GMAC៖ ចេញលិខិតអំពាវនាវសុំម្ចាស់អគារកាត់បន្ថយថ្លៃឈ្នួល ៣០% ដល់រោងចក្រ រងប៉ះពាល់កូវីដ១៩

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថាស៊ីម៉ាក់ស៍ ( GMAC ) បានអំពាវនាវ ដល់ម្ចាស់អចលនទ្រព្យ ដែលជួលទីតាំងសម្រាប់រោងចក្រឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅកម្ពុជា ស្នើសុំឱ្យពួកគេកាត់បន្ថយថ្លៃឈ្នួលជួលយ៉ាងតិច ៣០% រយៈពេល ៣ ទៅ ៦ ខែ ក្នុងហេតុផលថា មេរោគកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យនេះ។ នៅក្នុងលិខិតអំពាវនាវតាមរយៈការចេញលិខិតផ្លូវការចុះថ្ងៃទី ០៨ ខែឧសភាឆ្នាំ ២០២០ នេះ GMAC បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន ១៨០ ហើយ ដែលបានផ្អាកផលិតកម្មរបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃវីរុសនេះ ខណៈដែលផលប៉ះពាល់ៗមកលើវិស័យនេះ កាន់តែធ្ងន់ធ្ងរទៅៗ។ រោងចក្រដែលត្រូវបានគេផ្អាកទាំងនេះ ត្រូវបានគេរាយការណ៍ថា មិនអាចបន្តរ៉ាប់រងបង់ថ្លៃដូចដើមទៀតបាន ដោយសារប្រាក់ចំណូលរបស់ពួកគេត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះតែមានការលុបចោលការបញ្ជាទិញជាច្រើន និងអវត្តមាននៃការបញ្ជាទិញថ្មីៗ ក្នុងកំឡុងពេលឆ្លងរាលដាលនៃវីរុសនេះ។ ប្រភពដដែលក៏បានរាយការណ៍ដែរថា នឹងមានរោងចក្រចំនួន ៦០ ផ្សេងទៀត ក៏នឹងត្រូវផ្អាកផលិតកម្មរបស់ពួកគេផងដែរ។ ដោយសារភាពលំបាកនេះ GMAC បានចេញលិខិតអំពាវនាវ ដល់ម្ចាស់ផ្ទះដែលជួលអគារ និងអចលនទ្រព្យផ្សេងៗរបស់ខ្លួនទៅឱ្យរោងចក្រដែលរងគ្រោះទាំងនោះ សូមមេត្តាកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដែលរោងចក្រកំពុងជួបការលំបាក […]

អាន​បន្ថែម

ក្រសួងដែនដីគ្រោងស្នើថវិកាចំនួនប្រមាណ ១០០ លានដុល្លារ យកមកអនុវត្តគម្រោងបែងចែកដី (LASED III) ជំហានទី៣

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងម្ចាស់ជំនួយ បានពិភាក្សាគ្នា អំពីសំណើគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) ដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋ អោយមានដីធ្វើកសិកម្ម និងមានដីសាងសង់លំនៅឋាន ដែលនឹងប្រើប្រាស់ថវិកាប្រមាណ១០០ លានដុល្លារអាមេរិក។ នេះបើតាមសម្តីរបស់លោក ឫទ្ធី រតនៈជ័យសិទ្ធិ អនុប្រធាននាយកដ្ឋានសម្បទានដីសង្គមកិច្ច នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈបទសម្ភាសន៍ជាមួយអ្នកយកពត៌មានរបស់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី 0៥ ខែឧសភា ឆ្នាំ២០២០។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃដំណើរបេសកកម្មរបស់ធនាគារពិភពលោក ដែលបានអនុវត្តកន្លងមក។ ក្នុងនោះដែរ កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីសំណើលើកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ៣ (LASED III) សម្រាប់យកមកអនុវត្តបន្តទៀត។ លោកបានបង្ហាញថា គម្រោងជំហានទីបីនេះ នឹងមានទ្រង់ទ្រាយធំជាងមុន ដែលនឹងត្រូវអនុវត្ត រយៈពេល៦ឆ្នាំ គឺគ្រោងនឹងចាប់ផ្តើមពីចុងឆ្នាំនេះទៅ ដោយទីតាំងអនុវត្តគម្រោងនេះ នៅមិនទាន់បានសម្រេចនៅឡើយ។ ថវិកាដែលនឹងចំណាយក្នុងការអនុវត្តគម្រោងនេះ មានទឹកប្រាក់ប្រមាណ១០០ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ធនាគារពិភពលោក។ […]

អាន​បន្ថែម

AIIB ប្រកាសជួយ៥ពាន់លានដុល្លារ ដល់មូលនិធិសង្គ្រោះជំងឺ COVID-19

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានប្រកាសពីផែនការជួយស្តារឡើងវិញនូវវិបត្តិសេដ្ឋកិច្ចដែលកើតឡើងយ៉ាងឆាប់រហ័សដោយសារមេរោគរាតត្បាតសកលកូរ៉ូណាវីរុស ចំនួន៥ពាន់លានដុល្លារ កាលពី ខែមេសា ២០២០ កន្លងទៅនេះ។ មូលនិធិ ៥ពាន់លានដុល្លារ នេះត្រូវបានបម្រុងទុកសម្រាប់សមាជិកទាំងឡាយណាដែលមានប្រាក់ចំណូលទាប ហើយកំពុងរងផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ពួកគេ ។ ម្យ៉ាងថវិកាមួយចំនួនទៀតត្រូវត្រៀមសម្រាប់ វិស័យសុខភាព ផែនការបន្ទាន់ៗ និងបញ្ហាផ្សេងៗដែលកំពុងរងគ្រោះដោយមេរោគរាតត្បាតកូរ៉ូណានេះផងដែរ។ នាយកធនាគារ AIIB លោក Jin Liqun,មានប្រសាសន៍ថា ”សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នាក្នុងការប្រមូលធនធានយើងដើម្បីជួយពិភពលោកក្នុងការទប់ស្កាត់នូវភាចលាចលសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃមេរោគកូរ៉ូណាថ្មីនេះ។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បេជ្ញាថានឹងដើរតួអោយបានពេញទំហឹងក្នុងការជួយជ្រុមជ្រែងដោះស្រាយបញ្ហាមួយនេះ។ “ខ្ញុំជឿជាក់ថា មជ្ឈមណ្ឌលថ្មីនេះអាចជួយអតិថិជនរបស់ខ្លួនអោយជំនះបាននូវបញ្ហាហិរញ្ញវត្ថុដែលបានកើតឡើងយ៉ាងឆាប់រហ័សនេះ ព្រមទាំងអាចរក្សាបាននូវការវិនិយោគរយៈពេលវែងរបស់ពួកគេថែមទៀតផងដែរ ។”

អាន​បន្ថែម

បណ្ឌិត គីម ហ៊ាង៖ អ្វីដែលខ្ញុំបារម្ភជាងគេ គឺបរទេសមិនមកហើយ ខ្មែរមិនធ្វើទៀត ហ្នឹងគឺជារឿងមួយធំហ្មង!

ខុសប្លែកពីអ្នករកស៊ីមួយចំនួនដែលផ្អាកសកម្មភាពគម្រោងរបស់ខ្លួន ព្រោះតែខ្លាចខាតដោយសារផលប៉ះពាល់ពីមេរោគកូវីដ១៩ ដែលកំពុងបន្តគម្រាមកំហែងសុខភាពពិភពលោក និងមិនដឹងថាពេលណាទើបបានស្រាយស្បើយទៅវិញនេះ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញ និងជាវិនិយោគិនអចលនទ្រព្យឆ្នើមមួយរូបនៅកម្ពុជា បែរជាបន្តអភិវឌ្ឍគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនលោកទៅវិញ។ ឆ្លើយនឹងសំណួរអ្នកសារៈព័ត៌មានដែលបានចោទសួរថា ក្នុងស្ថានភាពផ្ទុះកូវីដ១៩ នេះ  តែហេតុដូចម្តេចបានជាលោកបែរជាបន្តអភិវឌ្ឍគម្រោងបុរីរបស់ខ្លួនទៅវិញ លោកបានឆ្លើយច្បាស់ៗថា “…ពេលនេះជាពេលដែលអ្នកស្រុក ត្រូវសាងសង់ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋ ដើម្បីចំណូលពន្ធដារជួយដល់រដ្ឋដល់រដ្ឋាភិបាល។” “បើយើងអាងថា មិនសាងសង់ក៏យើងមានលុយ។ អ្វីដែលខ្ញុំបារម្ភជាងគេ គឺបរទេសមិនមកហើយ ខ្មែរមិនធ្វើទៀត អាហ្នឹងគឺជារឿងមួយធំហ្មង។ បរទេសមិនម៉ោ យើងត្រូវប៉ះពាល់ហើយ ប៉ុន្តែខ្មែរអ្នកមានត្រូវបង្កើនការសាងសង់។ យើងទទួលស្គាល់ថា សាងសង់អាឡូវហ្នឹង គឺវាមិនងាយលក់ដូចពីមុន ព្រោះមនុស្សមិនហ៊ានបញ្ចេញលុយ។ ប៉ុន្តែប្រសិនបើយើងមានគំនិតគិតចឹងដូចគ្នា អាហ្នឹងយើងជាប់គាំងហើយ។​” លោកបានលើកឡើងដូចនេះ ក្នុងបទសម្ភាសន៍ជូនអ្នកកាសែតក្នុងស្រុកមួយ ជុំវិញប្រធានបទ «វិស័យដីធ្លីកម្ពុជាក្រោយផ្ទុះជំងឺ Covid-19 និងការលើកលែងពន្ធប្រថាប់ត្រា» កាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២០ នេះ។ គួររម្លឹកថា កូវីដ១៩ ទើបតែវាយលុកបានប្រហែលពីរខែ តែសេដ្ឋកិច្ចពិភពលោកត្រូវបានគេសង្កេតឃើញថាចុះដាបខ្លាំង ដែលរហូតមកចុងខែមេសានេះ មានប្រទេសជាង ៨០ ហើយដែលបានស្នើជំនួយហិរញ្ញវត្ថុពីអាយអឹមអែហ្វ (IMF)។ ដែលធ្ងន់ជាងនេះថែមទៀតនោះ […]

អាន​បន្ថែម

CBRE៖ តម្លៃជួលតូប ធ្លាក់ចុះយ៉ាងគំហុក ខណៈការផ្គត់ផ្គង់កើនឡើងខ្ពស់ ក្នុងដើមឆ្នាំ២០២០

ទីភ្នាក់ងារអចលនទ្រព្យ CBRE បានព្យាករថា តម្លៃទីផ្សារ Retail ឬតូបជួលប្រកបអាជីវកម្មក្នុងផ្សារទំនើប មានការធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលការផ្គត់ផ្គង់ទីផ្សារកើនឡើងខ្លាំង ក្នុងកំឡុងដើម ឆ្នាំ២០២០ ដោយសារបញ្ហាជំងឺឆ្លងកូវីដ ១៩។ របាយការណ៍ព្យាករណ៍ទីផ្សាររបស់ទីភ្នាក់ងារអចលនទ្រព្យ CBRE បានបង្ហាញថា ក្នុងកំឡុងពាក់កណ្តាលខែកុម្ភៈ តម្លៃទីផ្សារ Retail ឬតូបជួលប្រកបអាជីវកម្មក្នុងផ្សារទំនើបមានការធ្លាក់ចុះ ប្រមាណ ៩,២% សម្រាប់ថ្លៃជួលតាមផ្សារសហគមន៍ និង ១០,៥% សម្រាប់ថ្លៃជួលប្រភេទតូបជួលផឌៀម (Retail Podium) តាមផ្សារទំនើបធំៗ។ ការធ្លាក់ចុះនេះបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យចំនួនអ្នកដើរផ្សារ និងសកម្មភាពនៃការលក់រាយមានការធ្លាក់ចុះ ដែលបង្អាក់ការពង្រីកគម្រោងសាងសង់តូបជួលក្នុងផ្សារទំនើបផ្សេងៗ។ ទោះយ៉ាងណាក៏ដោយ ទីផ្សារនេះនឹងងើបឡើងវិញ ក្នុងកំឡុងត្រីមាសទី ២ និងទី ៣ ក្នុងឆ្នាំ ២០២០ នេះ បន្ទាប់ពីអតិថិជន និងអ្នកជួលតូបចាប់មានទំនុកចិត្តវិនិយោគឡើងវិញ ក្រោយស្ថានភាពបានធូរស្រាល។ ទន្ទឹមនឹងតម្លៃតូបជួលធ្លាក់ចុះ តែការផ្គត់ផ្គង់តូបមានការកើនឡើងខ្លាំង។ មូលហេតុធំមួយនោះគឺ ដោយសារក្នុងអំឡុងត្រីមាសទី ១ នេះ មានគម្រោងផ្សារទំនើបពីរ គឺផ្សារ Samai Square […]

អាន​បន្ថែម

មន្ត្រីក្រសួងរ៉ែ៖ អូរខ្វាវក្នុងខេត្តមណ្ឌលគិរី រំពឹងទុកថានឹងផ្តល់រ៉ែបានជិត១លានអោន

មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ប្រទេសកម្ពុជារំពឹងទុកអាចទាញយករ៉ែមាសបានជិត១លានអោន ឬ ប្រមាណជិត ៧ សែនតម្លឹងតាមការសិក្សារស្រាវជ្រាវនៅតំបន់អណ្តូងរ៉ែទី១ នៅក្នុងតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយដ្ឋានរ៉ែ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមហ៊ុនអន្តរជាតិដ៏ធំមួយរបស់អូស្ត្រាលី ដែលមានការសហការផ្នែកហិរញ្ញវត្ថុជាមួយប្រទេសកាណាដា បានសាងសង់ទីតាំងរោងចក្ររុករករ៉ែរួចរាល់ហើយ នៅក្នុងតំបន់អូខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ឯកឧត្តមបន្តមានប្រសាសន៍ថា ៖ «ជិត ១លានតម្លឹង នៅជម្រករ៉ែមាសទី១ នៅអូរខ្វាវហ្នឹង ហើយយើងសង្ឃឹមថា នៅពេលដែលយើងចាប់ផ្ដើមដំណើរការអណ្ដូររ៉ែទី១ហ្នឹងហើយ តំបន់នៅជុំវិញដែលយើងកំពុងរុករកហ្នឹង យើងនឹងបានទទួលជម្រករ៉ែថ្មីៗទៀត។ ក្រោយពីជីកអាហ្នឹងអស់ នឹងអានោះមកបន្ថែមទៀត។ ឬមួយអានោះមិនទាន់ជីកអស់ ៣ ទៅ ៤ឆ្នាំក្រោយ មានរ៉ែថ្មីមកបន្ថែម យើងនឹងបង្កើនផលិតកម្មរបស់យើងតទៅទៀត នេះជាស្ថានភាពទូទៅនៃរ៉ែមាសនៅកម្ពុជា»។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែមីនា កន្លងទៅ របស់ក្រុមហ៊ុន Emerald Resources […]

អាន​បន្ថែម

CBRE៖ តម្លៃលក់បូរីនៅតែរក្សាកំណើន ក្នុងរយៈពេល២ត្រីមាសដំបូង ទោះមានបញ្ហាកូវីដ

ទីភ្នាក់ងារអចលនទ្រព្យ CBRE បានព្យាករថា តម្លៃលក់បូរីនៅទីក្រុងភ្នំពេញ នៅតែរក្សាកំណើន ក្នុងរយៈពេល ៦ ខែដំបូង ប៉ុន្តែអាចនឹងចាប់ផ្តើមធ្លាក់ចុះវិញ ដោយសារភាពតានតឹងនៃលំហូរសាច់ប្រាក់ ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE បានបង្ហាញថា កត្តាជំរុញសំខាន់មួយ គឺដោយសារតែចាប់តាំងពីចុងឆ្នាំ ២០១៩ រហូតដល់ត្រីមាសទី ១ ឆ្នាំ ២០២០ មានគម្រោងមួយចំនួន បាន ដំណើរការរួចមុនទៅហើយ រួមមាន គម្រោងរបស់បូរីធំៗចំនួន ៣ ដែលបានបញ្ចប់ការសាងសង់ និងផ្គត់ផ្គង់បូរីសរុបចំនួន ៤៩គម្រោង ដែលមានទីតាំងស្ថិតតំបន់នៅខណ្ឌមានជ័យ(សរុប២៥គម្រោង) និងខណ្ឌច្បារអំពៅ(សរុប២៤គម្រោង)។ ដោយឡែក ខណ្ឌសែនសុខនៅតែជាតំបន់ឈានមុខគេសម្រាប់ទីផ្សារផ្គត់ផ្គង់បូរី ហើយខណ្ឌពោធិសែនជ័យ ក៏កំពុងបង្ហាញពីសក្តានុពលរបស់ខ្លួនផងដែរ។ កត្តាចម្បងមួយទៀត គឺដោយសារ អ្នកអភិវឌ្ឍន៍ក្នុងស្រុកនៅតែមានទំនុកចិត្តក្នុងការវិនិយោគលើផ្នែកបូរីនេះ។ ជាក់ស្តែង មានការប្រកាសបើកលក់គម្រោងថ្មីៗចំនួន ៥ ដោយអ្នកអភិវឌ្ឍន៍ធំៗ ចំនួន ៣ រួមមាន៖ បូរី ប៉េងហួត ជីប ម៉ុង លែន និងបូរីជារីជាដើម។ ងាកមកនិយាយអំពីតម្លៃវិញ តម្លៃលក់បូរី មិនបានបង្ហាញពីសញ្ញាណនៃការធ្លាក់ចុះទេ […]

អាន​បន្ថែម

អឺរ៉ុបបង្វែរហិរញ្ញប្បទានឥតសំណង ៥៦លានអឺរ៉ូ ដើម្បីស្ដារវិស័យអាទិភាពមួយចំនួននៅកម្ពុជា

សហគមន៍អឺរ៉ុបសម្រេចបង្វែរហិរញ្ញប្បទានឥតសំណង ៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួនដើម្បីស្តារសម្បទាសេដ្ឋកិច្ច-សង្គមអាទិភាពមួយចំនួននៅកម្ពុជា ដែលរងការប៉ះពាល់ពីវិបត្តិកូវីដ១៩។ នៅក្នុងកិច្ចប្រជុំតាមរយៈ Video Conference រវាង លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃជំងឺកូវីដ ១៩ នេះ និងបានថ្លែងបញ្ជាក់អំពីជំហរគាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីនៃជំងឺវិបត្តិនៃជំងឺកូវីដ១៩នេះ។ លោកស្រីបានឱ្យដឹងថា ក្នុងស្មារតីចូលរួមគាំពារសង្គមកម្ពុជានេះ សហភាពអឺរ៉ុប សម្រេចបង្វែរហិរញ្ញប្បទានឥតសំណង៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួន សម្រាប់យកមកហិរញ្ញប្បទានលើវិស័យគាំពារសង្គមដែលជាការងារអាទិភាព និងបន្ទាន់របស់រដ្ឋាភិបាលកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសហភាពអឺរ៉ុបក្នុងកិច្ចសហការដ៏ល្អប្រសើរកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្នដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈម និងប្រយុទ្ធដោះស្រាយ ចំពោះវិបត្ដិសាកលដោយសារជំងឺកូវីដ ១៩ (COVID-19) ។ សូមបញ្ជាក់ថា វិធានការស្ដារសេដ្ឋកិច្ច-សង្គមពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន០៤។ វិធានការនេះ […]

អាន​បន្ថែម

កូវីដ ១៩ បានបង្កជាឧបសគ្គសម្រាប់ការបូមប្រេងដំបូងនៅកម្ពុជា

ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត មានប្រសាសន៍ថា ការបូមយកដំណក់ប្រេងកាតដំបូងនៅកម្ពុជា នឹងត្រូវពិភាក្សា និង វាយតម្លៃបន្ត ចំពោះរឿងនេះ ក្រោយកូវីដ ១៩ បានបញ្ចប់ ។ ឆ្លើយតបនឹងសំណួរ អ្នកសារព័ត៌មានក្នុងស្រុកមួយ អំពី ផលប៉ះពីកូវីដ ១៩ មកលើតម្លៃប្រេង នៅទូទាំងពិភពលោក នាសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ឯកឧត្តមអគ្គនាយក មានប្រសាសន៍ ថា “ជាទូទៅហើយក្រុមហ៊ុនណាក៏មានផលប៉ះពាល់ រួមទាំងបុគ្គល និងគម្រោងប្រេងផង ដូច្នេះនៅដំណាក់កាលនេះ យើងអត់ទាន់អាចវាតម្លៃថាយ៉ាងទេ”។ ឯកឧត្តមបន្ថែមថា “ដូច្នេះសូមពេលវេលាបន្តិចទៀត នៅពេលកូវីដធូរស្រាល យើងនឹងជួបប្រជុំជាមួយគាត់ ហើយយើងនឹងអាចវាយតម្លៃបាន” ។ ទាក់ទិនទៅនឹងតម្លៃ ប្រេងធ្លាក់ ឯកឧត្តមបានបន្តទៀតដែរថា “បញ្ហានេះ ខ្ញុំសូមជម្រាបជូនថា កូវីដនេះ បានធ្វើអោយថ្លៃប្រេងធ្លាក់ … ធ្លាក់ដោយសារតម្រូវការប្រេងថយចុះ” ។ បន្ថែមពីនេះដែរ ឯកឧត្តម […]

អាន​បន្ថែម

កូវីដ១៩ ប៉ះពាល់ខ្លាំងគួរសមលើវិស័យអាកាសចរណ៍កម្ពុជា

ស្ថិតិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា វិស័យអាកាសចរណ៍កម្ពុជាទទួលរងផលប៉ះពាល់ខ្លាំងគួរឱ្យកត់សម្គាល់ ដោយសារការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ក្នុងនោះរាប់បញ្ចូលទាំងការប៉ះពាល់ដំណើរការសាងសង់ព្រលានយន្តហោះថ្មីខ្លះៗ ការដឹកជញ្ជូនទំនិញតាមជើងហោះហើរ និងការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស។ នេះបើយោងទៅតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្តមលើកឡើងថា “បើតាមស្ថិតិនៅក្នុងខែមករា ចំនួនអ្នកធ្វើដំណើរបានថយចុះជាង២០%។ ដោយឡែក ទន្ទឹមនឹងមានវិធានការបិទជើងហោះហើរនានាផងនោះ ខែកុម្ភៈ មានការធ្លាក់ចុះចំនួនជាង៥០%។ ឯចំនួនអ្នកធ្វើដំណើរបានបន្តធ្លាក់ចុះមកជាង៧០%។ និងខែមេសានេះ ដោយគិតត្រឹមថ្ងៃទី០៤ ចំនួនអ្នកធ្វើដំណើរបានបន្តថយចុះមក ៩២% សឹងតែ១០០% ដោយមិនដឹងថាទៅមុខទៀតនឹងថយចុះយ៉ាងណាទៀតទេ។” ក្រៅពីប៉ះពាល់ដល់អ្នកធ្វើដំណើរ ការរាតត្បាតជំងឺកូវីដ១៩នេះ ក៏បង្កឱ្យមានភាពអសកម្មក្នុងវិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ។ ឯកឧត្តមបានពន្យល់ថា ពេលនេះការដឹកជញ្ជូនទំនិញកំពុងជួបប្រទះការលំបាកតិចតួចផងដែរ។ ទោះយ៉ាងនេះក្តី ស្ថិតិជាក់លាក់អំពីទំហំប៉ះពាល់ផ្នែកនេះនៅមិនទាន់កំណត់បាននៅឡើយ ត្បិតថា រដ្ឋលេខាធិការដ្ឋាន កំពុងសិក្សាលម្អិតនៅឡើយ ។ ឯកឧត្តមបន្តថា “បន្ថែមលើការប៉ះពាល់ដល់អ្នកធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ការសាងសង់អាកាសព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក៏ជួបនូវការរាំងស្ទះខ្លះៗផងដែរ ដោយសារក្រុមហ៊ុនសាងសង់ភាគច្រើនជារបស់អ្នកវិនិយោគចិន ដែលពេលនេះពួកគេពិបាកក្នុងត្រលប់ចូលមកការដ្ឋានវិញ ដោយការហាមឃាត់ក្នុងការធ្វើដំណើរ ដែលធ្វើឱ្យការសាងសង់មានភាពយឺតយ៉ាវជាងមុន។” ទោះបីត្រូវប្រឈមនឹងឧបសគ្គនេះក្តី ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ […]

អាន​បន្ថែម