ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៣ កន្លែងនៅក្នុងទឹកប្រាក់វិនិយោគទុនប្រមាណជាង ៦៦២ លានដុល្លារ សាងសង់មន្ទីរពេទ្យ ផ្សារទំនើប និងរមណីយដ្ឋានសេវាកម្មចម្រុះនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
គម្រោងទី១ គឺការវិនិយោគប្រមាណ ៤៧៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Royal Cambodian Hospital Co Ltd ក្នុងការសាងសង់ និងធ្វើអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១.៥០០គ្រែ។ គម្រោងនេះមានទីតាំងស្ថិតនៅដីឡូតិ៍ តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គម្រោងទី២ គឺគម្រោងសាងសង់ផ្សារទំនើបក្រោមទុនវិនិយោគប្រមាណ ១១៣,៩ លានដុល្លារអាមេរិក។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុន Chip Mong Retail Co., Ltd ដែលមានទីតាំងស្ថិតនៅផ្លូវ ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គម្រោងទី៣ គឺគម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ដោយក្រុមហ៊ុន ANGKOR WILDLIFE & AQUARIUM CO., LTD ក្នុងទឹកប្រាក់ប្រមាណ ៧១,៧ លានដុល្លារអាមេរិក គម្រោងនេះមានទីតាំងស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។
គួរបញ្ចាក់ផងដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីនេះ ក៏បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៤ ក្នុងការវិនិយោគលើទឹកប្រាក់ជាង ២៥ លានដុល្លារ សាងសង់រោងចក្រសម្ភារសំណង់។ (អានបន្ថែម)
ដោយឡែក ទាក់ទងនឹងសេវាកម្មមន្ទីរពេទ្យ (CDC) កាលពីឆ្នាំ ២០១៩ ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនThe Prestige Hospital Co., Ltd. សាងសង់មន្ទីរពេទ្យលំដាប់ពិភពលោកមួយដែរ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមួយនឹងទុនវិនិយោគប្រមាណជា ៧លានដុល្លារអាមេរិក។ (អានបន្ថែម)




