ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គិតត្រឹមខែកញ្ញាឆ្នាំ ២០២០ ការនាំចូលដែកធ្លាក់ចុះ៤១,៤% ចំណែកឯស៊ីម៉ងត៍ធ្លាក់ចុះ៣៨,១% ដែលនេះជាការបន្តធ្លាក់ចុះយ៉ាងគំហុក បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះគឺ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ជាពិសេសអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានខ្ពស់ៗ ត្រូវបានផ្អាកការដ្ឋានសាងសង់បណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ។
នេះបើយោងតាមរបាយការណ៍ស្ដីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយនេះរបស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ។
របាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ តម្លៃនៃការនាំចូលដែក និងស៊ីម៉ងត៍ក៏បានថយចុះ ៤៥,១% និង ៨,៣% ដែរ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ធនាគារពិភពលោក បន្ថែមទៀតថាសកម្មភាពនៃវិស័យសំណង់ នៅតែបន្តទន់ខ្សោយ តាំងពីពាក់កណ្តាលឆ្នាំ ២០២០ មកម្លេះ។ តម្លៃទុនវិនិយោគសរុបនៃគម្រោងសំណង់ដែលរដ្ឋអនុម័តក្នុងរយៈពេល ៩ ខែដំបូង ក៏បានធ្លាក់ចុះ ៩,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះ សបញ្ជាក់ថាការវិនិយោក្នុងទីផ្សារអចលនទ្រព្យកំពុងប្រឈមនឹងការកើនឡើងលើសតម្រូវការ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ភាពនៅទ្រឹងរបស់វិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះបន្ដិច តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែវិស័យទាំងពីរនេះ គឺជាក្បាលម៉ាស៊ីនធំបំផុតនៃកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ធនាគារពិភពលោក ក៏បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ ២% នៅឆ្នាំ ២០២០ ប៉ុន្តែនឹងកើនឡើង ៤% នៅឆ្នាំ ២០២១។ ទោះយ៉ាងណាក្ដី ការរីកចម្រើនលើសលុបនៃវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាឱកាសបង្កហានិភ័យដល់សេដ្ឋកិច្ច។ (អានបន្ថែម)