city development
កម្ពុជា ប្រកាសដាក់ឱ្យដំណើរការប្រឡងប្រណាំងទីក្រុងស្អាត សម្រាប់រយៈពេល៤ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ដែលមានសុពលភាពរយៈពេល៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០២៦ រហូតដល់ឆ្នាំ ២០២៩។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ កាលថ្ងៃទី១៣ តុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ...
អានបន្ថែមក្រសួងជំរុញអាជ្ញាធរខេត្តកែវ អនុវត្តផែនការមេរៀបចំក្រុង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត
រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តតាកែវ បាននិងកំពុងផ្តួចផ្តើមអនុវត្តផែនការមេ និងប្លង់គោលរបស់ខេត្តតាកែវ ដោយយកបឹងតាកែវជាចំណុចចាប់ផ្តើមក្នុងការរៀបចំក្រុង សំដៅដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សាលើការរៀបចំលំហសាធារណៈបឹងតាកែវ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់...
អានបន្ថែមអាជ្ញាធរខេត្តកណ្តាលប្រកាសកែលម្អតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យទៅជាសួនធារណៈដ៏រស់រវើកនិងបៃតង
ខេត្តកណ្តាល គ្រោងនឹងដំណើរការការផ្លាស់ប្តូរដ៏សំខាន់មួយ ខណៈដែលអាជ្ញាធរមូលដ្ឋានបានប្រកាសពីផែនការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ទៅជាសួនសាធារណៈដ៏រស់រវើក និងទីធ្លាបៃតង។ ក្នុងនោះដែរ ក៏នឹងមានផែនការក្នុងការកែលម្អផ្លូវមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យនៅឆ្នាំ២០២៦ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងអ្នកស្រុក។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម គួច ចំរើន អភិបាល...
អានបន្ថែមរដ្ឋប្រកាសសង់បន្ទប់ទឹកជិត ៤០កន្លែងបន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើងក្នុងរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីផែនការសាងសង់បន្ទប់ទឹកសាធារណៈចំនួន ៣៧បន្ទប់បន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើង (Walk Street) ក្នុងរាជធានីភ្នំពេញ ខណៈផ្លូវថ្មើរជើងដ៏ពេញនិយមមួយនេះ ទើបជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ក្នុងនាមជាទីក្រុងដែលមានទីប្រជុំជនពោរពេញដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការចុះផ្សារលើបណ្ដាញសង្គមផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ យោងតាមការណែនាំពី ឯកឧត្ដម ឃួង ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាបើកការដ្ឋានអភិវឌ្ឍក្រុងរណបថ្មីបំផុត ទំហំ ២១០ហិកតា នៅអរិយក្សត្រ
ទីក្រុងរណបថ្មីនេះមានឈ្មោះថា ទីក្រុងមេគង្គឃី មានទំហំជាង ២០០ហិកតា ស្ថិតនៅក្នុងទឹកដីក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ ទីក្រុងរណបថ្មី លើផ្ទៃដី ២១០ហិកតានេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group ។ ក្នុងពិធីបើកការដ្ឋានសាងសង់ ស...
អានបន្ថែម
