WorldBank ត្រៀមថវិកា ៦០លានដុល្លារ ឱ្យកម្ពុជាលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក

ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) កំពុងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។

គម្រោងនេះ នឹងអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានទឹកប្រាក់ប្រមាណ ៦០លានដុល្លារ សម្រាប់រយៈពេល៦ឆ្នាំ។

បើតាមក្រសួងមហាផ្ទៃ គម្រោងនេះ នឹងត្រូវអនុវត្តនៅទីតាំងគោលដៅធំៗ ដូចជាក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងតាខ្មៅ ក្រុងច្បារមន និងក្រុងព្រះសីហនុ។

បច្ចុប្បន្ន អន្តរក្រសួង និង WB កំពុងពិនិត្យផ្តល់យោបល់លើរបាយការណ៍សិក្សា និងឯកសាររៀបចំគម្រោង។

 

- Video Advertisement -