Wing វិនិយោគ ២ លានដុល្លារ លើមូលបត្របំណុលរបស់ CAIC ចូលរួមកសាងព្រលានភ្នំពេញថ្មី

ធនាគារវីង (ខេមបូឌា) ម.ក វិនិយោគទឹកប្រាក់ ២លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បី ចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបច្ចុប្បន្នសម្រេចការសាងសង់ប្រមាណ ៣០%។

ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីថ្ងៃទី ២០ មករា រវាងអគ្គនាយករងក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ និង អគ្គនាយកធនាគារវីង លោក ហាន ប៉េងក្វាង ក្រោមអធិបតីភាពប្រធានក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង។

អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ដោយក្រុមហ៊ុនកន្លងមកបានចំណាយទុនវិនិយោគសរុប ៣៩០លានដុល្លារ ហើយ (ដោយមិនរាប់បញ្ចូលថ្លៃដី)។

- Video Advertisement -