infrastructure development
រដ្ឋប្រកាសកំណត់ទីតាំងដីជិត ២ពាន់ហិកតា ក្នុងស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់អភិវឌ្ឍន៍ជាអាកាសយានដ្ឋានថ្មី
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកំណត់យកទីតាំងដីជិត ២០០០ហិកតា នៅស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តរតនគិរីថ្មី តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ នេះបើយោងតាមលិខិត (ស.ជ.ណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ លិខិតដដែល បានឱ្យដឹងថា ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្...
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំ១ នៅក្រុងបាវិត ចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ
រដ្ឋបានសម្ពោធបើកការដ្ឋានសាងសង់ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃជិត ៣០លានដុល្លារ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ ឯកឧត្ដម វង្ស ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងនេះ ធ្វើឡើងលើទឹកដីក្រុងបាវិត ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊...
អានបន្ថែមរៀតណាម ប្រកាសសង់ព្រលានយន្តហោះដ៏ធំ១លើផ្ទៃដី ៧២០ហិកតា អាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់
អាជ្ញាធរ ខេត្ត Ninh Binh ភាគខាងជើងនៃប្រទេសវៀតណាមបានប្រកាសពីផែនការ អភិវឌ្ឍសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយលាតសន្ធឹងលើផ្ទៃដីទំហំ ៧២០ហិកតា និងមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់ក្នុងមួយឆ្នាំ នៅពេលបើកប្រតិបតិ្តការ។ គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់បម្រើដល់ឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើនខ្លាំងនៅក្នុងតំបន់។ បើតាមផែនការអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងមានទីតាំងស្ថិតនៅតំបន់...
អានបន្ថែមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តសម្រាប់កាត់បន្ថយនិងការពារទឹកជំនន់ នៅបន្ទាយមានជ័យ សម្រេចបាន ៨១%
គិតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដើម្បីកាត់បន្ថយនិងការពារទឹកជំនន់ (IDFMP) នៅខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ ៨១,៦០% ហើយ។ នេះបើតាមឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពិភាក្សាដោះស្រាយបញ្ហារាំងស្ទះរបស់គម្រោង កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងសម...
អានបន្ថែមរដ្ឋទម្លាក់ថវិកាជាង $១០លាន សម្រាប់គម្រោងអភិវឌ្ឍឃុំសង្កាត់ចំនួន ១១៧ ក្នុងខេត្តបាត់ដំបង
រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកាប្រមាណជាង ៤៣.៣៧៧លានរៀល ស្មើប្រហែលជាង ១០.៥៨លានដុល្លារ ដល់ខេត្តបាត់ដំបង សម្រាប់គម្រោងអភិវឌ្ឍន៍ឃុំសង្កាត់ចំនួន ១១៧គម្រោង។ នេះបើតាមលោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការវិនិយោគ នៃរដ្ឋបាលសាលាខេត្តបាត់ដំបង បានថ្លែងនៅក្នុង កម្មវិធីសន្ទនាមតិវិទ្យុជាតិកម្ពុជាចំការចេក ខេត្តបាត់ដំបងកាលពីថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២៥។ លោកនាយក បានបន្ថែមថា ឆ្នាំនេះ មានគម្រោងផ្លូវបេតុងចំ...
អានបន្ថែមកម្ពុជាជំរុញអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យទឹកស្អាត តម្លៃជាង ៩៥លានដុល្លារ ដើម្បីលើកកម្ពស់អនាម័យជនបទ
រាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដែលមានទំហំទឹកប្រាក់សរុបចំនួន ៩៥,១៤លានដុល្លារ។ នេះបើតាមលោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធី បានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ លោកបានបន្តថា ...
អានបន្ថែមគម្រោងពង្រីកប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង សម្រេចបាន ៩៥%
គម្រោងពង្រីកសមត្ថភាពប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង សម្រេចបានប្រមាណ ៩៥% ហើយ។ នេះបើតាមការចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងរបស់ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្មីៗនេះ។ វឌ្ឍនភាពការងាររបស់គម្រោងរួមមាន៖ ទី១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ ទី២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២.៦០០គីឡូម៉ែត្រ ទី៣)ស្តារប្រឡាយមេប្រ...
អានបន្ថែមគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ខេត្តកំពង់ធំ សង់បាន ៧៥% ហើយ
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សម្រេចបានប្រមាណ ៧៥% ហើយ។ នេះបើតាមចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារដឹកនាំដោយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការងារសាងសង់តាំ...
អានបន្ថែមគម្រោងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅភាគនិរតីភ្នំពេញ សម្រេចបាន ៥៥ %
គិតមកដល់ពេលនេះ គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន សម្រេចបានប្រមាណ ៥៥% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋ...
អានបន្ថែមប្រព័ន្ធបង្វែរទឹកភ្លៀងចេញពីរាជធានីភ្នំពេញ នៅតំបន់ព្រែកពាមសត្ថា សម្រេចបានជាង ៧៧% ហើយ
គិតមកទល់ពេលនេះ គម្រោងសង់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកភ្លៀងចេញពីរាជធានីភ្នំពេញ នៅតំបន់ព្រែកពាមសត្ថា ស្រុកពញាឭ ខេត្តកណ្តាល សម្រេចបានប្រមាណ ៧៧,៨% ហើយ។ នេះបើតាមដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារអនុគម្រោងដឹកនាំដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។ គម្រោងព្រែកពាមសត្ថា ជាអនុគម្រោ...
អានបន្ថែម
