CCA រៀបចំ​ពិ​ព័​រណ៌​លើកទី ៣ ដើម្បី​បង្ហាញ​ពី​ម៉ាក​ល្បី

រយៈពេល​បី​ខែ រហូតដល់​មាន​ការតាំង​ពិ​ព័​រណ៌​ឧស្សាហកម្ម​សំណង់​កម្ពុជា​លើក​ទី ៣ នៅ​ខែ ធ្នូ ឆ្នាំ ២០១៦ ក្រុមហ៊ុន​សំណង់​អគារ និង​អចលនទ្រព្យ​នាំមុខ​គេ​ក្នុង​ស្រុក និង​អន្តរជាតិ បាន​បញ្ជាក់​ពី​វត្តមាន​របស់​ខ្លួន​នៅក្នុង​ពិ​ព័ណ៌​នេះ​។​

​ការតាំង​ពិ​ព័​រណ៌​នេះ​គ្រោង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ០១ ដល់​ទី ០៣ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័​រណ៌​អន្តរជាតិ កោះ​ពេជ្រ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) ដែល​តំណាង​ឲ្យ​អ្នក​សាងសង់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ពិ​ព័​រណ៌​នេះ​នឹង​មាន​ស្តង់​ចំនួន ៣០០ ដោយ​បង្ហាញ​ពីស​មា្ភរ និង​បច្ចេកវិទ្យា​សំណង់​ជា​ច្រើន​ប្រភេទ គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ និង​សេវាកម្ម​ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​សំណង់ និង​អចលនទ្រព្យ រួមទាំង​អ្នក​មក​ពី​ភ្នាក់ងារ​អចលនទ្រព្យ ធនាគារ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​។ ប្លង់​ពិ​ព័ណ៌​នេះ​ត្រូវបាន​បែងចែក​ជា​បី​ផ្នែក ដូចជា​ផ្នែក​ក្រុមហ៊ុន​អចលនទ្រព្យ ធនាគារ និង​ក្រុមហ៊ុន​ធានារ៉ាប់រង ក្រុមហ៊ុន​ជំនាញ​ខាង​សម្ភារ​សំណង់ និង​ការតុបតែង ព្រម​ទាំង​ក្រុមហ៊ុន​ជំនាញ​ផ្នែក​អគ្គិសនី បំពង់​ទុយោ​ទឹក ការផ្គត់ផ្គង់​ទឹកគ្រឿង​ម៉ាស៊ីន​មេកានិច រូ​ម​ទាំង​ស៊ុម​ដែក​ថែប​។​ល​។​

​នៅក្នុង​វិស័យ​អចលនទ្រព្យ ក្រុមហ៊ុន​វិនិយោគ​កម្ពុជា​ក្រៅប្រទេស ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​នាំមុខគេ (OCIC) នឹង​បង្ហាញ​គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​ជា​ច្រើន​របស់​ខ្លួន​រួមមាន ខុន​ដូ D.I. Riviera, និង​អគារ Elysees និង​ទីក្រុង​អូ​ឡាំព្យា​ស៊ីធី ។ អគារ​ខុន​ដូ Penthouse និង​ខុន​ដូ D’sea View ព្រមទាំង​ការអភិវឌ្ឍ​អចល​ទ្រព្យ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ជាច្រើន​ទៀត ត្រូវបាន​គេ​រំពឹងថា​នឹង​មាន​វត្តមាន​នៅ​ក្នុងកា​រ​តាំង​ពិ​ព័ណ៌​នេះ​ផងដែរ​។​

​ក្រុមហ៊ុន​ម៉ាក​ល្បី និង​ក្រុមហ៊ុន​ចែកចាយ​ដែល​ឈាន​មុខ​គេ នឹង​គ្របដណ្តប់​លើ​ផ្នែក​សម្ភារ​សំណង់ និង​ការតុបតែង​នៃ​ការតាំង​ពិ​ព័ណ៌​នេះ ដោយ​បង្ហាញ​ពី​គុណភាព បច្ចេកវិទ្យា និង​អត្ថប្រយោជន៍​នៃ​ផលិតផល​របស់​ខ្លួន​ទៅឲ្យ​អ្នកចូលរួម​ទស្សនា​ពិព័ណ៌​។ ក្នុងចំណោម​ក្រុមហ៊ុន​ដែល​បាន​បញ្ជាក់​ពី​ការចូលរួម​មកដល់​ពេល​នេះ​នោះ មាន​ក្រុមហ៊ុន​ដូចជា មជ្ឈមណ្ឌល HSC Décor Center ( Mitsubishi air-con) ក្រុមហ៊ុន Camcona Trading (Rinnai, Ligman, Imer និង Hilti) ក្រុមហ៊ុន Wiki Trade (Carrier air-con, Khmer Rock) និង ក្រុមហ៊ុន Shandong Xingang International Formwork Co., Ltd (​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឈាន​មុខ​គេ​របស់​ចិន​)។

​លើសពីនេះទៅទៀត ក្រុមហ៊ុន Inovar (​ស​មា្ភរ​ឥដ្ឋ​ការ៉ូល្អ​បំផុត​របស់​ម៉ាឡេស៊ី​), ក្រុមហ៊ុន Thai Conglomerate SCG (​សម្ភារ​សំណង់ និង​សារធាតុ​គីមី​) ក្រុមហ៊ុន TEM Trading (​បំពង់ Ebara និង Polegon និង​ម៉ាស៊ីន​បូម Sri) និង​ក្រុមហ៊ុន Khi Huot (​ផលិតផល​អនាម័យ​ម៉ាក​ល្បី​) ក៏​នឹង​ដាក់​បង្ហាញ​ផលិតផល​របស់​ខ្លួន​ផងដែរ​។​

​សាខា​របស់​ក្រុមហ៊ុន PTS Group, UMG, KNN និង​ក្រុមហ៊ុន គង់​នួន​គ្រុប និង​កាន់កាប់​ផ្នែក​ខាងក្រៅ​នៃ​កន្លែង​តាំង​ពិព័ណ៌ ដោយ​មាន​ដាក់តាំង​ផលិតផល​នាំមុខ​គេ​របស់ខ្លួន ដូចជា គ្រឿងចក្រ​ជីកដី និង​ត្រាក់ទ័រ​។​

​ក្រុមហ៊ុន Robert Bosch និង Melchers ដែលជា​ក្រុមហ៊ុន​នាំមុខ​ខាង​ឧស្សាហកម្ម​ជា​អន្តរជាតិ នឹង​ណែនាំ​នូវ​បច្ចេកវិទ្យា​ឧបករណ៍​ថាមពល​ថ្មី​ចុងក្រោយ​បំផុត​របស់​ខ្លួន ទៅកាន់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ក្រៅពី​ស្តង់​ពាណិជ្ជកម្ម សមាគម​អ្នក​សាងសង់​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​លើក​ទី ៥ របស់​ខ្លួន​នៅ​លើ​ថ្ងៃ​បើក​ការតាំង​ពិ​ព័ណ៌​នេះ​ផងដែរ ដោយ​មាន​អ្នកតំណាង​ឧស្សាហកម្ម​សំណង់​រាប់រយ​នាក់​។ ក្រុម​បណ្តាញ​ធុរកិច្ច​ពិសេស​មួយ​នឹង​ត្រូវ​បាន​រៀបចំ​នៅ​ល្ងាច​ថ្ងៃ​ទី​ពីរ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​សមាជិក CCA និង​អ្នកចូលរួម​ដាក់តាំង​ពិ​ព័ណ៌​ទាំងអស់​។ សភាពាណិជ្ជកម្ម​អង់គ្លេស​នៅ​កម្ពុជា (​ហៅ​កាត់​ថា BritCham) និង​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម​ម៉ាឡេស៊ី (MATRADE) ក៏​នឹង​ដឹកនាំ​សមាជិក​របស់​ខ្លួន​ដើម្បី​ចូលរួម​ទទួល​ប្រយោជន៍​ពី​ការប្រមូលផ្តុំ​បណ្តាញ​ទំនាក់ទំនង​ប្រកប​ដោយ​កិត្យានុភាព​នេះ​ផង​ដែរ។​

​មានការ​រំពឹងថា ចំនួន​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​នឹង​មាន​ចំនួន​ច្រើន ដោយសារ​តែ​ទំនាក់ទំនង​ក្នុង​តំបន់ និង​អន្តរជាតិ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​របស់​សមាគម​។ អ្នករៀបចំ​ព្យាករណ៍​ថា ពិ​ព័​រណ៌​អគារ​កម្ពុជា​នៅ​ឆ្នាំ​នេះ​នឹង​ទាក់ទាញ​អ្នកចូលរួម​ទស្សនា និង​អ្នកចូលរួម​ដាក់តាំង​ពិ​ព័​រណ៌​ក្នុងស្រុក និង​អន្តរជាតិ រាប់រយ​នាក់ ដែល​កំពុង​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ ឬ​ស្វែងរក​ឱកាស​អាជីវកម្ម​ថ្មី​។ នៅ​ចុងខែ​សីហា ជាង ៦០% នៃ​ស្តង់​តាំង​ពិ​ព័​រណ៌​នេះ​ត្រូវបាន​កក់​រួចហើយ ហើយ​ក្រុមហ៊ុន​ជាច្រើន​ដទៃ​ទៀត​បាន​ចុះ​កិច្ចសន្យា​ក្នុង​ការតាំង​ពិ​ព័​រណ៌ហើយ​ដែរ​។​

​ការតាំង​ពិ​ព័​រណ៌​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គណៈ​ស្ថាបត្យករ​កម្ពុជា គណៈ​វិស្វករ​កម្ពុជា ព្រមទាំង​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​ទៀត​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]