CDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៣ កន្លែង តម្លៃជាង ១៦ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC កាលពីថ្ងៃ ១៩ ខែសីហា បានអនុម័តឲ្យក្រុមហ៊ុនឯកជនវិនិយោគទឹកប្រាក់សរុប ១៦,៦ លានដុល្លារ ក្នុងការបង្កើតរោងចក្រសម្ភារសំណង់ចំនួន ៣ កន្លែង ក្នុងខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។

បើយោងតាមរបាយការណ៍របស់ CDC ក្រុមហ៊ុនទាំង ៣ រួមមាន ៖ ក្រុមហ៊ុន Gorgeous Steel Structure (Cambodia) ក្រុមហ៊ុន Chiang Cu Wire&Cable និងក្រុមហ៊ុន Wing Art Lighting and Giftware ដែលក្រុមហ៊ុនទាំង៣ នេះ នឹងចូលរួមចំណែកក្នុងការបង្កើតការងារដល់ប្រជាជនក្នុងតំបន់ប្រមាណជាង ៧០០ កន្លែង។

ចំពោះក្រុមហ៊ុន Gorgeous Steel Structure (Cambodia) គឺនឹងវិនិយោគទឹកប្រាក់ប្រមាណ ៦ លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រកែច្នៃដែក ដែលនឹងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ដោយឡែក ក្រុមហ៊ុន Chiang Cu Wire&Cable គ្រោងនឹងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប តម្លៃប្រមាណ ៣,២លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Wing Art Lighting and Giftware នឹងបោះទុនវិនិយោគប្រមាណ ៧,៤លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំអំពូលភ្លើងគ្រប់ប្រភេទ ដែលគម្រោងនេះគឺមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង។

គួរបញ្ជាក់ផងដែរថា ក្នុងខែតែមួយនេះ CDC ក៏បានអនុម័តគម្រោងវិនិយោគលើសណ្ឋាគារ និង រោងចក្រសម្ភារសំណង់តម្លៃសរុបជាង ១៦៥ លានដុល្លារក្នុងរាជធានីភ្នំពេញនិងខេត្តកំពតផងដែរ ដែលនឹងបង្កើតការងារបានជាង ១០០០ នាក់។ (អានបន្ថែម)

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញនិងប្រកួតប្រជែងខ្ពស់ជាងមុន ក្នុងគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងន័យទាក់ទាញការវិនិយោគពីក្រៅប្រទេសឱ្យបានកាន់តែច្រើន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]