Daikin រៀបចំពិធីអបអរសាទរឈ្មួញកណ្តាលឆ្នើមប្រចាំឆ្នាំ
ក្រុមហ៊ុន Daikin Malaysia Sale & Service Sdn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Daikin, Ltd ដែលជាក្រុមហ៊ុនជប៉ុននិងក្រុមហ៊ុនធ្វើទីផ្សារផលិតផលម៉ាស៊ីនត្រជាក់ម៉ាក Daikin ផលិតនៅប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះបានប្រារព្ធព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួនដើម្បីអបអរដល់ការខិតខំរបស់ឈ្មួញកណ្តាលឆ្នើមរបស់ខ្លួន។
ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដែលបានរៀបចំឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៤ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រមូលផ្តុំអ្នកជំនួញមកពីប្រទេសផ្សេងៗដើម្បីអបអរការលក់ប្រចាំឆ្នាំរបស់ឈ្មួញកណ្តាលនិងអ្នកចែកចាយក្នុងតំបន់របស់ខ្លួន។
ក្រុមហ៊ុន Wiki Trade Co., Ltd ជាឈ្មួញកណ្តាលឆ្នើមមួយនៅកម្ពុជាដែលបាននាំចូលនូវផលិតផលម៉ាស៊ីនត្រជាក់ម៉ាក Daikin ដែលមានឈ្មោះល្បីទូទាំងសកលលោក មកក្នុងប្រទេសកម្ពុជាបានរយៈពេល ៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤។
បន្ទាប់ពីរយៈពេល៣ឆ្នាំនៃការផ្គត់ផ្គង់នៅក្នុងទីផ្សារកម្ពុជា Daikin ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅតាមខេត្តដែលមានវិស័យទេសចរណ៍និងសំណង់ខ្លាំងដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ។
ខណៈដែលឧស្សាហកម្មសំណង់និងអចលនទ្រព្យមានកំណើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឈ្មួញកណ្តាលក្នុងស្រុកនេះបានផ្គត់ផ្គង់ផលិតផលនេះភាគច្រើនឲ្យខុនដូ និងសណ្ឋាគារដែលទើបសាងសង់ថ្មី។
ក្រុមហ៊ុន Wiki Trade ក៏ជាអ្នកចែកចាយផ្តាច់មុខនៃផលិតផលម៉ាស៊ីនត្រជាក់ម៉ាក YORK របស់អាមេរិក និងផលិតផលរបស់ក្រុមហ៊ុន Krock ដូចជា ក្បឿង ដែកសំណាញ់លួស កម្រាលTerrazzo និងបន្ទះជញ្ជាំងបេតុង។
គួរកត់សម្គាល់ថា ក្រុមហ៊ុន Wiki Trade បានផលិតនិងចែកចាយក្បឿងប្រពៃណីខ្មែរតែមួយគត់ដែលមានឈ្មោះថា SraKaLinh ដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុន Wiki Trade ក៏បានផលិតបន្ទះជញ្ជាំងបេតុង កម្រាលTerrazzo និងដែកសំណាញ់លួស នៅក្នុងរោងចក្ររបស់ខ្លួនក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្បឿងធ្វើពីស៊ីម៉ង់បេតុងនេះត្រូវបានផលិតឡើងស្របតាមស្តង់ដារក្នុងស្រុក និងអន្តរជាតិ ដោយមានទំហំ ទ្រង់ទ្រាយ ម៉ូដ ប្រភេទ និងពណ៌ផ្សេងៗជាច្រើន។ ក្បឿងនេះអាចប្រើសម្រាប់ប្រក់ដំបូលអគារនានាដែលត្រូវការក្បឿងដើម្បីការពារភ្លៀង កម្តៅ ឬដើម្បីបង្កើនសម្រស់ផ្នែកម៉ូដស្ថាបត្យកម្ម និងសម្រាប់ការប្រើប្រាស់រយៈពេលយូរ។
- Video Advertisement -