SIKA ទទួលបានទំនុកចិត្តពីក្រុមហ៊ុនសាងសង់ចិន

ជុំវិញទិដ្ឋភាពវិស័យសំណង់នៅកម្ពុជាបង្ហាញឲ្យឃើញពីគម្រោងវិនិយោគធំៗជាច្រើនមកពីបរទេស ដូចជាចិន តៃវ៉ាន់ សិង្ហបុរី និងប្រទេសម៉ាឡេស៊ី បានចូលមកវិនិយោគទីផ្សារក្នុងវិស័យសំណង់ដែលកុំពង់រីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។

ទន្ទឹមនឹងការរីចម្រើននេះ កិច្ចផ្តួចផ្តើមខ្សែក្រវ៉ាត់ ផ្លូវមួយ របស់រដ្ឋាភិបាលចិនកំពុងផ្សារភ្ជាប់កម្ពុជានៅក្នុងសមហរណសេដ្ឋកិច្ច ដែលបានធ្វើការផ្លាស់ប្តូរឧស្សាហកម្មវិស័យ សំណង់នៅកម្ពុជា។ ជាមួយគ្នានេះដែរ ភាគីទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងចំនួន៣១ ដែលក្នុងនោះភាគីចិនបានផ្តល់កម្ចីចំនួន ២៣៧លានដុល្លារ ដោយបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០១៦។

ក្រុមហ៊ុនអ្នកសាងសង់ធំៗមកពីប្រទេសចិនមានដូចជា ក្រុមហ៊ុន SinoGreat Wall, CSCEC 1, 2, 4, SinoHydro, CITIC, ជាដើមដែលចូលមកទីផ្សារកម្ពុជាកាលពី ៥ឆ្នាំមុន។ ក្រុមហ៊ុនទាំងនោះទទួលបានគម្រោងសាងសង់ធំជាងគេបង្អស់ ដែលក្នុងនោះការសាងសង់លើផ្នែកហេដ្ឋារចនសម្ព័ន្ធ មានដូចជា ទំនប់វារីអគ្គិសនី ការងារផ្លូវថ្នល់ ស្ពាន ស្ថាននីយឋាមពល ការសាងសង់រោងចក្រស៊ីម៉ង់តិ៍ Hua Xin រោងចក្រស៊ីម៉ង់តិ៍ Anh Hui Conch និងគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនធំៗមួយចំនួនទៀតដូចជា អគារខុនដូ The Brigde សណ្ឋាគារ និងកាស៊ីណូ NagaWorld រមណីយដ្ឋានតារាសាគរ និងអគារការរិយាល័យ Gateway ជាដើម។ ក្រុមការងារសាងសង់ក្រុមហ៊ុនចិនភាគច្រើនមានអ្នកគ្រប់គ្រងជាជនជាតិចិន ហេតុដូច្នេះហើយទីផ្សារវិស័យសំណង់នៅកម្ពុជាត្រូវការជ្រើសរើសអ្នកចេះនិយាយភាសាចិនជាច្រើននាក់។

វិស្វករវ័យក្មេងកម្ពុជាមួយចំនួន អាចទទួលបានប្រាក់ខែលើមធ្យមប្រសិនបើអាចចេះនិយាយភាសាចិន និងភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ ជាមួយ ក្រុមហ៊ុន SIKA បានឆ្លើយតបទៅនឹងតម្រូវការដោយការជ្រើសរើសអ្នកនិយាយភាសាចិនអស់រយៈពេលជាងឆ្នាំមកហើយ និងតាមរយៈចែកចាយខិតប័ណ្ណជាច្រើននៅក្នុងស្រុកផងដែរ។

គម្រោងមួយចំនួនទទួលមូលនិធិដោយការវិនិយោគរបស់ចិន ហើយសាងសង់ដោយក្រុមហ៊ុនចិន ដែលធ្វើឲ្យមានភាពស្ទាក់ស្ទើរក្នុងការទិញសម្ភារនៅក្នុងស្រុក។ ក្រុមហ៊ុនសាងសង់ចិនទំាងនោះភាគច្រើននំាផលិត និងសម្ភារសាងសង់មកពីប្រទេសកំណើតរបស់ខ្លួន។ ទោះយ៉ាងណា ក្រុមហ៊ុន SIKA ទទួលបានជោគជ័យក្នុងការប្រឹក្សា និងដំណោះស្រាយក្នុងការដំឡើងការពារទឹកជ្រាបដំបូល និងកម្រាលឥដ្ឋនៅក្នុងគម្រោងធំជាច្រើនផងដែរ។

យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន SIKA គឺផ្តោតលើ “ការកសាងទំនុកចិត្ត” ជាគន្លឹះក្នុងការដោះស្រាយជាមួយក្រុមហ៊ុនអភិវឌ្ឍន៍និងអ្នកម៉ៅការចិន។ ក្រុមហ៊ុនចិនទាំងនេះរំពឹងថានឹងមានវិធានការយ៉ាងលឿនក្នុងការផ្តល់គំរូ តម្លៃ និងសម្ភារដែលអាចរកជាវបាន។ មិនតែប៉ុណ្ណោះ SIKA ក៏មានការរៀបចំកិច្ចប្រជុំកន្លែងសម្រាប់ការហ្វឹកហ្វឺន ការបកប្រែព័ត៌មាន ហើយក្រុមហ៊ុន SIKA ធ្វើការយ៉ាងជិតស្និទ្ធដើម្បីសម្រួលដល់ការទំនាក់ទំនង។

មិនតែប៉ុណ្ណោះ ផលិតផលរបស់ក្រុមងហ៊ុន SIKA មានបច្ចេកទេសល្អត្រឹមត្រូវ ហើយការសាងសង់មានជំនាញឯកទេសច្បាស់លាស់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]