ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុន OCIC មានផែនការចង់សាងសង់ផ្លូវល្បឿនលឿនពីអាកាសយានដ្ឋានភ្នំពេញថ្មីនៅខេត្តកណ្តាលមករាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើដំណើរទៅមក ក្រោយអាកាសយានដ្ឋានថ្មីនេះសាងសង់រួចនៅឆ្នាំ ២០២៣។ នេះបើយោងតាមការឱ្យដឹងរបស់អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។
ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ក្រុមហ៊ុនបានបង្ហាញពីគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មកកាន់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ កាលពីថ្មីៗកន្លងទៅនេះ។
ឯកឧត្តមមានប្រសាសន៍ថា៖ «យើងធ្លាប់សួរគាត់ ហើយគាត់ប្រាប់ថា មានគម្រោងហើយ ផ្លូវល្បឿនលឿនហ្នឹង ប៉ុន្តែជាគម្រោងដាច់ដោយឡែកពីគម្រោងព្រលាន។ ចំពោះការអភិវឌ្ឍ ផ្លូវល្បឿនលឿន គាត់មានក្រុមការងារផ្សេងជាអ្នកធ្វើ»។
«គាត់ត្រូវមានមានផ្លូវចេញចូលទៅដល់ព្រលាន ផ្លូវអាចកាត់តាមក្បាលថ្នល់ តាមផ្លូវលេខ៦០ ទៅព្រលានយន្តហោះថ្មី ហើយមានផ្លូវមួយខ្សែទៀត គឺគាត់តភ្ជាប់ទៅផ្លូវខ្សែក្រវាត់ក្រុងទី៣ ទី៤» ឯកឧត្តមបានបន្ត។
លើសពីនេះ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ក៏បានឱ្យយោបល់ទៅក្រុមការងារដែលសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី ៤ ថា ព្រលានយន្តហោះគឺចាំបាច់ណាស់ត្រូវតភ្ជាប់ទៅខ្សែក្រវ៉ាតក្រុងហ្នឹង ដូច្នេះ នៅពេលក្រសួងសាធារណការសិក្សា គឺសិក្សាឱ្យមានការតភ្ជាប់ទៅព្រលានយន្តហោះផង។
គួរបញ្ជាក់ផងដែរថា គម្រោងព្រលានយន្តភ្នំពេញថ្មីនេះ គឺជាគម្រោងខ្នាតយក្សតម្លៃជាង ១,៥ ពាន់លានដុល្លារ។ គិតមកត្រឹមខែមេសា គម្រោងនេះសម្រេចការសាងសង់បានប្រមាណ ៣០% ហើយសម្រាប់ដំណាក់កាលទី១ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ នេះ។ (អានបន្ថែម)