PropertyGuru ប្រកាសបេក្ខភាពឆ្នើមឈ្នះពានវង្វាន់ប្រចាំឆ្នាំ២០២៣ ខណៈពីធីប្រគល់ជ័យលាភីនឹងធ្វើឡើងឆាប់ៗនេះ
ក្រុមហ៊ុន PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសជ្រើសរើសបេក្ខភាពដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៨ ដែលគាំទ្រដោយអ្នកឧបត្ថម្ភ CBRE Cambodia និង SALTO Systems ។
ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីគឺសុទ្ធសឹងតែជាគម្រោងអចលនទ្រព្យឆ្នើមនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយបានប្រជែងយកតែជាង ៣០ជើងឯក នៅក្នុងពិធី បង្ហាញពានរង្វាន់ឆ្នើមនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាល Grand Ballroom នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
បេក្ខភាពដែលត្រូវបានជ្រើសរើសសំខាន់ៗផ្សេងទៀត រួមមាន៖ OCIC Group ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍ខុនដូ Diamond Bay Garden ។ Siha Property Co., Ltd ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍លំនៅដ្ឋាន Siha Residence; និង Sir Stamford Raffles (Cambodia) Co., Ltd., ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍គម្រោង Marum Estate ។
ក្រុមហ៊ុនផ្សេងទៀតដែលត្រូវបានជ្រើសរើសជាអ្នកឈ្នះពានវង្វាន់កិត្តិយសក្នុងឆ្នាំនេះគឺ Bosba Property Co., Ltd; Bossba Investment Co., Ltd.; Cambestate Management Co., Ltd.; Canopy Sands Development; Dragon Land Investment Co., Ltd.; JS Land Plc; Maline Office Co., Ltd; RM Commercial Co., Ltd.; និង Sok Tonh Real Estate។
អ្នកឧកញ៉ា Chen Zhi ប្រធានក្រុមហ៊ុន Prince Holding Group នឹង ត្រូវបង្ហាញវត្តមានក្នុងទស្សនាវដ្តីផ្លូវការ Property Report ដោយត្រូវ ជ្រើសរើសជាថ្នាក់ដឹកនាំដ៏អស្ចារ្យជាច្រើនឆ្នាំនៅ Prince Holding Group ព្រោះបានវិនិយោគលើគម្រោងជាងមួយលានម៉ែត្រការ៉េនៅទូទាំងព្រះរាជាណាចក្រ។
បញ្ជីឈ្មោះបេក្ខជនត្រូវបានសម្រេចដោយក្រុមចៅក្រមឯករាជ្យដែលមានលោក សន សៀប ប្រធានកម្មវិធីប្រគល់រង្វាន់នៅកម្ពុជា និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។ David Granger អ្នកគ្រប់គ្រងសាខាខេត្តសៀមរាប ទីភ្នាក់ងារអចលនទ្រព្យ IPS; Dilip Abye អ្នកគ្រប់គ្រងផ្នែករចនាស្ថាបត្យកម្ម Archetype Cambodia; Jenny Chea Sok You ស្ថាបត្យករ និងនាយកគ្រប់គ្រង CMED Construction; Jovany Antonio នាយកលំនៅដ្ឋាន DA&G Asset Management; Kinkesa Kim នាយករងគ្រប់គ្រង CBRE Cambodia; Lim Veasna ដៃគូ និងមេធាវី អាជ្ញាកណ្តាលពាណិជ្ជកម្ម និងភ្នាក់ងារសម្គាល់ ក្រុមហ៊ុនមេធាវី វីនយ៉ា; Simon Griffiths នាយកគ្រប់គ្រង The Mall Company; លោកបណ្ឌិត Simon Vancliff, COO, Rose Marvel Co., Ltd; និង Thida Ann នាយកគ្រប់គ្រង PropNex Cambodia។
ក្រុមហ៊ុន HLB International Real Estate Group ដឹកនាំដោយដៃគូសហការអ្នកគ្រប់គ្រង Paul Ashburn បានធ្វើការត្រួតពិនិត្យដំណើរការវិនិច្ឆ័យ ដោយធ្វើឱ្យដំណើរការជ្រើសរើសមានភាពយុត្តិធម៌ តម្លាភាព និងគួរឱ្យទុកចិត្តតាមដែលអាចធ្វើទៅបាន។
អ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards នឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ PropertyGuru Asia Property Awards លើកទី១៨ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃសុក្រ ទី៨ ខែធ្នូ នៅទីក្រុងបាងកក ប្រទេសថៃ ជាកន្លែងដែលពួកគេនឹងប្រកួតប្រជែងដណ្តើមយកកិត្តិយស ជាមួយនឹងដៃគូររបស់ពួកគេក្នុងទីផ្សារអចលនទ្រព្យជាច្រើននៅក្នុងតំបន់។
កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ពានរង្វាន់ PropertyGuru Asia Property Awards នៅតែបន្តផ្តល់រង្វាន់ដល់ក្រុមហ៊ុនដែលមានសមត្ថភាពខ្ពស់នៅក្នុងឧស្សាហកម្មនេះ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម ការរចនាខាងក្នុង និងការអនុវត្តអគារប្រកបដោយនិរន្តរភាព។ ដំបូងឡើយ មានការគ្របដណ្តប់តែតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ បន្ទាប់មកក៏បានពង្រីកខ្លួនបន្តចូលដល់ទីផ្សារអចលនទ្រព្យក្នុងតំបន់ ដែលរួមមានប្រទេសអូស្ត្រាលី ចិន ឥណ្ឌា និង Greater Niseko នៅក្នុងប្រទេសជប៉ុនផងដែរ។
ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៨ នេះ ត្រូវបានគាំទ្រ និងឧបត្ថម្ភដោយ CBRE Cambodia និង SALTO Systems; ទស្សនាវដ្តី Property Report ក្រោមការគាំទ្រដោយ PropertyGuru; ដៃគូផ្សព្វផ្សាយ Two Way PR; ដៃគូប្រព័ន្ធផ្សព្វផ្សាយ Bridges, Cambodia Begins at 40, Construction & Property News, Siemreap.net, and Southeast Asia Globe; គាំទ្រសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និង EuroCham Cambodia; និងអ្នកគ្រប់គ្រងផ្លូវការ HLB ។
សម្រាប់ព័ត៌មានបន្ថែតាមសូមទាក់ទងមកតាមរយៈអ៊ីមែល៖ awards@propertyguru.com ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaPropertyAwards.com។
ដោយឡែក ក៏នៅមានក្រុមហ៊ុន និងគម្រោងជាច្រើនទៀតដែលជាប់ជាបេក្ខភាពចូលប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ទៅតាមប្រភេទពាននីមួយៗ។ (សូមមើលបញ្ជីពេញទីនេះ)
- Video Advertisement -