SmartCity ជាទីក្រុងដែលបង្កើតថ្មីនៅប្រទេសហ្វីលីពីន
SmartCity គឺជាទីក្រុងមួយដែលមាន ទំហំ ៩,៤៥០ហិកតា គម្រោងមួយនេះនឹងធ្វើឡើងនៅកោះ Luzon របស់ហ្វីលីពីន ដែលមានចម្ងាយ ១២០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងនៃរដ្ឋធានីម៉ានីល ។
New Clark City នឹងដាក់បង្ហាញនូវអ្វីដែលក្រុមហ៊ុនអភិវឌ្ឍន៍ SurbanaJurong ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបូរី ពួកគេក៏បានបន្តទៀតថាគម្រោងមួយនេះគឺជា សួន ឧស្សាហកម្ម R & D ដែលផ្ដោតទៅលើឧស្សាហកម្មច្នៃប្រឌិតថ្មី ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរួមមានដូចជា ស្ថាប័នរដ្ឋាភិបាល សួនកសិ-ឧស្សាហកម្ម និង ផ្សារម្ហូបអាហារអន្តរជាតិផងដែរ។
New Clark City នឹងមានស្ថាប័នរដ្ឋាភិបាល សាកលវិទ្យាល័យ កសិដ្ឋានថាមពលព្រះអាទិត្យ អគារឧស្សាហកម្ម និង អគារលំនៅដ្ឋាន។ ការដឹកជញ្ជូនគឺជាទិដ្ឋភាពមួយដ៏សំខាន់នៃការរចនាឡើង
ដោយមានផ្លូវសម្រាប់ថ្មើរជើង ផ្លូវសម្រាប់ជិះកង់ ព្រមជាមួយនិងផ្លូវរថភ្លើងដែលតភ្ជាប់ពី New Clark City ទៅកាន់ទីក្រុងម៉ានីល និង អាកាសយានដ្ឋានអន្តរជាតិ Clark ម៉្យាងទៀតក៏មានការស្នើឡើងនូវប្រព័ន្ធផ្លូវដែកមួយទៀតគឺ Subic-Clark សំរាប់សម្រួលដល់ការធ្វើដំណើរ ។
គម្រោងមួយនេះបានចាប់ផ្តើមដំណាក់កាលទីមួយតាំងពីខែមេសាឆ្នាំ២០១៦ មកម្ល៉េះ។ បន្ទាប់មកអនុស្សរណៈយោគយល់ (MOU) ត្រូវបានចុះហត្ថលេខានៅដើមឆ្នាំ២០១៨ ក៏បានកណត់ថាជំហានដំបូងនៃការអភិវឌ្ឍក្នុង៤ដំណាក់កាលនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២១។

