K Mall ប្រកាសបើកដំណើរការទីតាំងពង្រីកថ្មី នៅចុងឆ្នាំ២០២៤ ដើម្បីបង្កើនភាពសម្បូរបែបនៃការទិញទំនិញ
ក្រុមហ៊ុនអឺបេនលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកដំណើរការទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នៅក្នុងចុងឆ្នាំ ២០២៤ នេះ។
គោលបំណងសំខាន់នៃការបង្កើតទីតាំងពង្រីកថ្មីដ៏គួរឱ្យទាក់ទាញនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ថ្មី ក្នុងការទិញទំនិញនៅក្នុងផ្សារទំនើបមួយនេះឱ្យបានកាន់តែប្រសើរជាងមុន ព្រោះនៅក្នុងទីតាំងពង្រីកថ្មីមានបង្កើតនូវទីតាំងហាង និងកន្លែងកម្សាន្តសាធារណៈថ្មីៗជាច្រើនបន្ថែមទៀត ដើម្បីផ្តល់ជូននូវជម្រើសកាន់តែសម្បូរបែបសម្រាប់អតិថិជនរបស់ខ្លួន។
ទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នឹងបើកដំណើរការនៅចុងឆ្នាំ ២០២៤
ផ្សារទំនើប ខេ ម៉ល វេង ស្រេង បានស្វាគមន៍ភ្ញៀវប្រមាណ ៦,៣០០នាក់ ជារៀងរាល់ថ្ងៃ
សព្វថ្ងៃនេះផ្សារទំនើប ខេ ម៉ល វេង ស្រេង បានស្វាគមន៍ភ្ញៀវទិញទំនិញប្រមាណ ៦,៣០០នាក់ ជារៀងរាល់ថ្ងៃ។ នៅទីនេះមានទីតាំងចតរថយន្តធំទូលាយ អាចដាក់រថយន្តបានជាង ៣០០គ្រឿង និងម៉ូតូចំនួន ៧០០គ្រឿង ដែលបាននិងកំពុងតែពង្រឹងវត្តមានរបស់ខ្លួនជាទីកន្លែងជួបជុំ និងសម្រាកកម្សាន្ត ដ៏សំខាន់មួយនៅក្នុងតំបន់់ ISI PARK វេង ស្រេង ដែលជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើកមួយ ដែលរួមមានអគារការិយាល័យ ISI TOWER, កីឡដ្ឋានបាល់ទាត់ AIA និងផ្ទះអាជីវកម្មចន្ទគីរី។
បច្ចុប្បន្ន ផ្សារទំនើប ខេ ម៉ល បានក្លាយជាគោលដៅពិសាអាហារដែលមានហាងល្បីៗជាង ៤៣ហាង
គួរបញ្ចាក់ថា ផ្សារទំនើប ខេ ម៉ល វេង ស្រេង ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតសម្រាប់បម្រើដល់សហគមន៍ជុំវិញតំបន់ដែលមានអ្នករស់នៅជាង ៥០០,០០០នាក់ និងជាគោលដៅជួបជុំគ្រួសារ និងមិត្តភក្តិពិសាអាហារដ៏ល្អបំផុតជាមួយហាងល្បីៗជាង ៤៣ហាង រួមមាន ហាងកាហ្វេ BROWN, The Pizza Company, Marugame Udon, ភោជនីយដ្ឋានថៃ Kai Zaab, Kungfu Kitchen, KaiXin, រោងភាពយន្ត Legend, Master Suki Soup និងហាងទំនិញផ្សេងៗជាច្រើនទៀត។

ក្រៅពីការពង្រីកបន្ថែមនូវទីតាំងចំណតរថយន្តថ្មីនៅតាមបណ្តោយផ្លូវផ្សារទំនើប ខេ ម៉ល វេង ស្រេង ផ្សារទំនើប ខេ ម៉ល វេង ស្រេង ក៏គ្រោងនឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនដោយបង្កើតឱ្យមានកន្លែងចតរថយន្តតាមដងផ្លូវថ្មីផងដែរ។
យ៉ាងណាមិញ ទីតាំងពង្រីកថ្មីនេះ ត្រូវបានរួមបញ្ចូលគ្នាបានយ៉ាងរលូនជាមួយទីតាំងបច្ចុប្បន្ន ហើយគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២៤នេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍ជួបជុំដ៏ពិសេសសម្រាប់មិត្តភក្តិ ក្រុមការងារ និងក្រុមគ្រួសារ។
ទទួលយកឱកាសដ៏ពិសេសនេះ ដើម្បីពង្រីកអាជីវកម្មរបស់លោកអ្នកដំបូងគេនៅផ្សារទំនើប ខេ ម៉ល វេង ស្រេង ថ្ងៃនេះ! ផ្សារទំនើប ខេ ម៉ល វេង ស្រេង ស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់វេងស្រេង ត្រឹមតែ ៥នាទីពីផ្លូវបំបែកស្ទឹងមានជ័យ ១០នាទីពីស្ពានអាកាសចោមចៅ និង ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ខេ ម៉ល វេង ស្រេង និងគម្រោងទីតាំងពង្រីកបន្ថែមនេះ សូមទាក់ទងក្រុមការងារតាមរយៈ៖ ០៩៩ ៨៨៨ ៥៩៦ ឬ E-mail: leasing@kmall.com.kh ឬចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនអឺបេនលែន។
- Video Advertisement -