ត្រឹមឆមាសទី១ ឆ្នាំ២០២៥ នេះ ចំនួនរោងចក្រ-សហគ្រាសនៅកម្ពុជាកំពុងបន្តកើនឡើងជាលំដាប់!

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញរបាយការណ៍បច្ចុប្បន្នភាពក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥ នៃការចុះបញ្ជីរោងចក្រសហគ្រាស និងគ្រឹះស្ថាន ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នោះគឺកើនឡើងពីចំនួន ៤៤.៧៩៨ នៅឆ្នាំ២០២៤ ដល់ចំនួន ៤៥.៦៥៦ រោងចក្រសហគ្រាស កើនឡើងបាន ៨៥៨សហគ្រាស។ បើតាមរបាយការណ៍ដដែល រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ កើនពី ១.៥៦៦ នៅដំណាច់ឆ្នាំ២០២៤ ដល់ចំនួន ១.៦៨២សហគ្រាស គិតត្រឹមដំណាច់ខែមិថុនា កើនឡើង ...

អាន​បន្ថែម

ក្នុងរយៈពេល៥ខែ កម្ពុជាស្រូបទាញការវិនិយោគថ្មីបានចំនួន ២៩០គម្រោង មានទុនជាង $៤ពាន់លាន

ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នំា២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា មានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ បានធ្វើការចុះបញ្ជីនៅ(CDC) ដោយក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៦២,២៧% ឈរនៅលំដាប់លេខរៀងទី១។ ជាការកត់សម្គាល់ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ២៩០គម្រោងនេះ ឃើញថាមានការកើនឡើងរហូត ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% បើធៀបនឹងរយៈពេលដូចគ្នាក្ន...

អាន​បន្ថែម

អាជ្ញាធរខេត្តហឺណានរបស់ចិន ចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា

អាជ្ញាធរខេត្តដ៏ធំមួយរបស់ប្រទេសចិន គឺខេត្តហឺណាន ដែលមានប្រជាជនរហូតដល់ជាង ១០០លាននាក់ និងមានសក្តានុពលទីផ្សារពាណិជ្ជកម្មខ្លាំង បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក SUN Shougang អភិបាលរងខេត្តហឺណាន ប្រទេសចិន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាទៅលើការពង្...

អាន​បន្ថែម

អាជ្ញាធរខេត្តតាកែវ ប្តេជ្ញាទាក់ទាញវិនិយោគឱ្យបានច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នមានជិត ៨០០រោងចក្រ បង្កើតការងារបានជាង១១ម៉ឺននាក់

រដ្ឋបាលខេត្តតាកែវ បានប្តេជ្ញាចិត្តក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើតការងារជូនពលរដ្ឋ ខណៈបច្ចុប្បន្នមានជិត៨០០រោងចក្រ និងសហគ្រាស។ នេះបើយោងតាមប្រសាសន៍ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្លែងក្នុងឱកាស ជួបជាមួយកម្មករនិយោជិតជាង ៥០០នាក់ នៅឃុំពរពេល ស្រុកត្រាំកក់ កាលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្ដម វ៉ី...

អាន​បន្ថែម