ក្រុមហ៊ុន Morgan Group បើកការសាងសង់គម្រោងពហុមុខងារដ៏ធំរបស់ខ្លួនក្នុងខេត្តព្រះសីហនុ

ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅប្រទេសចិន Morgan Group កាលពីថ្ងៃទី ៣១ ខែកក្កដា បានចាប់ផ្តើមសាងសង់គម្រោងពហុមុខងារដ៏ធំរបស់ខ្លួននៅខេត្តព្រះសីហនុ ស្របពេលដែលខេត្តមួយនេះកំពុងមានការវិនិយោគយ៉ាងគំហុក។ ជាមួយនឹងការមិនបញ្ចេញដើមទុនវិនិយោគ ក្រុមហ៊ុន Ever Asend Development Co.Ltd ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ Morgan Group បានចាប់ផ្តើមសាងសង់គម្រោងពហុមុខងាររបស់ខ្លួនដែលមានឈ្មោះថា Morgan The Pure Bay នៅលើផ្ទៃក្រឡាសំណង់ប្រមាណជា ៤៥ម៉ឺនម៉ែត្រការ៉េ។ លាតសន្ធឹងលើផ្ទៃដី ៣,២ ហិកតានៅតាមបណ្តោយឆ្នេរអូត្រេស គម្រោងកម្ពស់ ៣៥ ជាន់នេះ នឹងមានខុនដូទំហំ ២៧ម៉ឺនម៉ែត្រការ៉េបែរទៅមាត់សមុទ្រ បន្ទប់ប្រណីតចំនួន ៣ ម៉ឺនម៉ែត្រការ៉េ ក្លឹបVIP ភោជនីយដ្ឋានលំដាប់ប្រណីត ក៏ដូចជាកន្លែងហាត់ប្រាណលំដាប់អន្តរជាតិ។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ បានស្វាគមន៍ចំពោះការវិនិយោគនេះ ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា គម្រោងដ៏ធំបែបនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យ។ ឯកឧត្តមថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានបើកច្រកទាំងអស់ ដើម្បីទទួលអ្នកវិនិយោគពីគ្រប់ទិសទីដែលចង់មកបណ្ដាក់ទុននៅប្រទេសកម្ពុជា ប៉ុន្តែ […]

អាន​បន្ថែម

ការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)៖ វគ្គសិក្សាមួយដើម្បីស្វែងយល់ពីសារៈសំខាន់នៃទ្រព្យសម្បត្តិ (អចលនទ្រព្យ)

វិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (RCI) នឹងរៀបចំវគ្គសិក្សាផ្នែកទី១ នៃវិញ្ញាបនប័ត្រការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) ដែលនឹងសិក្សាអំពីការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៩។ គ្រូបង្រៀនគឺលោក Dan Davies មកពីចក្រភពអង់គ្លេស។ តើទ្រព្យសម្បត្តិ (អចលនទ្រព្យ) គឺជាអ្វី? ទ្រព្យសម្បត្តិ (អចលនទ្រព្យ) ជាធម្មតាត្រូវបានពិពណ៌នាថាជាអចលនវត្ថុនៅក្នុងលក្ខខណ្ឌធម្មតា។ នៅក្រោមទម្រង់អចលនទ្រព្យ វាអាចគ្របដណ្តប់ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ដីធ្លី និងអគារជាដើម។ ឯកសារយោង RICS 2012។ វិទ្យាស្ថានភូមិន្ទឆាតធឺសឺវេយឺ (RICS) បានបញ្ជាក់ក្នុងឆ្នាំ ២០១២ថា ចំណុចខាងក្រោមនេះគឺស្ថិតក្នុងផលប័ត្រនៃការគ្រប់គ្រង៖ ១) ការថែរក្សាបញ្ជីកិច្ចការនៅកកមិនទាន់ធ្វើហើយ ២) ថាមពលគ្មានប្រសិទ្ធភាព ៣) ភាពខ្សោយក្នុងការធ្វើឲ្យមានសមត្ថភាពសក្ក័សមនឹងតម្រូវការសេវាកម្ម ៤) កន្លែងស្នាក់នៅមិនល្អសម្រាប់បុគ្គលិក ៥) កន្លែងសេវាសាធារណៈរួមគ្នាមានការកំណត់ ៦) ភាពគ្មានប្រសិទ្ធភាពពាក់ពន្ធ័នឹងលទ្ធកម្មនៃអចលនទ្រព្យ សំណង់ និងសេវាកម្មគាំទ្រអចលនទ្រព្យ ៧) ការប្រើប្រាស់ដើមទុនគ្មានប្រសិទ្ធភាព ៨) […]

អាន​បន្ថែម

គម្រោងតម្លៃជាង ២១,២លានដុល្លារអាមេរិកត្រូវបានអនុម័តនៅទូទាំងខេត្តចំនួន ៣

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា CDC កាលពីថ្ងៃទី ៣១ ខែកក្កដាបានអនុម័តគម្រោងវិនិយោគចំនួន ៤ នៅទូទាំងខេត្តចំនួន ៣ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង ២១,២លានដុល្លារអាមេរិក ដែលនឹងបន្ថែមការងារដល់ទៅជាង ១៥០០ កន្លែងទៅក្នុងទីផ្សារ។ ក្រុមហ៊ុនThe Prestige Hospital Co., Ltd. ត្រូវបានអនុញ្ញាតឱ្យសាងសង់មន្ទីរពេទ្យលំដាប់ពិភពលោក ដែលមានគ្រែសម្រាកព្យាបាលចំនួន ១០០គ្រែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយនឹងទុនវិនិយោគប្រមាណជា ៧លានដុល្លារអាមេរិក គម្រោងនេះអាចបង្កើតការងារបានរហូតដល់ ៣៤៤ កន្លែង។ ក្រុមហ៊ុន New East Solar Energy (Cambodia) Co., Ltd. ក៏ត្រូវបានផ្តល់ភ្លើងខៀវសម្រាប់គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡាដែលមានតម្លៃប្រមាណជា ៦.៥ លានដុល្លារអាមេរិក ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលនឹងបង្កើតការងារបានប្រមាណជា ២២០កន្លែង។ ចំណែកក្រុមហ៊ុនទី៣ Cambodia Jingu New Building Materials Co., Ltd. ក៏ត្រូវបានអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៤ […]

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែនប្រាប់ឲ្យក្រសួងរៀបចំដែនដីពិនិត្យមើលដំណើរការសុំច្បាប់សាងសង់ឡើងវិញ

ជាការឆ្លើយតបទៅនឹងការត្អូញត្អែរអំពីដំណើរការយឺតយ៉ាវក្នុងការទទួលបានលិខិតអនុញ្ញាត សាងសង់ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៩ ខែកក្កដា បានប្រាប់ឲ្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលដំណើរការសុំលិខិតអនុញ្ញាតការសាងសង់នេះឡើងវិញ។ សម្តេចតេជោ ហ៊ុន សែនបានថ្លែងក្នុងកម្មវិធីចុះពិនិត្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោថា៖ «កន្លែងខ្លះ សាងសង់អត់ច្បាប់បណ្តាលមកពីមន្ត្រីមិនព្រមអនុម័ត [លិខិតអនុញ្ញាត្តសាងសង់] ឲ្យគេ អញ្ចឹងត្រូវពិនិត្យផងដែរនៅពេលខាងមុខ»។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីសុរិយោដីចំនួន ៣ រូបក្នុងខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួនពីបទពុករលួយពាក់ព័ន្ធនឹងការបដិសេធមិនផ្តល់លិខិតអនុញ្ញាតសាងសង់ដល់ម្ចាស់សំណើ។ ទន្ទឹមជាមួយនឹងការរំលឹកអំពីការដួលរលំអគារនៅខេត្តព្រះសីហនុដែលបានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ដោយសារកង្វះបច្ចេកទេសសំណង់ និងគ្មានលិខិតអនុញ្ញាតសាងសង់ សម្តេចតេជោ ហ៊ុន សែន បានឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពិនិត្យមើលការងារនេះឡើងវិញ។ សម្តេចថ្លែងថា៖ «កន្លែងដែលអត់ច្បាប់ សួរថាទៅស្រាវជ្រាវមើលកន្លែងដែលអត់ច្បាប់ តើគេមានបានសុំច្បាប់យើងដែរឬអត់» ហើយក៏បានសង្កត់ទៀតថា «សំណង់អត់ច្បាប់ បើគេបានសុំច្បាប់ យើងមិនបានឆ្លើយទេ ហើយគេបែរជាសាងសង់ ហ្នឹងគឺមានចំណែកខុសពីយើង ដែលយើងមិនបានឆ្លើយតបពីគេ[ពេល]សុំច្បាប់។ យោងតាមរបាយការណ៍ធនាគារពិភពលោកស្តីអំពីការធ្វើធុរកិច្ចក្នុងឆ្នាំ២០១៩ ការដោះស្រាយការងារពាក់ពន្ធ័នឹងលិខិតអនុញ្ញាតសាងសង់នៅកម្ពុជា គឺត្រូវឆ្លងកាត់នីតិវិធីចំនួន ២០ នីតិវិធី ហើយចំណាយពេលរហូតដល់ […]

អាន​បន្ថែម

ការលក់ផលិតផលអន្តរជាតិម៉ាក IKO គឺជាជម្រើសដ៏រឹងមាំបំផុត

ខ្ញុំបានសង្កេតឃើញមានការវិវត្តន៍ជាវិជ្ជមានលើវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱកាសអភិវឌ្ឍន៍អាជីរកម្មសម្រាប់ផលិតផលម៉ាក IKO

អាន​បន្ថែម

ប្រជាជនកម្ពុជាភាគច្រើនបានយល់ច្រឡំលើការប្រើប្រាស់ពាក្យ ស័ង្កសី ប័ង្កសី និងអៀងប៉ាន់

ជាមួយនឹងអាយុកាលដ៏យូឡុងនិងភាពសម្បូរបែបនៃពាក្យពេជន៍ក្នុងភាសារខ្មែរ ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន បានប្រើពាក្យខុសៗគា្នសម្រាប់សម្គាល់អ្វីមួយដែលមានន័យដូចគ្នា

អាន​បន្ថែម

ឱកាសពិសេស! បញ្ចុះតម្លៃរហូតដល់ ៧ ភាគរយ គ្រប់គម្រោង ពី ជីប ម៉ុង លែន

ភ្នំពេញ៖ ឱកាសពិសេសផ្តល់ជូនពី ជីប ម៉ុង លែន ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៧ ភាគរយ ទៅគ្រប់គម្រោងលំនៅឋានរបស់ខ្លួនជូនទៅកាន់អតិថិជនចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩ តទៅ។

អាន​បន្ថែម

តោះ! មកដឹងថ្ងៃបើកលក់ និង ប្រម៉ូសិនពិសេសៗ ពីខុនដូដ៏ថ្មីស្រឡាង របស់ ជីប ម៉ុង លែន

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា នឹងប្រកាសបើកលក់ ខុនដូ ដ៏ថ្មីទំនើបរបស់ខ្លួនជាមួយនឹងការបញ្ចុះតម្លៃពិសេសចាប់ពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩

អាន​បន្ថែម

ម្ចាស់គម្រោង FC Barcelona New York Academy ធ្វើបទបង្ហាញដល់វិនិយោគិនកម្ពុជាជាមួយឱកាសរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់

ម្ចាស់អភិវឌ្ឍន៍គម្រោង«FC Barcelona New York» ដែលជាដៃគូវិនិយោគក្លឹបកីឡានេះ បានផ្តល់បទបង្ហាញសំខាន់ៗដល់វិនិយោគិននៅទីក្រុងភ្នំពេញ ដោយការផ្តល់ឱកាសដល់វិនិយោគិនទាំងនោះនៅឱកាសធ្វើអន្តោប្រវេសន៍

អាន​បន្ថែម

តម្លៃមូលដ្ឋាននៃអចលនទ្រព្យផ្អែកលើការអភិវឌ្ឍការគ្រប់គ្រង

ឧស្សាហកម្មអចលនទ្រព្យត្រូវបានកំណត់ជាញឹកញាប់ថាជា ដំណើរការនៃការទិញនិងលក់អចលនទ្រព្យ។ នៅក្នុងសតវត្សរ៍ទី ២១ ឧស្សាហកម្មអចលនទ្រព្យបានរីកចម្រើនទៅជាឧស្សាហកម្មមួយដែលទាក់ទាញអ្នកឯកទេស

អាន​បន្ថែម