iTwin Ventures របស់ Bentley Systems បញ្ចូលបច្ចេកវិទ្យា AI របស់ Blyncsy សម្រាប់ការថែទាំផ្លូវថ្នល់ និងដឹកជញ្ជូន
ដើម្បីពង្រីក និងពន្លឿនការវិភាគទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធ
ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសការពីថ្ងៃទី 14 សីហា 2023 នេះថា ការទិញយកក្រុមហ៊ុន Blyncsy ជាអ្នកបង្កើតថ្មីនៅក្នុងសេវាកម្មបញ្ញាសិប្បនិមិត្តដែលឈានមុខគេ ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងការថែទាំផផ្លូវថ្នល់។ ប្រព័ន្ធអេកូឌីជីថលភ្លោះ គឺផ្តោតសំខាន់ទៅកម្មវិធី iTwin Ventures របស់ Bentley ដោយពន្លឿនការអភិវឌ្ឍន៍ និងផ្សព្វផ្សាយការវិភាគឱ្យបានទូលំទូលាយក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ។
បង្កើតក្នុងឆ្នាំ 2014 នៅទីក្រុង Salt Lake រដ្ឋ Utah ដោយនាយកប្រតិបត្តិ Mark Pittman Blyncsy ជាអ្នកមានចក្ខុវិស័យកម្មវិធីកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិតក្នុងការវិភាគរូបភាពដែលមានជាទូទៅដើម្បីកំណត់បញ្ហា និងតម្រូវការថែទាំនៅលើបណ្តាញផ្លូវថ្នល់។ ដើមឡើយ លោក Pittman បានបង្កើតគំនិតសម្រាប់ការដោះស្រាយលើបញ្ហាភ្លើងចរាចរណ៍ដែលជាប់គាំង ដោយគាត់ជឿថា ត្រូវតែមានដំណោះស្រាយដើម្បីបញ្ចូលគ្នានូវទិន្នន័យជាមួយលក្ខខណ្ឌ “ពេលវេលាពិត” និងបច្ចេកវិទ្យាច្នៃប្រឌិតដើម្បីជួយដល់នាយកដ្ឋានដឹកជញ្ជូន (DoTs) កាន់តែមានប្រសិទ្ធភាព។
ការប្រើប្រាស់សេវាកម្ម AI របស់ Blyncsy បានជំនួសការប្រមូលទិន្នន័យដោយដៃ ជាធម្មតាប្រើពេលយូរ និងចំណាយខ្ពស់ ដោយវាបានកាត់បន្ថយតម្រូវការបុគ្គលិក ឬយានជំនិះឯកទេស ឬឧបករណ៍ចាំបាច់នៅក្នុងការវិភាគ និងប្រមូលទិន្នន័យ ដើម្បីការធ្វើដំណើរដោយសុវត្ថិភាព និងជួសជុលទាន់ពេលតាមស្ថានភាពផ្លូវ។ Blyncsy មានសមត្ថភាពចាប់យកបញ្ហាសុវត្ថិភាពផ្លូវថ្នល់ ឬកំហូចផ្លូវថ្នល់ជាង 50 កន្លែងផ្សេងៗគ្នា ជាមួយទីតាំងជាក់លាក់។
លោក Pittman បានបង្ហាញពីការតាំងចិត្តរបស់ Blyncsy ក្នុងការប្តេជ្ញាអនុវត្តបច្ចេកវិទ្យា AI និង machine learning ចុងក្រោយបង្អស់ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់បណ្តាញដឹកជញ្ជូន។ ការបញ្ចូលគ្នាជាមួយក្រុមហ៊ុន Bentley នេះ នឹងពង្រឹងនូវគុណតម្លៃដល់អ្នកប្រើប្រាស់របស់យើង ហើយយើងរួមគ្នាផ្តល់នូវការវិភាគកាន់តែស៊ីជម្រៅនៃសំណង់ហេដ្ឋារចនាផ្លូវថ្នល់ និងជាជំនួយដល់អ្នកបើកបរថ្ងៃនេះ និងថ្ងៃស្អែក។
បើតាមការបញ្ជាក់របស់លោក Ed Sniffen នាយកជញ្ជូនរដ្ឋហាវ៉ៃ–HDOT បាននិយាយថា “សុវត្ថិភាពគឺជាអាទិភាពទីមួយរបស់យើង ហើយទីពីរ គឺពឹងផ្អែកលើទិន្នន័យត្រឹមត្រូវនិងទាន់ពេល គឺដូចជាព័ត៌មានដែលក្រុមហ៊ុន Blyncsy បានផ្តល់ ដើម្បីគ្រប់គ្រងយ៉ាងសកម្មនូវប្រព័ន្ធផ្លូវហាយវេឱ្យមានសុវត្ថិភាព និងអាចទុកចិត្តបាន និងតាមដែលអាចធ្វើទៅបាន” ។ “HDOT បានចាប់យកបច្ចេកវិទ្យាដែលអាចឱ្យយើងដំណើរការប្រកបដោយផលិតភាពបំផុត និងអាចទុកចិត្តបាន។ ក្រុមហ៊ុន Blyncsy បានផ្តល់ឱ្យយើងនូវរបាយការណ៍ប្រចាំសប្តាហ៍ជាមួយនឹងក្រាហ្វិក និងរូបថតដែលរៀបរាប់លម្អិតអំពីរបាំងការពារផ្លូវ ស្ថានភាពផ្លូវដែលមានជង្ខុក និងលក្ខខណ្ឌរុក្ខជាតិនៅសងខាងផ្លូវ ដែលជាមធ្យោយបាយបន្ថែមសម្រាប់យើងកំណត់អាទិភាពធនធានរបស់យើងដើម្បីដោះស្រាយបញ្ហាទាំងនេះតម្រូវការ។”
នាយកប្រតិបត្តិគ្រប់គ្រង iTwin Ventures របស់ Bentley លោក Mike Schellhase បាននិយាយថា “ក្រុមហ៊ុន Blyncsy បានក្លាយជាការពេញចិត្តរបស់យើងសម្រាប់ការចូលរួមដោយសក្តានុពលបំផុតនៅក្នុងក្រុមវិនិយោគ VC (Venture Capital)។ ប៉ុន្តែយើងមានការជឿជាក់យ៉ាងខ្លាំងពីសារៈសំខាន់នៃរបកគំហើញរបស់ពួកគេ ដូច្នេះហើយបានជាយើងសម្រេចទិញយកកម្មវិធីនេះទាំងស្រុង ដើម្បីធ្វើពង្រីកខ្លួនឱ្យបានឆាប់រហ័ស និងទូលំទូលាយ។ ជារួម យើងរំពឹងថា ការវិនិយោគនៅក្នុងការវិភាគសំណង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយ នឹងជួយដល់ការបង្កើនល្បឿនប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ។
ក្រុមហ៊ុន Blyncsy នឹងទទួលយកកម្មវិធី iTwin Platform របស់ Bentley សម្រាប់ការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយនឹងគំរូវិស្វកម្ម និងការបំប្លែងគំរូហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហើយ Bentley នឹងបញ្ចូល ដោយនាំយកសេវាកម្ម AI របស់ Blyncsy ចូលទៅក្នុងទីផ្សារឌីជីថលភ្លោះចល័តដែលកំពុងរីកចម្រើន។
ការទិញយកនេះ ត្រូវបានគាំទ្រដល់ Blyncsy ដោយក្រុមប្រឹក្សាយោបល់ Ignatious Growth Capital and Advisory ។ វិនិយោគិនរបស់ Blyncsy រួមមានក្រុមហ៊ុន Peterson Ventures, Doug Wells, Elemental Excelerator, Park City Angel Network, OakHouse Partners និង CEAS Investments ។
Image 1 :
រូបថតរបស់ Bentley Systems ៖ បច្ចេកវិទ្យាត្រួតពិនិត្យផ្លូវ AI ស្វ័យប្រវត្តិរបស់ Blyncsy បានចាប់យកវត្តមានបន្ទាត់គំនូសផ្លូវដែលរលុបត្រូវជួសជុល
Image 2 :
រូបថតរបស់ Bentley Systems ៖ ការចាប់រូបភាពប្រហោងជង្ហុកផ្លូវដោយស្វ័យប្រវត្ត ដោយសារកំណកព្រិលធ្លាក់ និងសំណើមនៃអាកាសធាតុត្រជាក់ធ្វើឱ្យខូចខាតដល់ផ្លូវថ្នល់ ដែលក្រុមហ៊ុន Blyncsy ប្រើ AI ដើម្បីរកឃើញបញ្ហាទាំងនេះដោយស្វ័យប្រវត្តិ
Image 3 :
រូបថតរបស់ Bentley Systems ៖ ផ្លូវត្រូវខូចខាតយ៉ាងលឿនដោយយានជំនិះដឹកធ្ងន់ឆ្លងកាត់។ កម្មវិធី AI របស់ក្រុមហ៊ុន Blyncsy រាយការណ៍អំពីការប្រែប្រួលទៅកាន់អ្នកប្រើប្រាស់ ដូច្នេះគេអាចជួសជុលផ្លូវនៅពេលវេលាសមស្របមួយ ដើម្បីកាត់បន្ថយការចំណាយសម្រាប់អ្នកគ្រប់គ្រងការដឹកជញ្ជូន
Image 4 :
រូបថតរបស់ Bentley Systems ៖ កម្មវិធីត្រួតពិនិត្យផ្លូវស្វ័យប្រវត្តិរបស់ Blyncsy ប្រើ AI ដើម្បីស្ថានភាពផ្លូវថ្នល់ និងជូនដំណឹងដល់អ្នកប្រើប្រាស់អំពីបញ្ហា
ព័ត៌មានបន្ថែម សូមទំនាក់ទំនង BRONX Technology Co., Ltd. តំណាងនៅកម្ពុជា Tel: +855-77 800 777
VIDEO
##
About Bentley Systems
Bentley Systems (Nasdaq: BSY) is the infrastructure engineering software company. We provide innovative software to advance the world’s infrastructure – sustaining both the global economy and environment. Our industry-leading software solutions are used by professionals, and organizations of every size, for the design, construction, and operations of roads and bridges, rail and transit, water and wastewater, public works and utilities, buildings and campuses, mining, and industrial facilities. Our offerings, powered by the iTwin Platform for infrastructure digital twins, include MicroStation and Bentley Open applications for modeling and simulation, Seequent ’s software for geoprofessionals, and Bentley Infrastructure Cloud encompassing ProjectWise for project delivery, SYNCHRO for construction management, and AssetWise for asset operations. Bentley Systems’ 5,000 colleagues generate annual revenues of more than $1 billion in 194 countries.
www.bentley.com
© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, Blyncsy, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.
- Video Advertisement -