​ក្នុង​ឧស្សាហកម្ម​សំណង់​ផងដែរ​។​

​បន្ទាប់​ពី​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១១ សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ឆ្នាំ ២០១៣ ដើម្បី​លើកកម្ពស់​ការចែករំលែក​ព័ត៌មាន និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ឧស្សាហកម្ម​សំណង់​អគារ​។ សព្វថ្ងៃនេះ សមាគមន៍​មាន​ក្រុមហ៊ុន​ជា​សមាជិក​ដែល​បាន​ចុះបញ្ជី​ជាង ១១០ ក្រុមហ៊ុន​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]