Infrastructure
កម្ពុជាបង្កើតក្រុមការងារគ្រប់គ្រងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ
រដ្ឋាភិបាលបើកបេសកកម្មស្តារឡើងវិញយ៉ាងទូលំទូលាយ ដើម្បីជួសជុលសាលារៀន ផ្ទះសម្បែង និងកន្លែងសាធារណៈដែលរងការខូចខាតដោយសារភាពតានតឹងយោធាថ្មីៗនេះនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា រាជរដ្ឋាភិបាល បានប្រកាសសម្រេចបង្កើតក្រុមការងារគ្រប់គ្រងការស្តារជីវភាពពលរដ្ឋ និងហេដ្ឋារចនាសម្ព័នដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ...
អានបន្ថែមវៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត
កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ និងពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត សំដៅឈានទៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងបីឱ្យកាន់ជិតស្និទ្ធ។ ការប្តេជ្ញានេះ បានធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ...
អានបន្ថែមរដ្ឋប្រកាសបើកដំណើរការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងអនាម័យ
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ដែលជាផ្នែកមួយនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ កាលទី១០ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា គម្រោងនេះ នឹងចូលរួមបម្រើប្រយោជន៍សាធារណៈដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និងបណ្តាខេ...
អានបន្ថែមសំណង់អនាគតដ៏ឆ្លាតវៃ៖ តើ AI កំពុងបដិវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងណា?
ឧស្សាហកម្មសំណង់បានផ្លាស់ប្តូរអស់ជាច្រើនទសវត្សរ៍មកហើយ ដោយប្តូរពីការប្រើប្លង់លើក្រដាស ទៅជាគំរូឌីជីថល និងការធ្វើការងារជាក្រុមតាមរយៈ Cloud។ ទោះជាយ៉ាងណាក្ដី បញ្ហាប្រឈមដ៏ធំដូចជា ការប្រែប្រួលអាកាសធាតុ កង្វះកម្លាំងពលកម្ម និងការវិភាគពីផលប៉ះពាល់សហគមន៍ តម្រូវឱ្យមានដំណោះស្រាយកម្រិតខ្ពស់បន្ថែមទៀត។ កត្តានេះបានធ្វើ AI នឹងដើរតួរយ៉ាងសំខាន់។ AI នឹងមានតួនាទីសំខាន់ក្នុងគ្រប់ដំណាក់កាលនីមួយៗនៃគម្រោង តាំងពីដំណាក់ក...
អានបន្ថែមធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិយោគនៅកម្ពុជា
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានបញ្ជាក់ជាថ្មីពីបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសផ្តោតលើការវិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម សំដៅជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។ នេះបើយឡើងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ ឯកឧត្តម Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គ...
អានបន្ថែមប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ សម្រេចបានជិត ១០០%
គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺបច្ចុប្បន្នសម្រេចបានេជិត១០០ % ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងជាក់ស្តែង របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា គម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញ នៅការដ្ឋានសំណង់ស្ទាក់ទឹកស្ទឹងតូច ក្នុងភូមិ...
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ៧ ទៅជា៤គន្លង (ពីស្គន់ ដល់កំពង់ចាម) សម្រេចបានជិត ៦៦%
គិតមកដល់ពេលនេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ (ពីរង្វង់មូលស្គន់ ដល់ កំពង់ចាម)ដែលជាចំណងដៃប្រវត្តិសាស្ត្រថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម សម្រេចបានជាង ៦៥,៣៨% ហើយ ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្ទាល់ ដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ...
អានបន្ថែមគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបក្នុងខេត្តបាត់ដំបងភាគខាងកើតសម្រេចបាន ១០០% ខណៈខាងលិចសម្រេចបាន ៧៦%
គម្រោងខាងកើតស្ទឹង ហៅថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ អនុវត្តបាន ១០០% ខណៈគម្រោងខាងលិចស្ទឹង ហៅថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត កំពុងអនុវត្តបាន ៧៦% ហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះ គម្រោងខាងកើតស្ទឹង បានសាងសង់ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ ប្រវែង សរុប ៣២.៥៦គីឡូម៉ែត្រ, សាងសង់ប្រព័ន្ធទុយោរងប្រមូលតាមផ្ទះប្រវែងសរុ...
អានបន្ថែមក្រុមហ៊ុនចិន បង្ហាញផែនការវិនិយោគបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅតាមអគារខ្ពស់ៗ នៅកម្ពុជា
ក្រុមហ៊ុនចិនចំនួន៣ ប្រកាសពីផែនការរួមក្នុងការវិនិយោគលើប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅតាមអគារទំនើបខ្ពស់ៗនៅកម្ពុជា ដើម្បីជួយសន្សំសំចៃថាមពល។ ក្រុមទាំងបីនោះរួមមាន៖ ក្រុមហ៊ុន Anhui Sunyu Water co.,ltd ក្រុមហ៊ុន Anhui Tongyuan Environment energy saving co.,ltd និង ក្រុមហ៊ុន JINIV technology environmental co.,ltd។ នេះបើយោងតាមជំនួបរវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយប្រតិភូវិនិយោគ...
អានបន្ថែមគម្រោងសង់ប្រព័ន្ធដោះទឹកតាមបណ្តោយផ្លូវជាតិលេខ៤ សម្រេចបាន ៩៣% ហើយ
គិតមកដល់ពេលបច្ចុប្បន្ន គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធដោះទឹក ដើម្បីបញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៩៣% ហើយ។ នេះបើយោងតាមការចុះពិនិត្យគម្រោងផ្ទាល់ ដែលដឹកនាំដោយឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោង និង ឯកឧត្តម ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹ...
អានបន្ថែម
