HLH Group លក់សណ្ឋាគារក្នុងគម្រោង D’Seaview នៅខេត្តព្រះសីហនុតម្លៃ ១៥,៧ លានដុល្លារ

D’Seaview

ក្រុមហ៊ុនអចលនទ្រព្យនិងជាអ្នកភិវឌ្ឍដ៏ធំមួយរបស់ប្រទេសសិង្ហបុរី HLH Group កាលពីពេលថ្មីៗនេះបានប្រកាសដាក់លក់សណ្ឋាគារនៅក្នុងគម្រោង D’Seaview របស់ខ្លួននៅខេត្តព្រះសីហនុក្នុងតម្លៃ ១៥,៧ លានដុល្លារ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានThe Straits Times

សណ្ឋាគារនេះមានទីតាំងប្រមាណមួយគីឡូម៉ែត្រពីឆ្នេរសុខា មានសរុបចំនួន ៩៨ បន្ទប់ សណ្ឋាគានេះគឺជាផ្នែកមួយនៃគម្រោង D’Seaview ដែលជាគម្រោងប្រភេទ Freehold ជាលើកដំបូងរបស់ក្រុមហ៊ុនHLH Group នៅកម្ពុជា។ គម្រោងមានជាប្រភេទលំនៅដ្ឋានចំនួន ៧៣៧ យូនិត និងប្រភេទអគារពាណិជ្ជកម្មចំនួន ៦៧ យូនិតដែលមានផ្ទៃក្រឡា Freehold សរុប ២២.០៦៤ ម៉ែត្រការ៉េ។

យោងតាមរបាយការណ៍ The Straits Times បានឱ្យដឹងថា ៨០ ភាគរយនៃប្រភេទអគារពាណិជ្ជកម្ម និង ៦០ ភាគរយនៃប្រភេទលំនៅដ្ឋាននឹងលក់ដាច់អស់បន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងការលក់សណ្ឋាគារ។

ជាមួយគ្នានេះដែរ ការសាងសង់អគារពាណិជ្ជកម្មរំពឹងថានឹងបញ្ចប់ចុងឆ្នាំនេះ ចំណែកឯអគារប្រភេទលំនៅដ្ឋានគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំក្រោយ។

ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុបាននិងកំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យដែលមានគម្រោងជាច្រើនដូចជាខុនដូសណ្ឋាគារផ្ទះល្វែងនិងកាស៊ីណូ បានបង្ហាញខ្លួន។

D’Seaview

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]