តើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?

ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់​ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ នេះបើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសារទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមីនា។ ឯកឧត្តមបានបញ្ជាក់ថា «លទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាជននៅក្នុងតំបន់មេគង្គ-ឡានឆាង។ សម្រាប់កម្ពុជា យើងបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសនេះ ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារ»។ ឯកឧត្តមបន្តថា ទំហំនៃទឹកប្រាក់វិនិយោគខាងលើបានគ្របដណ្តប់លើវិស័យអាទិភាពជាច្រើន រួមមាន វិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងចំណោមវិស័យអាទិភាពដទៃទៀត។ ឯកឧត្តមបន្ថែមទៀតថា ជាមួយនឹងការចាប់ផ្តើមអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ សម្រាប់កម្ពុជានឹងផ្តោតសំខាន់លើការអភិវឌ្ឍវិស័យជាអាទិភាព ដោយបន្តកសាងលើសមិទ្ធិផលដ៏ធំធេងដែលសម្រេច បានពីផែនការសកម្មភាពកន្លងមក៕

អាន​បន្ថែម

បច្ចុប្បន្នសៀមរាបភ្ជាប់ខ្លួនទៅខេត្តក្រុងចំនួន ៣០នៅចិន ដើម្បីពង្រីកវិសាលភាពវិនិយោគ និងពាណិជ្ជកម្ម

រហូតមកដល់ពេលនេះ កម្ពុជាបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្តសៀមរាប ជាមួយខេត្តក្រុងមកពីប្រទេសចិនចំនួន ៣០ តាមរយៈការចុះកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា និងសេចក្តីផ្តួចផ្តើមនានា។ នេះបើតាមជំនួបរវាងលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប និងប្រតិភូមកពីខេត្តYunnan ប្រទេសចិន។ លោក ឃឹម ហ្វីណង់ បានសរសេរលើទំព័រហ្វេកប៊ុករបស់លោកកាលពីថ្ងៃទី១៤ ខែមីនា ឱ្យដឹងថា តាមរយៈទំនាក់ទំនងសម្ព័ន្ធមេត្រីភាពនេះ ខេត្តYunnan មានលក្ខណៈពិសេស និងមានផ្លែផ្កាច្រើនជាងគេ ទាំងក្រោមរូបភាពជំនួយសង្គម និងការវិនិយោគដោយផ្ទាល់មកកាន់ខេត្តសៀមរាប។ លោកអភិបាលរង បានបញ្ជាក់បន្ថែមថា សម្ព័ន្ធមេត្រីភាពជាមួយខេត្ត Yunnan បានបង្កើតការងារ និងកាលានុវត្តភាពផ្សេងៗជាច្រើន ដែលក្នុងនោះរួមមានគម្រោងសាលមហោស្រពស្នាមញញឹមអង្គរ និងគម្រោងសាងសង់អាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជាដើម ដែលសុទ្ធសឹងតែជាគម្រោងដែលមានទំហំធំ មានចរិតជាការវិនិ​យោ​គយូរអង្វែង និងបានចូលរួមបង្កើនចរន្តសេដ្ឋកិច្ចនៅក្នុងខេត្ត។ (អានបន្ថែម) មិនត្រឹមតែប៉ុណ្ណោះ​ តាមរយៈជំនួបនេះ ភាគីប្រតិភូខេត្តYunnan បានបង្ហាញចេតនាជំរុញការវិនិយោគ និងចំណងទំនាក់ទំនងរវាងខេត្តទាំង២ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងបានស្នើសុំរដ្ឋបាលខេត្តសៀមរាបឱ្យជួយជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យក្រុងតាលីនៃខេត្តYunnan និងក្រុងសៀមរាប អាចក្លាយជាក្រុងសម្ព័ន្ធមេត្រីភាពបន្ថែមទៀត។ គួរបញ្ជាក់ថា កន្លងមក ប្រទេសចិន ក៏ធ្លាប់បានស្នើចងមេត្រីភាពរវាងខេត្តហ៊ូប៉េដែលជាខេត្តប៉ូលសេដ្ឋកិច្ចរបស់ខ្លួន ទៅនឹងខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ឱ្យក្លាយជាខេត្តបងប្អូន ឬ […]

អាន​បន្ថែម

តំណាងក្រុមហ៊ុនអាមេរិក សន្យាកៀរគរវិនិយោគិនអាមេរិកឱ្យមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន

ក្រុមហ៊ុនធំៗចំនួន ០៦របស់សហរដ្ឋអាមេរិក សន្យានឹងជួយកៀងគរវិនិយោគិនអាមេរិកឱ្យមកដាក់ទុននៅកម្ពុជាឱ្យបានច្រើន។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិច-អាស៊ាន (US-ASEAN Business Council – US-ABC)។​ ក្រុមហ៊ុនទាំង ០៦ នេះរួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុនFord (RMA Group) ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Visa ក្រុមហ៊ុន Vriens & Partners។ ជំនួបនេះ បានរៀបចំឡើង ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ និងផ្គូផ្គងធុរកិច្ចរវាងប្រទេសជាសមាជិកអាស៊ាន និងស​ហ​​រដ្ឋអាមេរិក ក្នុងគោលបំណងស្វែងយល់បន្ថែមនូវសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគនៅក្នុងតំ​ប​ន់អាស៊ាន ព្រមទាំងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ​។​ បន្ថែមពីនេះ ជំនួបនេះ ក៏បានបង្ហាញនូវការគាំទ្ររបស់សហគមន៍អ្នកជំនួញអាមេរិកសម្រាប់ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក្នុងការចូលរួមចំណែកក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនធំៗទាំង០៦ របស់អាមេរិក បានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត […]

អាន​បន្ថែម

កម្ពុជា-វៀតណាមសម្ពោធបើកច្រកទ្វារព្រំដែន ក្អមសំណ-វិញសឿង ជាផ្លូវការហើយ

កម្ពុជា-វៀតណាម រួមគ្នាបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង ដោយរួមបញ្ចូលតែមួយនូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញសឿង ជាមួយនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ របស់កម្ពុជា។ នេះបើពិធីបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០៣។ ថ្លែងក្នុងពិធីបើក ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានថ្លែងអំណរគុណដល់វៀតណាមដែលខិតខំបង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកវិញសឿង ដើម្បីឱ្យស្របទៅនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលកម្ពុជាបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីឆ្នាំ២០០១ កន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរង បានបន្តឱ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺជាចំណុចតភ្ជាប់ដ៏មានសារៈសំខាន់រវាងប្រទេសទាំងពីរ ក៏ដូចជារវាងខេត្តកណ្តាល និងខេត្តអានយ៉ាង។ ឯកឧត្តមបានបន្ថែមថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ-វិញសឿង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការ អភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរទំនិញធុនធ្ងន់ និងធុនស្រាល និងកសិផលរវាងប្រទេសទាំងពីរ សំដៅពង្រីកកំណើនសេដ្ឋកិច្ចដល់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។ បន្ថែមពីនេះ ឯកឧត្តមសង្ឃឹមថា ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកវិញ​សឿង នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ (កម្ពុជា-វៀត​ណាម ) ហើយជាពិសេស គឺខេត្តកណ្តាល និងខេត្តអានយ៉ាង។

អាន​បន្ថែម

៨ឆ្នាំនេះ ចិនបានជួយកម្ពុជាសរុបជាង ២៣លានដុល្លារ សម្រាប់យុទ្ធនាការដោះមីន

រដ្ឋាភិបាលចិន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ១៣,២លានដុល្លារ សម្រាប់គាំទ្រសកម្មភាពបោសសម្អាតមីនរយៈពេល៣ឆ្នាំ(២០២៣-២០២៥)របស់អង្គភាពស៊ីម៉ាក់ ខណៈកន្លងមកធ្លាប់ជួយ ១០លានដុល្លារ សម្រាប់ឆ្នាំ (២០១៨-២០២២) ម្តងរួចមកហើយ។ នេះបើតាមការប្រកាសឱ្យដឹងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយក CMAC នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយសម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានផ្តល់ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ដែ​ល​បានចុះកិច្ចព្រៀមព្រៀងចំនួន១២​ ដែលក្នុងនោះមានមានកិច្ចព្រមព្រៀងប្រគល់-ទទួលហិរញ្ញប្បទានឥតសំណ​ង​ សំរាប់ “ជំនួយចិនសំរាប់លុបបំបាត់គ្រាប់មីននៅកម្ពុជា”​​។ គួររម្លឹកថា​ កន្លងមកចាប់ពីឆ្នាំ២០១៨ រដ្ឋាភិបាលចិនធ្លាប់បានផ្តល់ជំនួយ ​ចំនួន ២លើកមកហើយ។ ក្នុងនោះ ចិនផ្តល់ជំនួយលើកទី១ ចំនួន ២,៥លានដុល្លារ ​  (២០១៨-២០១៩​)​ និងលើកទី២ ចំនួន៧,៥លានដុល្លារ (ពីឆ្នាំ២០២០-២០២២​) ចំពោះជំនួយថ្មីៗនេះ គឺចាប់ផ្តើមអនុវត្តលើគម្រោងលើកទី៣​ ដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣,២លានដុល្លារ សំរាប់រយ:ពេល៣ឆ្នាំ ​(២០២៣-២០២៥​​)​ ដែលក្នុងមួយឆ្នាំៗមានថវិកាចំនួន៤,៤លានដុល្លារ។

អាន​បន្ថែម

រដ្ឋជ្រើសមហាវិថីរាមប្រវែង ៩គ.ម ដាក់ឈ្មោះជា​ «មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ»

ប្រទេសកម្ពុជាបានសម្រេចជ្រើសរើសមហាវិថីលេខ៤៥ ប្រវែងជាង ៩គីឡូម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ដើម្បីដាក់ឈ្មោះថា «មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» ជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានឯកភាពរួចរាល់ហើយ ដោយបានជ្រើសរើសយកផ្លូវលេខ ៤៥ ពោលគឺ មហាវិថីរាម ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ នៅត្រង់ចំណុចរង្វង់មូលត្រីកោណនាគ រហូតទៅដល់រង្វង់មូលព្រះឧមា-មហេសូ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះ គឺជាមហាវិថី ដែលសាងសង់រួចរាល់ហើយ ហើយ​មានប្រវែងជាង ៩ គីឡូម៉ែត្រ និងទទឹង ២៧,៧៥ ម៉ែត្រ និងមានអ័ក្សកណ្តាល ២ ម៉ែត្រ។ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ កន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការជ្រើសរើសផ្លូវមួយខ្សែ ដោយដាក់ឈ្មោះជា មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវនេះមានគោលបំណងបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងចំណងមិត្តភាព […]

អាន​បន្ថែម

កម្ពុជា និងកូវ៉ែត ប្តេជ្ញាបន្តជំរុញសហប្រតិបត្តិការរុករកប្រេង និងឧស្ម័ន

កម្ពុជា និងកូវ៉ែត បានជំរុញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យការរុករកប្រេង និងឧស្ម័ន។ នេះបើតាមជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា​ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ​បន្ថែមពីនេះ ភាគីទាំងបានប្តេជ្ញាផងដែរ ក្នុងការជំរុញបន្ថែមទៀតនូវវិស័យមួយចំនួនផ្សេងទៀត រួមមាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ននេះ កន្លងមក កម្ពុជាក៏ធ្លាប់បានចរចាបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នាអំពីការរុករកប្រេង និងឧស្ម័នដ៏ធំសម្បើមក្នុងតំបន់អភិវឌ្ឍរួម (JDA) នៃឈូងសមុទ្រថៃ រវាងកម្ពុជា-ថៃផងដែរ។ មកទល់ពេលនេះ ការចរចារនេះ កំពុងឈានដល់កម្រិតមួយ កៀកនឹងចុះកិច្ចព្រមព្រៀងហើយ។ (អានបន្ថែម)

អាន​បន្ថែម

អារ៉ាប៊ីសាអូឌីតប្រកាសនឹងបើកស្ថានទូតផ្លួវការនៅកម្ពុជាក្នុងពេលឆាប់ៗនេះ

ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសជាផ្លូវការថា ខ្លួននឹងបើកសាងសង់ស្ថានទូតអារ៉ាប៊ីសាអូឌីតជាផ្លូវការ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមរបស់ប្រទេសទាំងពីរ។ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានពិភាក្សាជាមួយឯកឧត្តម Mohammed Mbark Al Saefi ទីប្រឹក្សាក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីស្វែងរកទីតាំងសមស្របណាមួយ ក្នុងការរៀបចំបើកស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា។ ការប្រកាសបង្កើតស្ថានទូតជាផ្លូវការនេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដូចជា វិស័យការទូត វិស័យអប់រំ វិស័យកីឡា និងវិស័យពាណិជ្ជកម្ម ឲ្យមានការកើនឡើងបន្ថែមទៀត។ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្តែងការអបអរសាទរ ដែលអារ៉ាប់ប៊ីសាអូឌីត បានសម្រេចបើកស្ថានទូតរបស់ខ្លួន នៅកម្ពុជា ហើយគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ ពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគីដែលជាប្រយោជន៍រួម របស់ប្រជាជាតិទាំងពីរ។ បើតាមក្រសួងពាណិជ្ជកម្ម កម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ មានត្រឹមតែ១៩លានដុល្លារ ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ […]

អាន​បន្ថែម

ម៉ាឡេស៊ីសន្យាកៀងគរធុរជននិងទេសចរម៉ាឡេស៊ីមកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន

តំណាងប្រទេសម៉ាឡេស៊ីបានសន្យាកៀងគរនាំយកអ្នកធុរកិច្ច និងអ្នកទេសចរជនជាតិម៉ាឡេស៊ីមកទស្សនា និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តលើកទឹកចិត្តមកវិនិយោគលើគ្រប់វិស័យ ខណៈខេត្តព្រះសីហនុមានសក្តានុពលគ្រប់វិស័យ។ លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីដែលបានមកធ្វើការនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក ជាមួយគ្នានោះដែរ លោកក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុឱ្យបានរិតតែច្រើនថែមទៀតផង។ លោកបានសន្យាទៀតថា នៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចរណ៍ចូលជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និតស្នាលឱ្យកាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ មានធនធានធម្មជាតិជាច្រើនមាន ដូចជា កោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តចែកជា ៥ក្រុង ស្រុក ២៩ឃុំ សង្កាត់។ លោកអភិបាលរងខេត្តលើកឡើងថា ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះ ១,៨៦ភាគរយ ផ្អែកលើប្រភពសក្តានុពលរបស់ខេត្តព្រះសីហនុ ដូចជា តំបន់អភិវឌ្ឍន៍កសិកម្ម (មានដូងប្រេង កៅស៊ូ) វិស័យទេសចរណ៍ តំបន់ឧស្សាហនកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ខេត្តមានផ្លូវគមនាគមន៍ […]

អាន​បន្ថែម

សម្តេចតេជោទាក់ទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគលើវិស័យសំខាន់ៗទាំងនេះនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ក្រុមហ៊ុនបារាំង មកធ្វើការសិក្សាស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទាញយកប្រយោជន៍ជាអតិប្បរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ពិសេសក្នុងវិស័យកែច្នៃចំណីអាហារ វិស័យវេជ្ជសាស្រ្តនិងឧសថ វិស័យកម្មន្តសាលធុនស្រាល និងវិស័យយានយន្តជាដើម។ សម្តេចតេជោនាយករដ្ឋមន្រ្តីលើកឡើងបែបនេះក្នុងកិច្ចប្រជុំមួយរៀបចំឡើងដោយ សហព័ន្ធនិយោជកបារាំងអន្តរជាតិក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី១៣ ខែធ្នូ​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី១៥។​ ក្នុងកិច្ចប្រជុំខាងលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើបទអន្តរាគមន៍បង្ហាញដល់ធុរជន និងវិនិយោគិន ប្រធាន និងជាដំណាងក្រុមហ៊ុនបារាំង អំពីលទ្ធភាពដែលកម្ពុជាអាចងើបចេញពីវិបត្តិ Covid-19 ទាំងនេះ បានយ៉ាងឆាប់រហ័ស ដោយរក្សាបាននូវភាពធន់នៃសេដ្ឋកិច្ច និងដែលបានអនុញ្ញាតឱ្យកម្ពុជានៅតែអាចឈរជើងជាគោលដៅវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់។​ បន្ថែមពីលើនេះ សម្តេចតេជោ បានធានាជូនវិនិយោគិនគ្រប់រូបនូវបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល ជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ​ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌច្បាប់ ដោយប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។ គួរបញ្ជាក់ថា ប្រទេសបារាំង គឺជាអ្នកវិនិយោគដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា អំឡុងពេលការកសាងប្រទេសឡើងវិញនៅដើមទសវត្សរ៍ឆ្នាំ 1990 ដូចជាសាងសង់ព្រលានយន្តហោះ មន្ទីរពេទ្យ ផ្លូវថ្នល់ និងសាលារៀន។ បច្ចុប្បន្ន វិនិយោគិនបារាំង ផ្តោតកាន់តែខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធទន់ និងការអភិវឌ្ឍន៍សមត្ថភាពមនុស្ស។

អាន​បន្ថែម