កម្ពុជាដាក់ឱ្យប្រើប្រាស់ផ្លូវជនបទ៧ខ្សែ និងបើកការដ្ឋានសាងសង់ផ្លូវ ៧ខ្សែទៀត ប្រវែង ៣៦គីឡូម៉ែត្រ នៅខេត្តតាកែវ
ផ្លូវថ្មីជាង ៧៧ គីឡូម៉ែត្រ ត្រៀមជំរុញសេដ្ឋកិច្ចជនបទនៅខេត្តតាកែវ ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គីឡូម៉ែត្រ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដំណាល់គ្នានឹងផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គីឡូម៉ែត្រ នៅក្នុងខេត្តតាកែវ ក៏បើកការដ្ឋានសាងសង់ផងដែរ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍...
អានបន្ថែមសមិទ្ធិផលថ្មីក្នុងខេត្តត្បូងឃ្មុំ៖ ផ្លូវ១ខ្សែ បើកដំណើរការសាងសង់ ខណៈផ្លូវ ៩ខ្សែ បានបញ្ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់
ផ្លូវជនបទ ប្រវែង ៦, ៣០គីឡូម៉ែត្រ(គ.ម) បានចាប់ផ្តើមដំណើរការសាងសង ខណៈ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម នៅក្នុងខេត្តត្បូងឃ្មុំ ក៏ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដំណាល់គ្នាផងដែរ។ ពិធីបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលថ្ងៃទី២៤ ខែវិច្ឆិកា...
អានបន្ថែមគិតដល់ពេលនេះ៖ ខេត្តស្វាយរៀងអភិវឌ្ឍផ្លូវជនបទបានចំនួន ៧៧១ខ្សែ ប្រវែងជិត ៣ពាន់គីឡូម៉ែត្រ
ខេត្តស្វាយរៀងកំពុងបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយបានអភិវឌ្ឍសាងសង់ផ្លូវជនបទបានចំនួន ៧៧១ខ្សែ មានប្រវែងជិត ៣០០០ គីឡូម៉ែត្រ។ អាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ទិន្នន័យដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងថ្មីប្រវែង ៦០ម៉ែត្រ ឆ្លងទន្លេព្រែកតាស្អាង ដែលធ្វើឡើងនៅភូមិស្អាង...
អានបន្ថែមរដ្ឋកំណត់យកភូមិល្វា ក្នុងខេត្តបាត់ដំបង អភិវឌ្ឍទៅជាភូមិគំរូគន្លឹះរបស់កម្ពុជា
ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ជនបទ រដ្ឋាភិបាលកម្ពុជាបានកំណត់យកភូមិល្វាក្នុងខេត្តបាត់ដំបងអភិវឌ្ឍទៅជាភូមិគំរូសម្រាប់ភូមិដទៃៗទៀតនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់កម្រិតជីវភាពក្នុងមូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅជនបទ។ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូចុះពិនិត្យភូមិល្វា ...
អានបន្ថែម
