ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៣ កន្លែង បោះទុនប្រមាណជាង ១២ លានដុល្លារ សាងសង់រោងចក្រសម្ភារៈសំណង់ ៣ កន្លែងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តតាកែវ។
គម្រោងទី១ គឺវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក ដោយក្រុមហ៊ុន NINGBO BAINIAN (CAMBODIA) ELECTRIC APPLIANCE CO., LTD ក្នុងការសាងសង់រោងចក្ររោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី ដែលគម្រោងនេះមានទីតាំងស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំពោះ គម្រោងទី២ ជាការវិនិយោគដោយក្រុមហ៊ុន SHANXI HEXIN (CAMBODIA) METAL TECHNOLOGY CO., LTD ក្នុងទឹក ៦,២លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតឥដ្ឋដុំ និងឥដ្ឋបច្ចេកទេសធុនស្រាល ដែលគម្រោងនេះមានទីតាំងស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដោយឡែក គម្រោងទី ៣ ជាការវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក ដោយក្រុមហ៊ុន LITKCONN TECHNOLOGY (CAMBODIA) CO., LTD ក្នុងការសាងសង់រោងចក្រផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ដែលគម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
គម្រោងទាំង ៣ នេះ នឹងអាចជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់បានចំនួនជាង ១៣០០ កន្លែង។
គួរបញ្ចាក់ផងដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កន្លងមកនេះ ក៏បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៣ ក្នុងការវិនិយោគលើទឹកប្រាក់ជាង ៦០០ លានដុល្លារ សាងសង់មន្ទីរពេទ្យ ផ្សារទំនើប និងរមណីយដ្ឋានសេវាកម្មចម្រុះនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ (អានបន្ថែម)