EuroCham នឹងបើកវេទិការពិភាក្សាអំពីនិន្នាការអចលទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឆ្នាំ២០២០

សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាឬ EuroCham នឹងរៀបចំវេទិការពិភាក្សាស្ដីអំពីនិន្នាការ និងស្ថានភាពអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញសម្រាប់ឆ្នាំ២០២០ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៧: ៣០ព្រឹក នៅឯសណ្ឋាគារហ៊ីម៉ាវ៉ារី។

កម្មវិធីនេះនឹងមានការចូលរួម លោក សន សៀប ដែលលោកជាអ្នកជំនាញក្នុងវិស័យអចលទ្រព្យដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា និង ជាងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd ។

ក្នុងវេទិការនេះ លោកនឹងចូលរួមចែករំលែកនូវ ចំណេះដឹង និន្នការ និងស្ថានភាពបច្ចុប្បន្ន ក៏ដូចជាការព្យាករណ៍ទៅពេលខាងមុខនៃវិស័យអចលទ្រព្យ នៅក្នុងទីក្រុងភ្នំពេញ។ លើសពីនេះ លោកនឹងផ្តល់ជូនការវិភាគទាក់ទងនឹងតម្លៃប៉ាន់ស្មាននៃអចនទ្រព្យ ជាពិសេសដីធ្លីនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា តម្លៃចូលរួមសម្រាប់សមាជិករបស់ EuroCham គឺ ២០$ ហើយ ៣០$ សម្រាប់អ្នកមិនមែនជាសមាជិក។

សូមចុះឈ្មោះតាមលីងនេះ៖ http://bit.ly/2RK9yQB

- Video Advertisement -