Seequent បញ្ចេញកម្មវិធី SLOPE3D៖ ឧបករណ៍វិភាគស្ថិរភាពកម្រិតខ្ពស់ដើម្បីជួយវិស្វកររចនាប្លង់ជម្រាលដែលមានសុវត្ថិភាពជាងមុន

SLOPE3D បានពង្រីកសមត្ថភាព នៃកម្មវិធី GeoStudio ចេញពី 2D SLOPE/W ទៅជា 3D ដែលបង្កើនសមត្ថភាពក្នុងវាយតម្លៃស្ថិរភាពប្លង់ជម្រាលនៅក្នុងឧស្សាហកម្មរ៉ែ និងសំណង់ស៊ីវិល។

ក្រុមហ៊ុន Seequent និងក្រុមហ៊ុន Bentley Subsurface Company បានប្រកាសពីការចេញនូវកម្មវិធី SLOPE3D ដែលជំនួយដល់ការវិភាគស្ថិរភាពនៃប្លង់ជម្រាលកម្រិតខ្ពស់ សម្រាប់វិស្វករភូគព្ភសាស្ត្រ និងឋានលេខសាស្រ្តក្នុងការរចនាប្លង់ជម្រាលដែលមានសុវត្ថិភាពជាងមុន។

ការកសាងសមត្ថភាពនៃកម្មវិធី GeoStudio​ ចេញពី 2D SLOPE/W ដ៏គួរឱ្យទុកចិត្ត ប៉ុន្តែសម្រាប់កម្មវិធី SLOPE3D គឺជាដំណោះស្រាយលំនឹងដែនកំណត់ប្រកបដោយវិចារណញាណសម្រាប់ការវិភាគជម្រាលថ្ម និងដីនៅក្នុងការជីកយករ៉ែ និងគម្រោងសំណង់ស៊ីវិល – ឧទាហរណ៍ ជម្រាលភ្នំ រណ្តៅអណ្តូងរ៉ែ និងគ្រឿងបង្គុំវិស្វកម្ម ដូចជាទំនប់ និងផ្លូវ។

លោក Chris Kelln នាយកនៃដំណោះស្រាយបច្ចេកទេសសម្រាប់ GeoStudio បាននិយាយថា “SLOPE3D រួមបញ្ចូលគ្នានូវការស្រាវជ្រាវចុងក្រោយបំផុតលើបច្ចេកទេសវិភាគជម្រាល 3D ជាមួយនឹងសមត្ថភាព SLOPE/W ដែលជាឧបករណ៍ដែលអាចទុកចិត្តបានសម្រាប់ការវាយតម្លៃស្ថិរភាពនៃជម្រាល 2D អស់រយៈពេលជាង 30 ឆ្នាំ ដោយផ្តល់នូវវិធីសាស្រ្តអនុវត្តជាក់ស្តែងសម្រាប់ស្វែងរកយន្តការកំហុសនៃជម្រាលទៅក្នុងគំរូសណ្ឋានដីដ៏ស្មុគស្មាញ។

លោក Kelln បានបន្ថែមថា “ការធានាសុវត្ថិភាព និងភាពជឿជាក់នៃគម្រោងវិស្វកម្ម គឺជាបេះដូងនៃភូគព្ភសាស្ត្រ”។ “យើងបានរចនាជាពិសេសនូវ SLOPE3D ដើម្បីផ្តល់សិទ្ធិអំណាចដល់វិស្វករភូគព្ភសាស្ត្រ និងឋានលេខសាស្រ្ត ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្ត ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព កាត់បន្ថយហានិភ័យ និងការចំណាយរបស់គម្រោង ហើយទីបំផុតការរចនាប្លង់ហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង។”

ភាពងាយស្រួលប្រើ និងរូបរាងថ្មីនៃកម្មវិធី (UI) របស់ GeoStudio ផ្តល់នូវគំរូដាច់ខុសប្លែកពីគេ និងផ្តល់បទពិសោធន៍ក្នុងការវិភាគ។ ធរណីមាត្រ 3D និងការវិភាគជាច្រើនអាចត្រូវបានបន្ថែមទៅគម្រោងតែមួយ និងដោះស្រាយក្នុងពេលដំណាលគ្នា។ អ្នកជំនាញភូគព្ភសាស្ត្រអាចរួមបញ្ចូលការវិភាគ SLOPE3D នៅក្នុងគម្រោងស្ថិរភាព 2D ដែលមានស្រាប់សម្រាប់ការប្រៀបធៀបលទ្ធផលប្រកបដោយប្រសិទ្ធភាព។

SLOPE3D ភ្ជាប់ដោយផ្ទាល់ជាមួយកម្មវិធី Seequent’s geological នៃគំរូសូហ្វវែរ​ និងជាជំហានលោតផ្លោះ តាមរយៈ Seequent Central និងរួមបញ្ចូលជាមួយកម្មវិធី GeoStudio’s SEEP3D ។ នេះបង្កើតរំហូរការងារបន្ស៊ីគ្នាជាមួយនឹងការផ្លាស់ប្តូរទិន្នន័យដោយរលូន និងការគ្រប់គ្រងទិន្នន័យដែលសាមញ្ញជាងមុន ដើម្បីបង្កើនភាពត្រឹមត្រូវ និងទទួលផលពីគម្រោង។

កម្មវិធី SLOPE3D អាចរកជាវបានពី Seequent ។ សូមមើលទំព័រផលិតផលថ្មីរបស់ SLOPE3D សម្រាប់ព័ត៌មានបន្ថែម អាចតាមដានវីដេអូណែនាំ និងការសាកល្បងឥតគិតថ្លៃ។ SLOPE3D គឺជាផ្នែកមួយនៃការចេញផ្សាយ GeoStudio 2023 ។

ការកត់សម្គាល់របស់អ្នកនិពន្ធ

ចុះទីនេះ ដើម្បីទាញយករូបភាព និងវីដេអូច្បាស់កម្រិតខ្ពស់


រូបភាពទី 1៖ បង្ហាញអំពី SLOPE3D អនុញ្ញាតឱ្យមានការវាយតម្លៃកត្តាសុវត្ថិភាព និងយន្តការកំហុសនៃជម្រាល ឬរណ្តៅ ឬការវិភាគលើកំហុសជញ្ជាំងរណ្តៅពីមុនជាមួយនឹងសណ្ឋានដីស្មុគ្រស្មាញ ជាមួយសម្ពាធរន្ធទឹក ឬធាតុផ្សំផ្សេងៗគ្នា ។


រូបភាពទី 2៖ រូបភាពុះកាត់ SLOPE/W 2D នៃអណ្តូងរ៉ែដែលបើកចំហរ។ ឥឡូវនេះអ្នកអាចពង្រីកការវិភាគរបស់អ្នកទៅជារូបភាព 3D នៅក្នុងឯកសារគម្រោងតែមួយ។


រូបភាពទី 3៖ រណ្តៅអណ្តូងរ៉ែដែលផ្នត់ដូចគ្នា ប៉ុន្តែឥឡូវនេះអាចមើលឃើញក្នុង SLOPE3D


រូបភាពទី 4៖ រូបធរណីមាត្រសម្រាប់ការវិភាគ SLOPE3D ត្រូវបានបង្កើតយ៉ាងងាយស្រួលដោយភ្ជាប់ជាមួយគំរូភូគព្ភសាស្រ្តឈានមុខគេ


រូបភាពទី 5៖ SLOPE3D ក៏អាចត្រូវបានប្រើដើម្បីតាមដានស្ថិរភាពនៃជម្រាលភ្នំធម្មជាតិផងដែរ។

រូបភាពទី 6៖ រូបធរណីមាត្រ 3D បន្ថែមអាចត្រូវបានបន្ថែមទៅឯកសារគម្រោង ដើម្បីវាយតម្លៃការសាងសង់ ឬកំណាយ

ការពិពណ៌នាករណីប្រើប្រាស់ផ្សេងទៀត សម្រាប់ប្រើជាមួយរូបថតស្តុក

  • ជើងទំនប់៖ SLOPE3D អនុញ្ញាតឱ្យមានការវាយតម្លៃស្ថិរភាពនៃការសាងសង់ និងប្រតិបត្តិការសម្រាប់កន្លែងនៃផ្ទុកជើងទំនប់ ដើម្បីជួយកាត់បន្ថយហានិភ័យចេញពីកំហុស ជាពិសេសនៅពេលដែលការបង្ខាំងនៅខាងក្រោយមិនមានវត្តមាន – ឧទាហរណ៍ នៅជ្រុងនៃចុងម្ខាង។
  • តួទំនប់ និងទំនប់៖ ស្ថិរភាពនៃគ្រឿងបង្គុំភូគព្ភសាស្ត្រ និងផ្ទៃរងអាចត្រូវបានវិភាគដោយប្រើ SLOPE3D ដើម្បីជួយដល់វិស្វករបច្ចេកទេសភូគព្ភសាស្ត្រ និងវិស្វករឋានលេខសាស្រ្ត ក្នុងការរចនាតួទំនប់ ផ្លូវប្រឡាយ និងទំនប់ប្រកបដោយសុវត្ថិភាព ជាពិសេសនៅពេលដែលមានសណ្ឋានធរណីមាត្រ ភូគព្ភសាស្ត្រ និង/ឬប្រព័ន្ធលំហូរទឹកក្រោមដី ដែលជាស្ថានភាព 3D ដ៏លំបាក។
  • ជម្រាលធម្មជាតិ៖ កំហុសដែលអាចកើតមាននៃជម្រាលធម្មជាតិ – ឧទាហរណ៍ តាមបណ្តោយផ្លូវហាយវេ ខ្សែផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត – អាចត្រូវបានវាយតម្លៃដោយប្រើ SLOPE3D ។

អំពី Seequent

ក្រុមហ៊ុន Seequent បានបង្កើតកម្មវិធី subsurface ឈានមុខគេលើពិភពលោក ដែលជួយបង្កើតការយល់ដឹងកាន់តែច្បាស់អំពីផែនដី ដើម្បីធានាបាននូវពិភពលោកកាន់តែប្រសើរឡើងសម្រាប់ទាំងអស់គ្នា។

យើងកំពុងវិវឌ្ឍឥតឈប់ឈរនៅជួរមុខនៃបច្ចេកវិទ្យា ដើម្បីផ្លាស់ប្តូររបៀបដែលអ្នកជំនាញភូមិសាស្ត្រធ្វើការ ដោយលុបបំបាត់ឧបសគ្គក្នុងការយល់ដឹងអំពីបញ្ហាប្រឈមរបស់ផែនដី ដោយភ្ជាប់ក្រុមការងារជាមួយនឹងឧបករណ៍ដែលពួកគេត្រូវការ។

ជារៀងរាល់ថ្ងៃ អតិថិជនរបស់យើងនៅក្នុងប្រទេសជាង 100 ធ្វើការដើម្បីអភិវឌ្ឍធនធានរ៉ែប្រកបដោយនិរន្តរភាព រចនា និងកសាងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង ជាមួយការការពារបរិស្ថាន ប្រភពថាមពលកកើតឡើងវិញ និងជួយដោះស្រាយបញ្ហាប្រឈមប្រវត្តិសាស្ត្រ ដូចជាការបំពុលទឹកក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់។

ការធ្វើគំរូផែនដីរួមរបស់យើង ការគ្រប់គ្រងទិន្នន័យភូមិសាស្ត្រ និងកម្មវិធីសហការជាក្រុមអាចឱ្យអតិថិជនរបស់យើងមើលឃើញរូបភាពពេញលេញនៃផែនដី៖ ដោយសារតែការយល់ដឹងកាន់តែច្រើននឹងនាំមកនូវការសម្រេចចិត្តកាន់តែប្រសើរឡើង – សម្រាប់មនុស្ស និងភពផែនដី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]