LEGRAND នាំមុខគេផ្នែកស្ដង់ដារអគ្គិសនីនៅក្នុងប្រទេសកម្ពុជា

ជាមួយនឹងការរីកចម្រើនខាងសំណង់នៅក្នុងប្រទេសកម្ពុជា ការដំឡើងរចនាសម្ព័ន្ធអគ្គិសនីនៅក្នុងអគារក៏កំពុងត្រូវបានយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាពបណ្តាញអគ្គិសនីដល់អ្នកស្នាក់នៅក្នុងអគារ និងកាត់បន្ថយការប្រើប្រាស់អគ្គិសនីច្រើន។

ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យបានធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយលោក Wandrille de Pierrefeu ប្រធានគ្រប់គ្រងសាខា LEGRAND ប្រចាំប្រទេសកម្ពុជា ពីការត្រួសត្រាយផ្លូវសម្រាប់ធ្វើឲ្យប្រសើរឡើងនូវស្តង់ដារអគ្គិសនីនៅប្រទេសកម្ពុជារបស់ម៉ាកអគ្គិសនីនាំមុខគេក្នុងពិភពលោកមួយនេះ។

LEGRAND ដែលមានប្រភពមកពីប្រទេសបារាំងនេះ មានភាពល្បីល្បាញទូទាំងពិភពលោកលើផ្នែកគុណភាព និងស្តង់ដារពិសេសរបស់ខ្លួននៅក្នុងការរៀបចំរចនាសម្ព័ន្ធអគ្គិសនី។ LEGRAND ត្រូវបានចែកចាយនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៣ និងបានបើកការិយាល័យតំណាងមួយនៅខែមេសា ឆ្នាំ២០១៦។

LEGRAND គឺជាម៉ាកអគ្គិសនី និងរចនាសម្ព័ន្ធអគារឌីជីថលដ៏ល្បីមួយក្នុងពិភពលោក។ តើមានហេតុផលអ្វីដែលម៉ាកល្បីមួយនេះឈានចូលមកក្នុងទីផ្សារកម្ពុជា?

វត្តមានរបស់ LEGRAND នៅក្នុងប្រទេសកម្ពុជាជួយឲ្យយើងអាចផ្តត់ផ្គង់ដល់អ្នកចែកចាយ អ្នកលក់បន្ត និងដៃគូរបស់យើង និងអាចជួយយើងឲ្យកាន់តែខិតជិតអតិថិជនដែលប្រើប្រាស់ផលិតផលរបស់យើងដើម្បីបម្រើសេវាកម្មដល់ពួកគេបានកាន់តែល្អប្រសើរ។

សូមលោកជួយរៀបរាប់ពីប្រភេទផលិតផលរបស់ក្រុមហ៊ុនដែលមាននៅក្នុងប្រទេសកម្ពុជា។

LEGRAND គ្របដណ្តប់លើផ្នែកសកម្មភាពជាយុទ្ធសាស្ត្រចំនួនប្រាំពីរដូចជា ៖

1. ឧបករណ៍ភ្ជាប់ថាមពលអគ្គិសនី (កុងតាក់ភ្លើង ព្រីភ្លើង និងព្រីភ្លើងប្រភេទVDI ជាដើម)

2. ឧបករណ៍ចែកចាយថាមពលអគ្គិសនី (បន្ទះអគ្គិសនី ប្រដាប់ផ្តាច់ចរន្តអគ្គិសនី busways, និងត្រង់ស្វមម៉ាទ័រ ជាដើម)

3. ប្រព័ន្ធអគារ (ឧបករណ៍ចាប់សញ្ញាចលនា និងប្រព័ន្ធទាក់ទងតាមវីដេអូជាដើម)

4. ការគ្រប់គ្រងខ្សែអគ្គិសនី (ប្រអប់សំប៉ែតស្រោបខ្សែភ្លើង ថាសខ្សែភ្លើង ជាដើម)

5. រចនាសម្ព័ន្ធឌីជីថល (ប្រដាប់សម្រាប់ព្យួរ រចនាសម្ព័ន្ធខ្សែភ្លើង សរសៃអុបទិច និងព្រី RJ45 ជាដើម)

6. UPS (ការផ្គត់ផ្គង់ថាមពលដោយគ្មានការរំខាន)

7. សមាសភាគដំឡើង (បំពង់PVCសម្រាប់រត់បណ្តាញខ្សែភ្លើង ទរត់បណ្តាញខ្សែភ្លើង និងក្បាល់ភ្ជាប់តំណចរន្តជាដើម)

ការប្រែប្រួលតម្លៃនៅតែជាបញ្ហាសំខាន់នៅកម្ពុជា។ ដោយហេតុថាផលិតផលរបស់ក្រុមហ៊ុនផ្តោតលើផ្នែកគុណភាព ដូចនេះតម្លៃគឺខ្ពស់ជាងម៉ាកផលិតផលអគ្គិសនីភាគច្រើននៅលើទីផ្សារ។ ដូចនេះ តើនរណាខ្លះជាអតិថិជនគោលដៅ ឬគម្រោងគោលដៅរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា?

LEGRAND មិនដែលទម្លាក់ចុះផ្នែកគុណភាពដើម្បីឲ្យស្របតាមតម្លៃនោះទេ ដូចនេះក្រុមហ៊ុនមានផលិតផលមួយចំនួនដែលមានតំលៃសមរម្យយ៉ាងខ្លាំងជាមួយនឹងការរចនាយ៉ាងសាមញ្ញ (ឧទាហរណ៍ដូចជា កុងតាក់ភ្លើងតម្លៃ ១,២ ដុល្លារ) សម្រាប់អតិថិជនដែលត្រូវរិះត្បិតខាងថវិកា។

ដោយមិនគិតពីថវិកា និងតម្រូវការរបស់អតិថិជន យើងមានផលិតផល LEGRAND មួយចំនួនសម្រាប់អតិថិជន ហើយវានៅតែមានការធានារយៈពេល ២ឆ្នាំ ដដែល។

តើអ្វីជាចំណុចពិសេសនៃផលិតផលរបស់ក្រុមហ៊ុន បើប្រៀបធៀបទៅនឹងផលិតផលផ្សេងទៀតដែលមាននៅលើទីផ្សារនាពេលបច្ចុប្បន្ន?

គុណភាព និងភាពធន់បានយូរ។ អ្នកអាចមើលឃើញផលិតផល LEGRAND ជាច្រើននៅក្នុងប្រទេសកម្ពុជាដូចជា (ទូបញ្ជាអគ្គិសនី ឌីស្សង់ទ័រផ្តាច់ចរន្តអគ្គិសនី កុងតាក់ភ្លើង និងព្រីភ្លើង ជាដើម) ដែលត្រូវបានដំឡើងកាលពី ១៥ ឬ ២០ឆ្នាំ មុន ហើយផលិតផលទាំងនោះនៅតែធ្វើការយ៉ាងល្អឥតខ្ចោះដដែល។ LEGRANDមានភាពល្បីល្បាញទូទាំងពិភពលោក ដោយមិនដែលធ្វើឲ្យខូចគុណភាពផលិតផល ហើយខុសពីផលិតផលជាច្រើននៅលើទីផ្សារ ផលិតផល LEGRAND គោរពតាមស្តង់ដារអន្តរជាតិទាំងអស់។ ផលិតផលរបស់យើងនៅក្នុងប្រទេសកម្ពុជាស្របតាមស្តង់ដារគុណភាពដូចគ្នានិងផលិតផលសម្រាប់អតិថិជននៅអឺរ៉ុប ឬអាមេរិកផងដែរ។

តើមានអ្នកផ្គត់ផ្គង់សម្ភារអគ្គិសនីច្រើនទេនៅក្នុងប្រទេសកម្ពុជា? ហើយផលិតផលភាគច្រើនដែលមាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ត្រូវបានផ្គត់ផ្គង់ពីកន្លែងណាដែរ?

ដោយសារបច្ចុប្បន្ននេះមិនមានស្ដង់ដារអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ដូចនេះមានផលិតផលអគ្គិសនីមិនមានសុវត្ថិភាពជាច្រើនដែលផ្តល់នូវហានិភ័យដល់ផ្ទះ និងក្រុមគ្រួសាររបស់អ្នក។ ករណីស្លាប់ដោយអគ្គិសនី និងករណីអគ្គីភ័យគឺជារឿងធម្មតាណាស់សម្រាប់ផលិតផលបែបនេះ ជាពិសេសផលិតផលមកពីប្រទេសចិន។

តើអ្វីជាចក្ខុវិស័យយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនសម្រាប់ម៉ាកផលិតផលនេះនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ?

LEGRAND ជាប់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកសម្រាប់រត់បណ្តាញខ្សែ និងការគ្រប់គ្រងខ្សែភ្លើង និងនាំមុខគេក្នុងប្រទេសចំនួន៣២ សម្រាប់អាជីវកម្មស្នូលរបស់ខ្លួនយ៉ាងហោចណាស់មួយ។ យើងមានបំណងឈានទៅដល់ចំណុចនេះដូចគ្នាដែរនៅក្នុងប្រទេសកម្ពុជា។ LEGRAND បានក្លាយជាដៃគូសំខាន់សម្រាប់គម្រោងសាងសង់ទាំងអស់ ហើយអ្នកជំនាញជាច្រើននៅក្នុងឧស្សាហកម្មសំណង់បានចាប់ដៃគូជាមួយយើងសម្រាប់កិច្ចព្រមព្រៀងលើតម្លៃ និងបរិមាណប្រចាំឆ្នាំ ដោយមានការធានាបន្ថែម។

តើអ្វីទៅជាកំហុសទូទៅទាក់ទងទៅនឹងការដំឡើងអគ្គិសនី និងរចនាសម្ព័ន្ធអគារឌីជីថលនៅកម្ពុជាដែលលោកកត់សម្គាល់ឃើញ? តើលោកចង់ឃើញបញ្ហាទាំងនេះត្រូវបានដោះស្រាយដោយបែបណា?

យើងមើលឃើញបញ្ហាធំចំនួន ៤ សម្រាប់ការដំឡើងអគ្គិសនី ៖

1. បន្ទះអគ្គិសនីជាញឹកញាប់គឺមិនមានសុវត្ថិភាព និងមិនបានភ្ជាប់ខ្សែត្រឹមត្រូវ ដែលនាំឲ្យមានការដាច់ចរន្តអគ្គិសនីជាច្រើន ហើយពេលខ្លះបង្កជាអគ្គីភ័យក៏មាន

2. ឧបករណ៍អគ្គិសនីជាច្រើនមិនស្របតាមបទដ្ឋានសុវត្ថិភាពអន្តរជាតិ

3. ការតភ្ជាប់អគ្គិសនីជាច្រើនគ្មានសុវត្ថិភាព ដែលបង្កើនគ្រោះថ្នាក់នៃអគ្គីភ័យ

4. កង្វះចំណេះដឹងទាក់ទងនឹងដំណោះស្រាយសម្រាប់ការដំឡើងផ្នែកខាងក្រៅ។

តើធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាទាំងនេះ

1. អតិថិជនគួរស្វែងរកក្រុមហ៊ុនសាងសង់ទូបញ្ជាអគ្គិសនីដែលត្រូវបានទទួលស្គាល់ដោយម៉ាកល្បីនាំមុខគេប៉ុណ្ណោះ។ ឧទាហរណ៍ LEGRAND ត្រូវទទួលស្គាល់ថាជាក្រុមហ៊ុនសាងសង់ទូបញ្ជាអគ្គិសនីមួយនៅក្នុងប្រទេសកម្ពុជា (MAUSO) សម្រាប់សមត្ថភាពរបស់ក្រុមហ៊ុនក្នុងការរចនាបន្ទះអគ្គិសនី ការតភ្ជាប់ខ្សែអគ្គិសនី និងដំឡើងប្រកបដោយលក្ខណៈវិជ្ជាជីវៈស្របតាមស្តង់ដាអន្តរជាតិ។ (http://mauso.biz)។

2. អតិថិជនត្រូវទំលាប់ក្នុងការសួររកវិញ្ញាបនបត្រ របាយការណ៍ការធ្វើតេស្ត និងការធានាសម្រាប់ផលិតផលទាំងអស់។ គ្រប់ក្រុមហ៊ុនលក់បន្តដែលមានការបញ្ជាក់ទទួលស្គាល់ពី LEGRAND សុទ្ធតែអាចផ្តល់នូវរបាយការណ៍ការធ្វើតេស្ត វិញ្ញាបនបត្រ និងការធានារយៈពេល ២ ឆ្នាំសម្រាប់ផលិតផលទាំងអស់។

3. ការតខ្សែភ្លើងជាមួយស្កុតរុំ ងាយបំផុតក្នុងការបង្កអគ្គីភ័យ ហើយការតខ្សែបែបនេះនឹងត្រូវខូចឆាប់ៗ ឬក៏ពេលក្រោយ។ LEGRAND មានបន្ទះតភ្ជាប់ខ្សែដ៏ល្អដែលមានវីសមួលរឹតសម្រាប់ជួយក្នុងការតភ្ជាប់ខ្សែទាំងអស់ជាមួយគ្នាតាមវិធីដែលមានសុវត្ថិភាព និងប្រើប្រាស់បានយូរ។ (CF រូបថតនៃឧបករណ៍តភ្ជាប់ Nylbloc)។

4. ជាញឹកញាប់បញ្ហាភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសកម្ពុជាគឺជាបញ្ហាចម្បងសម្រាប់ការដំឡើងអគ្គិសនី៖ LEGRAND មានផលិតផលធន់នឹងអកាសធាតុជាច្រើនប្រភេទដែលស្របតាមស្តង់ដារអន្តរជាតិ IP (ភាពធន់នឹងធាតុរឹង និងរាវ): IP44, IP55, IP66 ជាដើម ដូចជាកុងតាក់ភ្លើង ព្រីភ្លើង ទូបញ្ជាអគ្គិសនី ប្រអប់បង្គុំអគ្គិសនីជាដើម។

ចំពោះរចនាសម្ព័ន្ធផ្នែកព័ត៌មានវិទ្យា មានបញ្ហាធំៗ ២ គឺ ៖

1. កង្វះចំណេះដឹងលើប្រភេទខ្សែបណ្តាញ និងគុណភាពនៃខ្សែ

2. ឧបករណ៍ IT ជាច្រើនត្រូវរងប៉ះពាល់ដោយបម្រែបម្រួលតង់ស្យុង ឬការដាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។

តើដោះស្រាយបញ្ហានេះដោយរបៀបណា?

1. វាគឺជារឿងសំខាន់ក្នុងការជ្រើសរើសខ្សែទិន្នន័យម៉ាកនាំមុខគេដែលគោរពតាមបទបញ្ញត្តិអន្ដរជាតិទាំងអស់ (TIA/EIA 568-C, EN50173, EN50174, ISO/IEC 11801)។ ខ្សែភ្លើងផលិតនៅប្រទេសចិនដែលមាននៅក្នុងប្រទេសកម្ពុជាមានលាយស្ពាន់ខាងក្នុងតិចតួច ដែលកាត់បន្ថយប្រសិទ្ធិភាពរបស់ខ្សែ ដែលបង្កឲ្យល្បឿនអ៊ីនធឺណិតយឺត។

2. ឆ្លើយតបនឹងបញ្ហានេះ ជម្រើសល្អបំផុតគឺ UPS ដែលនឹងធ្វើការដូចជានិយតករតង់ស្យុង ស្វ័យប្រវត្តិ ព្រមទាំងបន្ថែមថាមពលថ្ម។ LEGRAND មានផលិតផល UPS ជាច្រើនប្រភេទចាប់ពី 600va ទៅ 800kVA, ដែលមានមួយថ្នាក់ និងបីថ្នាក់។

តើលោកបានបញ្ចប់គម្រោងអ្វីនៅក្នុងប្រទេសកម្ពុជា?

ជាការពិតណាស់ យើងមានគម្រោងជាច្រើនជាមួយអគ្គិសនីកម្ពុជា។ យើងក៏ជាដៃគូរយៈពេលវែងសម្រាប់អាកាសយានដ្ឋានកម្ពុជា រីសតនិងកាស៊ីណូណាហ្គាវើល បុរីប៉េងហួត និងក្រុមហ៊ុននាំមុខគេជាច្រើនទៀតដូចជាសូគីម៉ិច Total ធនាគារអេស៊ីលីដា ព្រមទាំងអគារខុនដូនិងសណ្ឋាគារជាច្រើនប្រភេទផងដែរ ក្នុងនោះមានសណ្ឋាគារ Raffles រីសតកោះសង្សារ រីសត Amansara សៀមរាប និងសណ្ឋាគារហ៊ីម៉ាវ៉ារី ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]