Royal Group ចាប់ដៃជាមួយចិនវិនិយោគ ១៥០ លានដុល្លាសង់អគារ៦២ជាន់កណ្ដាលក្រុង

ក្រុមហ៊ុន OTK Royal One Co., Ltd. ដែលផ្នែកមួយរបស់ The Royal Group ថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុនចិន Huashi Group លើការវិនិយោគទឹកប្រាក់ប្រមាណ ១៥០ លានដុល្លារទៅលើគម្រោងអគារភ្លោះ ៦២ ជាន់ The Royal One។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយប្រធានក្រុមហ៊ុន OTK Royal One Co., Ltd. លោកឧកញ៉ា គិត ធាង និងអនុប្រធានក្រុមហ៊ុន Huashi Group លោក Wan Xiao Lin កាលពីថ្ងៃទី ១១ ខែមីនានៅសណ្ឋាគារកាំបូឌីយ៉ាណា។

យោងតាមប្រសាសន៍របស់លោកឧកញ៉ា គិត ធាង បានឲ្យដឹងថា ប្រសិនបើមិនមានអ្វីផ្លាស់ប្តូរអ្វីនោះទេ ក្រុមហ៊ុននឹងចាប់ផ្តើមបុកគ្រឹះនៅខែកញ្ញា ហើយរំពឹងថានឹងអគារទាំងមូលបញ្ចប់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ។

អគារ The Royal One នឹងមានកម្ពស់ ២៣០ ម៉ែត្រ សាងសង់លើផ្ទៃដីជាង ៤០០០ ម៉ែត្រការ៉េ នៅលើមហាវិថីព្រះមុន្នីវង្សនៅជិតផ្សារធំថ្មី និងអគារកាណាឌីយ៉ា។ អគារភ្លោះនេះនឹងសាងសង់ជាខុនដូមួយអគារ និងការិយាល័យមួយអគារ។ អគារទាំងពីរនឹងមានចំណតរថយន្តក្រោមដីជាច្រើនជាន់ និងមានផ្សារទំនើបនៅជាន់ទី ២ និងទី ៣ ដែលជាចំណុចពិសេសនៃគម្រោងដ៏ធំនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]