Seasia ថា សេដ្ឋកិច្ចកម្ពុជា២០២៤ កើន ៦,១% ខណៈរដ្ឋាភិបាលថាកើន ៦,៦%, IMF &ADB ថាកើន ៦.0% រីឯ WB ថាកើនត្រឹម ៥,៨%

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នឹងទទួលបានកំណើន ៦,១% ដែលជាតួលេខខ្ពស់ជាងគេលំដាប់លេខរៀងទី១ នៅអាស៊ាន និងស្ថិតនៅលេខរៀងទី៣ ក្នុងតំបន់អាស៊ី នេះបើយោងតាមការព្យាករដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដែលបានធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២៤នេះ។

ប្រភពដដែលបានឱ្យដឹងថា បើនិយាយពីកម្រិតកំណើនសេដ្ឋកិច្ច (Economic Growth) ដោយមិនគិតពីកម្រិតអភិវឌ្ឍន៍ (Economic Development) ប្រទេសកម្ពុជា ឈរលេខរៀងទី០១ ក្នុងចំណោមប្រទេសអាស៊ានទាំង១០តែម្តង និងតាមពីក្រោយដោយប្រទេសភីលីពីនដែលមានកំណើនសេដ្ឋកិច្ច ៥,៩% និងប្រទេសវៀតណាមមានកំណើនសេដ្ឋកិច្ច ៥,៨%។

បើគិតក្នុងក្របខណ្ឌទូទាំងតំបន់អាស៊ីវិញ តួលេខកំណើន ៦,១% បានដាក់កម្ពុជាឱ្យស្ថិតក្នុងចំណាត់ថ្នាក់លំដាប់ទី 0៣ បន្ទាប់ពីប្រទេសឥណ្ឌាដែលមានកំណើន ៦,៣% និងដែនដីកោះម៉ាកាវឈរលេខរៀងទី១ ដែលមានកំណើនសេដ្ឋកិច្ចរហូតដល់ ២៧,២%។

ជុំវិញប្រធានបទដដែល កាលពីដើមខែមេសាថ្មីៗនេះ យោងតាមការព្យាករដោយមន្ដ្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចរបស់ធនាគារពិភពលោក លោក Aaditya Mattoo បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៥,៨% ប៉ុណ្ណោះនៅឆ្នាំ ២០២៤ នេះ ពោលគឺលើសឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៥,៤%។

បើតាមលោក Aaditya Mattoo កត្តាចម្បងនៃការងើបឡើងវិញនៃរបស់កម្ពុជានេះ គឺដោយសារតែប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា បានភ្ជាប់ខ្លួនយ៉ាងស៊ីជម្រៅទៅនឹងពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទសចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការសម្រួលឲ្យមានលំហូរវិនិយោគដោយផ្ទាល់ពីចិនមកកម្ពុជាតែម្តង។

ឆ្លើយតបចំពោះការព្យាកររបស់ធនាគារពិភពលោក នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន ម៉ាណែតបានប្រកាសនៅថ្ងែទី២ ខែមេសា នាឱកាសចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាថា សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ២០២៣ និងបានព្យាករថានឹងមានកំណើនរហូតដល់ ៦,៦% ក្នុងឆ្នាំ២០២៤ ព្រមទាំងអះអាងថា នៅឆ្នាំ ២០២៨ខាងមុខ សេដ្ឋកិច្ចកម្ពុជាអាចនឹងត្រឡប់ទៅរកកំណើនដូចនៅមុនផ្ទុះជំងឺឆ្លងរាតត្បាតកូវីដ១៩ ដែលកាលណោះក្នុងរវាងជាងពីរទសវត្សកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧%។

ទោះជាមានការព្យាករតួលេខខុសៗគ្នាក៏ដោយ ប៉ុន្តែប្រភពទាំងពីរសុទ្ធតែបានបង្ហាញពីសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជា ចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ២០២៨ ដូចគ្នា គ្រាន់តែខាងធនាគារពិភពលោក ឱ្យពិន្ទុអត្រាកំណើនសេដ្ឋកិច្ចទាបជាងរដ្ឋាភិបាលតែបន្តិចប៉ុណ្ណោះ។​

ចំណែកឯ របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ដែលបានចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០២៤ បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងទទួលបានកំណើនកើនឡើង ៦.០% នៅក្នុងឆ្នាំ២០២៤ ពោលគឺទាបជាងប្រភពពីរដ្ឋាភិបាលបន្តិច និងខ្ពស់ជាងប្រភពពីធនាគារពិភពលោកបន្តិច ប៉ុន្តែបែរជាចំគ្នាជាមួយនឹងការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ ដែលថាសេដ្ឋកិច្ចកម្ពុជានឹងកើនត្រឹម ៦,០%ដូចគ្នា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]