MLMUPC Diary: March – april 2017

នាយកដ្ឋានលំនៅដ្ឋានបានចុះអនុស្សរណៈយោគយល់សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានសាធារណៈ (ទី២ ខែមីនា)

ការអភិវឌ្ឍន៍​លំនៅដ្ឋាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC) បាន​ចុះ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយ​និង​ក្រុមហ៊ុន Bun Jeth Group ដើម្បី​អភិវឌ្ឍន៍​លំនៅដ្ឋាន​សាធារណៈ​បន្ថែមទៀត​សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប ហើយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​លំនៅឋាន​សាធារណៈ​រយៈពេល​វែងរ​បស់​ក្រសួង​។ គម្រោង​ដំបូង​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​០១ ខែ​ឧសភា នឹង​ត្រូវ​អភិវឌ្ឍន៍​នៅលើ​ផ្ទៃដី​ទំហំ ៨២២.១៦០​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែក​ទទឹង ស្រុក​ពញាឮ ខេត្ត​កណ្តាល ចំងាយ​ប្រហែល ២១​គីឡូម៉ែត្រ​ពី​ទី​ប្រជុំជន​ក្រុង​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។ លំនៅឋាន​ចំនួន ៥.៣៤០ កំពុង​ត្រូវបាន​អភិវឌ្ឍន៍​សម្រាប់​ដំណាក់​ទី​មួយ​ដែល​ក្នុងនោះ​លំនៅឋាន​ចំនួន ៨៥៤ មាន​ទទឹង ៤,១​ម៉ែត្រ និង​ប្រវែង ១៣​ម៉ែត្រ​ហើយ​លំនៅឋាន​ចំនួន ៤.៤៧៦ ទៀត​មាន​ទទឹង ៥,១​ម៉ែត្រ និង​បណ្តោយ ៧,២ ម៉ែត្រ​។​

មន្ត្រីបានជួបគ្នាដើម្បីពិនិត្យឡើងវិញពីបទពិសោធន៍ដំណោះស្រាយជម្លោះដីធ្លី (ថ្ងៃទី១០ ខែមីនា)

ជម្លោះ​ដីធ្លី​ជា​បញ្ហា​មួយ​សម្រាប់​កម្ពុជា​ជា​យូរ​មក​ហើយ​។ បន្ទាប់​ពី​ការដោះស្រាយ​វិវាទ​ដីធ្លី​រាប់​ពាន់​ករណី​នៅ​ទូទាំង​ប្រទេស ឯកឧត្តម ជា សុផារ៉ា បាន​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​មេរៀន​ដែល​បាន​រៀនសូត្រ​ពី​យុទ្ធនាការ ដោយ​សង្ឃឹមថា​នឹង​បង្កើន​ល្បឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​នាពេល​អនាគត​។​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្វាគមន៍ប្រធានអង្គការ JICA ថ្មី (ថ្ងៃទី២១ ខែមីនា)

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) គឺជា​ដៃគូ​អភិវឌ្ឍន៍​យ៉ាង​រឹងមាំ​សម្រាប់​ការអភិវឌ្ឍន៍​ការសាងសង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ​។ ឯកឧត្តម ជា សុផារ៉ា បាន​ផ្តល់​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក Adachi Itsu ជា​ប្រធាន​ប្រចាំ​ប្រទេស​ថ្មី​នៃ​អង្គការ JICA នៅ​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី​រំពឹងថា​ការគាំទ្រ​ពី​ទីភ្នាក់ងារ​នេះ​នឹង​បន្ត​មាន​កាន់តែ​ខ្លាំង​ជាង​នេះ ជាពិសេស​សម្រាប់​ការអភិវឌ្ឍន៍​លំនៅដ្ឋាន​សាធារណៈ​របស់​ប្រទេស​សម្រាប់​ក្រុមគ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​។​

ក្រសួងពិនិត្យឡើងវិញលើបញ្ហាការគ្រប់គ្រងដីសម្រាប់កងទ័ព (ថ្ងៃទី៦ ខែមេសា)

ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ក្រសួង និង​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា ជាពិសេស​អ្នកការពារ​តំបន់​ព្រំដែន ឯកឧត្តម ជា សុផារ៉ា បាន​ពិនិត្យឡើងវិញ​នូវ​គោលនយោបាយ ការងារ និង​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី​ទាំងអស់​ជាមួយនិង​មន្ត្រី​យោធា​ជាន់ខ្ពស់​។ ឯកឧត្តម​រដ្ឋមន្ត្រី រំពឹងថា​នឹង​មាន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ​ស្តីពី​បញ្ហា​ដែល​ទាក់ទង​នឹង​ដីធ្លី​។​

ដំណើរការពិភាក្សាលើបញ្ហាគ្រួសារនៅអគារប៊ូឌីង (ថ្ងៃទី៧ ខែមេសា)

បន្ទាប់ពី​ការប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​ថ្មី​សម្រាប់​អគារ​ប៊ូ​ឌី​ង​ដ៏​ចម្រូងចម្រាស ឯកឧត្តម ជា សុផារ៉ា បាន ជួប​ជាមួយ​តំណាង​ក្រុមគ្រួសារ​រង​ប៉ះពាល់​ពី​គម្រោង​នេះ ដើម្បី​ស្តាប់​ពី​ការតវ៉ា និង​សំណើ​ដើម្បី​ឈាន​ទៅរក​ការព្រមព្រៀង​គ្នា​លើ​គោលការណ៍​ផ្តល់​សំណង និង​បើកផ្លូវ​សម្រាប់​ការចាប់ផ្តើម​ការអភិវឌ្ឍ​ន៍​។ អគារ​ប៊ូ​ឌី​ង​ចាស់​ទ្រុឌទ្រោម​គឺជា​រឿង​ឈឺ​ក្បាល​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ភ្នំពេញ​ដែល​រស់នៅ​ក្នុង​អគារ​នោះ​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ​។ ប៉ុន្តែ​ប្រសិនបើ​គម្រោង​ដែល​ស្នើឡើង​ដោយ​វិនិយោគិន​ជប៉ុន និង​រដ្ឋាភិបាល​កម្ពុជា​នេះ​អាច​សម្រេចបាន អគារ​ប៊ូ​ឌី​ង​នេះ​នឹង​ត្រូវកម្ទេច ហើយ​ជំនួស​មកវិញ​ដោយ​អគារ​ខុន​ដូ​កំពស់​២១​ជាន់ និង​មាន​តម្លៃ ៨០ លាន​ដុល្លារ​អាមេរិក​។​

គ្រួសារចំនួន ៤៣៤គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីបន្ទាប់ពីជម្លោះដីធ្លីរយៈពេល ១០ ឆ្នា�

គ្រួសារ​រងគ្រោះ​ចំនួន ៤៣៤​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ខ្នង​ក្រពើ​កើត និង​ខ្នង​ក្រពើ​លិច ទី​បំផុត​ទៅ​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​របស់​ខ្លួន​បន្ទាប់ពី​រង់ចាំ​ជិត ១០​ឆ្នាំ បើទោះបីជា​បាន​ឈ្នះក្តី​ក្នុង​ជម្លោះ​ហើយ​ក៏​ដោយ​។ ពួកគេ​បាន​ធ្វើលិខិត​ថ្លែងអំណរគុណ​ទៅ​ក្រសួង ដើម្បី​អរគុណ​ដល់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​នេះ​។​

គណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរពិភាក្សាពីការគ្រប់គ្រងកោះ (ថ្ងៃទី២០ ខែមេសា)

បន្ទាប់​ពី​ការវិនិយោគ​លើ​ការសិក្សា​យ៉ាង​សំខាន់​ពី​តំបន់ឆ្នេរ​របស់​ប្រទេស​ដែល​លាតសន្ធឹង​ប្រវែង ៤០០​គីឡូម៉ែត្រ​កាត់​ខេត្ត​ចំនួន​បួន ឥឡូវ​នេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ កំពុង​ពិភាក្សា​ពី​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​លើ​កោះ​របស់​ប្រទេស​កម្ពុជា​។ ប្រទេស​កម្ពុជា​មាន​កោះ​សរុប​ចំនួន ៨៦ ដែល​ស្ថិត​នៅក្នុង​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​ខេត្ត​កែប​។ កោះ​ចំនួន​៧ ក្នុងចំណោម​កោះ​ទាំងអស់​ត្រូវបាន​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​ថា​ជា​តំបន់​ដែល​មាន​សម្រស់​ធម្មជាតិ​គួរឲ្យ​ទាក់ទាញ​បំផុត​។​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះអនុស្សារណៈយោគយល់ (MoU) ជាមួយ SCE របស់ប្រទេសសឹង្ហបុ�

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​អនុស្សារណៈ​យោគយល់ (MoU) ជាមួយ Singapore Cooperation Enterprises (SCE) ក្រោម​មូលនិធិ​អន្តរជាតិ Temasek Foundation International (TFI) លើ​គោលនយោបាយ​ផែនការ​ទីក្រុង និង​ពហុ​ជំនាញ​ក្នុង​ការគ្រប់គ្រង​ទីក្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ SCE ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម និង​ក្រសួង​ការបរទេស​នៃ​ប្រទេស​សឹង្ហ​បុរី​នៅ​ឆ្នាំ​២០០៦ ដើម្បី​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​សំណើ​បរទេស​យ៉ាងច្រើន​នេះ ជាមួយ​ការចាប់អារម្មណ៍​ក្នុង​បទ​ពិសោធន៍​អភិវឌ្ឍន៍​ប្រទេស​សឹង្ហ​បុរី​។ មានការ​រំពឹង​ថា​នៅ​ក្រោម MoU នេះ ការធ្វើផែនការ​ទីក្រុង​របស់​ប្រទេស​កម្ពុជា​នឹង​រៀនសូត្រ​ពី​ស្តង់ដា​របស់​ប្រទេស​សឹង្ហ​បុរី​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]