Nicholas Cumins ទទួលបន្ទុកជានាយកប្រតិបត្តិ ដឹកនាំ Bentley Systems ទៅយុគសម័យថ្មី

លោក Cumins ជាអ្នកដឹកនាំដំបូងបំផុតដែលមិនមែនជាត្រកូលគ្រួសារ Bentley បានបង្ហាញចក្ខុវិស័យសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំដែលដំណើរការដោយ AI ផ្តោតលើដំណាក់កាលប្រតិបត្តិការតាមវដ្តជីវិត

បន្ទាប់ពីការប្រកាសផ្លាស់ប្តូរនាយកប្រតិបត្តិរបស់ Bentley Systems ពេលនេះលោក Nicholas Cumins បានចូលកាន់តំណែងជាផ្លូវការជានាយកប្រតិបត្តិ។ លោក Cumins បានស្នងតំណែងបន្តពីលោក Greg Bentley ដែលជាកូនច្បងក្នុងចំណោមបងប្អូនប្រាំនាក់បានបង្កើត Bentley Systems និងឡើងជាប្រធានក្រុមប្រឹក្សាភិបាលវិញម្តង។

លោក Cumins គឺជានាយកប្រតិបត្តិដំបូងគេក្នុងប្រវត្តិ 40 ឆ្នាំចុងក្រោយរបស់ក្រុមហ៊ុន ដែលមិនមែនជាសមាជិកគ្រួសាររបស់ Bentley ។ វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ បងប្អូនរបស់ Bentley បានកែប្រែឡើងវិញនូវអ្វីដែលនៅពេលនោះជាកម្មវិធីកុំព្យូទ័រជំនួយការរចនាប្លង់ (CAD) ដោយពួកគាត់បានបង្កើតកម្មវិធី MicroStation ជាវេទិកាកម្មវិធីវិស្វកម្មដំបូងបំផុតដូចគ្នាងទៅនឹង AutoCAD។ បួនទសវត្សរ៍នៃការច្នៃប្រឌិត និងការទិញសិទ្ធិកម្មវិធីច្រើនជាង 120 កន្លងមក ពេលនេះ Bentley Systems គឺជាអ្នកផ្តល់សេវាកម្មផ្នែកវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ ជាមួយនឹងដំណោះស្រាយឌីជីថលភ្លោះផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលប្រើក្នុងការរចនាសាងសង់ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅជុំវិញពិភពលោក។

ការប្រែក្លាយភាពជាអ្នកដឹកនាំរបស់លោក Cumins កើតឡើងនៅពេលវេលាដ៏សំខាន់សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពេលវេលាដែលមិនមានវិស្វករគ្រប់គ្រាន់ដើម្បីបំពេញការងារ និងទាមទារការសម្រេចបាននូវគោលដៅនិរន្តរភាពជាសកល ខណៈពេលដែលការសម្របខ្លួនទៅនឹងហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់ដែលងាយរងគ្រោះទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែប្រឈម។

លោក Cumins បានបង្ហាញពីចក្ខុវិស័យរបស់ Bentley សម្រាប់ភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ ដោយកត់សម្គាល់ឃើញថាក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ទ្រព្យសកម្មកំពុងស្វែងរកកម្មវិធីដើម្បីជួយការវិនិយោគរបស់គេយកឈ្នះលើព្រំដែននៃកង្វះទេពកោសល្យ។

“ហេដ្ឋារចនាសម្ព័ន្ធគឺស្ថិតនៅក្នុងដំណាក់កាលផ្លាស់ប្តូរជាប្រវត្តិសាស្រ្ត។ ទោះបីជាមានការវិនិយោគដើមទុនយ៉ាងច្រើននៅក្នុងគម្រោង និងការងារហេដ្ឋារចនាសម្ព័ន្ធក្រោយជំងឺរាតត្បាតក៏ដោយ ក៏នៅមានការងារច្រើនទៀតដែលត្រូវធ្វើដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពធន់។ សមត្ថភាពរបស់យើងក្នុងការផ្សារភ្ជាប់គម្លាតនេះនឹងកំណត់យ៉ាងពិតប្រាកដនូវគុណភាពនៃជីវិតសម្រាប់មនុស្សជំនាន់ក្រោយ។ ជាសំណាងល្អ គំរូនៃការផ្លាស់ប្តូរនៅក្នុងកម្មវិធី Software កំពុងផ្លាស់ប្តូររួបភាព ដោយដំណោះស្រាយឌីជីថលភ្លោះដែលដំណើរការដោយ AI កំពុងដោះភាពជាប់គាំងតម្លៃទិន្នន័យឆ្លងកាត់វដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធ។ ឧទាហរណ៍ ដំណោះស្រាយ AI របស់ Bentley កំពុងផ្លាស់ប្តូររបៀបដែលអង្គភាពមួយកំពុងត្រួតពិនិត្យថែទាំផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ និងប៉មទូរគមនាគមន៍។ល។

“គ្រប់ម្ចាស់ ឬប្រតិបត្តិករក្នុងពិភពលោកកំពុងស្វែងរកវិធីសាមញ្ញ និងមានប្រសិទ្ធភាពជាងមុន ដើម្បីយល់ពីស្ថានភាពនៃសំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។ សាកគិតថាតើថាមពល និងលទ្ធភាពរបស់ AI មានន័យយ៉ាងណាសម្រាប់ការកែលម្អការអនុវត្តសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យមានភាពធន់។ នេះគឺជាការផ្លាស់ប្តូរសម្រាប់មនុស្សជំនាន់ថ្មី ដើម្បីអនុវត្តភាពប៉ិនប្រសប់របស់ខ្លួន និងកសាងនូវមរតកនៃការច្នៃប្រឌិត ដើម្បីបន្តជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោកសម្រាប់គុណភាពជីវិតកាន់តែប្រសើរឡើង»។

មុនពេលឡើងកាន់តំណែងជានាយកប្រតិបត្តិ លោក Cumins ធ្លាប់បម្រើការជានាយកបច្ចេកទេស របស់ Bentley Systems ចាប់ពីខែមករា ឆ្នាំ 2022 មក។ គាត់បានចូលរួមជាមួយ Bentley Systems ជាប្រធានផ្នែកផលិតផលនៅខែកញ្ញា ឆ្នាំ 2020 មុនពេលក្រុមហ៊ុនប្រែក្លាយជាសហគ្រាសសាធារណៈ (IPO)។ គាត់ធ្លាប់ជាអ្នកគ្រប់គ្រងទូទៅនៃ SAP Marketing Cloud ហើយបានបម្រើការជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Scytl ដែលជាវេទិកាកម្មវិធីសម្រាប់ការបោះឆ្នោតតាមអ៊ីនធឺណិត និងជាអនុប្រធានជាន់ខ្ពស់ផ្នែកផលិតផលជាមួយ OpenX ដែលជាអ្នកត្រួសត្រាយផ្លូវកម្មវិធីគ្រប់គ្រង់ការផ្សព្វផ្សាយពាណិជ្ជកម្ម។ មុនពេលបម្រើការងារនៅ OpenX គាត់បានបម្រើការក្នុងតួនាទីជាន់ខ្ពស់ជាច្រើននៅក្រុមហ៊ុន SAP រួចហើយ រួមទាំងការគ្រប់គ្រងផលិតផល យុទ្ធសាស្ត្រសាជីវកម្ម និងការអភិវឌ្ឍន៍អាជីវកម្ម។ លោក Cumins មានបុគ្គលមានសញ្ជាតិពីរ បារាំង និងអាមេរិក ដើមកំណើតបារាំង។

ព័ត៌មានបន្ថេម សូមទំនាក់ទំនង៖
ផ្នែកព័ត៌មាន៖ JimDobbs, jim.dobbs@bentley.com 
ផ្នែកវិនិយោគ៖ Eric Boyer, eric.boyer@bentley.com

About Bentley Systems

Bentley Systems (Nasdaq: BSY) is the infrastructure engineering software company. We provide innovative software to advance the world’s infrastructure – sustaining both the global economy and environment. Our industry-leading software solutions are used by professionals, and organizations of every size, for the design, construction, and operations of roads and bridges, rail and transit, water and wastewater, public works and utilities, buildings and campuses, mining, and industrial facilities. Our offerings, powered by the iTwin Platform for infrastructure digital twins, include MicroStation and Bentley Open applications for modeling and simulation, Seequent’s software for geoprofessionals, and Bentley Infrastructure Cloud encompassing ProjectWise for project delivery, SYNCHRO for construction management, and AssetWise for asset operations. Bentley Systems’ 5,200 colleagues generate annual revenues of more than $1 billion in 194 countries. www.bentley.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]