ឯកជនជំរុញអោយមានការផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាបន្ថែមសំរាប់ការងារវិស័យសំណង់

អ្នកជំនាញមកពីស្ថាប័នរដ្ឋនិងស្ថាប័នឯកជនផ្សេងៗបានអំពាវនាវដល់ក្រុមហ៊ុនឯកជនអោយផ្តល់ការបណ្តុះបណ្តាលនិងកម្មសិក្សាការងារបន្ថែមសំរាប់និស្សិតនិងកម្មករ ជាពិសេសក្នុងវិស័យសំណង់ដើម្បីជាការជួយបង្កើនធនធានមនុស្សដែលមានចំណេះជំនាញនិងវិជ្ជាជីវៈច្បាស់លាស់ក្នុងវិស័យនេះ។ ការអំពាវនាវខាងលើត្រូវបានលើកឡើងក្នុងវេទិការពិភាក្សាដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៨។ ក្នុងកិច្ចពិភាក្សាខាងលើ លោក ម៉ប់ ស៊ីនួន ដែលជានាយកនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គររបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឱ្យក្រុមហ៊ុនឯកជនសហការថែមទៀតក្នុងការផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកក៏ដូចជាកម្មសិក្សាការងារដល់និស្សិតក្នុងវិស័យសំណង់។ ជាក់ស្តែង ស្ថាប័នរបស់លោកបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់និស្សិតជាច្រើនសំរាប់ការងារពាក់ព័ន្ធទៅនឹងវិស័យសំណង់នៅឯទីរួមខេត្តសៀមរាប។ លោកបានបន្ថែមទៀតថា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ធនធានមនុស្សដែលមានចំណេះជំនាញរដ្ឋាភិបាលនិងស្ថានប័នឯកជន ក៏បានបង្កើត “ក្រុមប្រឹក្សាជំនាញតាមវិស័យ ឬ Sector Skills Council ” ដែលតួនាទីរបស់ក្រុមប្រឹក្សានេះគឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈសំរាប់វិស័យអាទិភាពដែលរួមមានវិស័យសំណង់ វិស័យគ្រឿងម៉ាស៊ីន វិស័យអគ្គិសនី និងវិស័យផលិតធុនស្រាល។ ទន្ទឹមនឹងនេះដែរ លោក សាន់ ផានិត ដែលជាអ្នកគ្រប់គ្រងផ្នែកបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍នៅក្រុមហ៊ុន Mega Asset Management Co., Ltd ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាក្នុងវិស័យសំណង់និងអចលនទ្រព្យ ក៏បានបង្ហាញពីការគាំទ្រចំពោះការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់និស្សិតដើម្បីជំរុញដល់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនក៏ដូចជានិស្សិតផ្ទាល់។ លោក សាន់ ផានិត ក៏បានបញ្ជាក់ថាក្រុមហ៊ុន Mega Asset Management Co., Ltd […]

អាន​បន្ថែម

តើវិស័យអចលនទ្រព្យអាចនឹងធ្លាក់ចុះក្នុងរយៈពេល៥ឆ្នាំទៀតដែរឬទេ?

ស្របពេលដែលវិស័យអចលនទ្រព្យកំពុងមានសន្ទុះខ្លាំងហើយគម្រោងអភិវឌ្ឍន៍នានាបាននឹងបន្តលេចចេញជារូបរាងពាសពេញផ្ទៃប្រទេសជាពិសេសនៅរាជធានីភ្នំពេញ។

អាន​បន្ថែម

ធនាគារជាតិ៖ ឥណទានក្នុងវិស័យសំណង់និងអចលទ្រព្យ ពុំទាន់មានហានិភ័យនៅឡើយទេ

ក្នុងការវាយតម្លៃហានិភ័យស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារជាតិបានអោយដឹងថាឥណទានក្នុងវិស័យសំណង់និងអចលនទ្រព្យ គឺនៅមានគុណភាពល្អប្រសើរ។

អាន​បន្ថែម

CBRE: ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញបានកើនឡើង ២០ ភាគរយ ក្នុងត្រីមាសទី២

នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ ការផ្គត់ផ្គង់ខុនដូនៅភ្នំពេញបានកើនឡើងដល់ទៅ ២០ ភាគរយ បើធៀបទៅនឹងត្រីមាសទី ១ ដែលធ្វើអោយការផ្គត់ផ្គង់ខុនដូសរុបនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានចំនួនរហូតដល់ទៅ ១១ ៨៣០ យូនីត។

អាន​បន្ថែម

ឯ.ឧ. គង់ វិបុល៖ ការប្រមូលពន្ធបន្តកើនឡើងជាពិសេសវិស័យសំណង់និងអចលនទ្រព្យ

ការប្រមូលចំណូលពន្ធក្នុងរយៈពេល៦ ខែ ដំបូងបានសម្រេចរហូតដល់ ៦១,២៨ ភាគរយនៃផែនការប្រចាំឆ្នាំដោយក្នុងនោះការប្រមូលពន្ធទៅលើវិស័យអចលនទ្រព្យនឹងសំណង់មានការកើនឡើងយ៉ាងគួរអោយកត់សម្គាល់។ នេះបើយោងតាមឯកឧត្តម គង់ វិបុល

អាន​បន្ថែម

តម្លៃដីក្នុងខណ្ឌព្រែកព្នៅកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៨

របាយការណ៍ស្ថិតិចុងក្រោយបំផុតដោយក្រុមហ៊ុន Key Real Estate Co., Ltd. បានបង្ហាញថា នៅក្នុងអំឡុងពេល ៦ខែដំបូងសម្រាប់ឆ្នាំ ២០១៨ តម្លៃដីនៅក្នុងខណ្ឌព្រែកព្នៅបានកើនឡើងគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០១៧។

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគជាង ២៣ប៊ីលានដុល្លារពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧

ចាប់ពីឆ្នាំ២០១៣-២០១៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៩៧០គម្រោង ស្មើនឹងទឹកប្រាក់ ២៣,៤៨ប៊ីលានដុល្លារ ដែលក្នុងនោះមាន ៣៥ ភាគរយគឺការវិនិយោគទាក់ទងនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

អាន​បន្ថែម

ឯកឧត្តមស៊ុនចាន់ថុល ៖ គ្មានការកាត់ជំនួយលើហេដ្ឋារចនាសម្ព័ន្ធពីបរទេសឡើយ

ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានច្រានចោលចំពោះពាក្យចចាមអារ៉ាមដែលបាននិងកំពុងលេចលឺនៅក្នុងសង្គមថាប្រទេសជប៉ុនក៏ដូចជាដៃគូអភិវឌ្ឍន៍បរទេសផ្សេងៗនឹងកាត់ជំនួយហេដ្ឋារចនាសម្ព័ន្ធពីកម្ពុជា។

អាន​បន្ថែម

Condotel គឺជាអ្វី ហើយដើរតួរយ៉ាងដូចម្តេចក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា?

ពាក្យថាខុនដូតែល អាចចាត់ទុកថាជាពាក្យមួយថ្មីសម្រាប់មនុស្សទូទៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពាក្យនេះត្រូវបានប្រើប្រាស់ជាទូទៅ និងយ៉ាងទូលំទូលាយក្នុងវិស័យអចលនទ្រព្យនៅឯក្រៅប្រទេស។

អាន​បន្ថែម

របៀបបង្កើតឱកាសរកលុយក្នុងទីផ្សារអចលនទ្រព្យកម្ពុជាដែលកំពុងមានភាពប្រកួតប្រជែង

រយៈពេលមួយទសវត្សរ៍កន្លងមកនេះវិស័យសំណង់និងអចលនទ្រព្យនៃប្រទេសកម្ពុជាមានការរីកចម្រើននិងមានសន្ទុះយ៉ាងខ្លាំងដែលជាកត្តាជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសរីកចម្រើនយ៉ាងឆាប់រហ័ស។

អាន​បន្ថែម