Bentley ចាប់ដៃគូជាមួយ CET ដើម្បីធ្វើបដិវត្តការអប់រំផ្នែកវិស្វកម្មនៅប្រទេសឥណ្ឌា

ក្រុមហ៊ុន Bentley Systems បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមហាវិទ្យាល័យវិស្វកម្ម Trivandrum (CET) ក្នុងគោលបំណងប្រែក្លាយស្ថាប័នឈានមុខគេមួយក្នុងរដ្ឋ Kerala ឱ្យទៅជាមជ្ឈមណ្ឌលអប់រំកម្រិតខ្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល។​ ការចុះ MoU នេះ គឺដើម្បីធានាថាវិស្វករឥណ្ឌាជំនាន់ក្រោយមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទីផ្សារសកលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសទាក់ទងនឹងអនុវត្តការងារជាក់ស្ដែង។ ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងមានការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបបំផុតមួយ (Centre of Infrastructure Innovation) នៅខាងក្នុងបរិវេណសាលា CET។ មជ្ឈមណ្ឌលនេះនឹងផ្ដល់ការសិក្សាបែបស៊ីជម្រៅ ពោលគឺផ្ដល់នូវបទពិសោធន៍អនុវត្តផ្ទាល់ជាមួយកម្មវិធីស្តង់ដារឧស្សាហកម្មដូចជា MicroStation, OpenRoads និង OpenFlows ជាដើម។ មជ្ឈមណ្ឌលនេះនឹងក៏នឹងផ្ដល់ឱកាសឱ្យនិស្សិតធ្វើការស្រាវជ្រាវលើការគ្រប់គ្រងគម្រោងសំណង់ដែលដើរដោយ AI និងបច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twin)។ លើសពីនេះ​ក៏នឹងមានការបង្រៀនឱ្យសិស្សបង្កើតលំហូរការងារដែលផ្តល់អាទិភាពដល់ការសាងសង់បៃតង និងការដ្ឋានឆ្លាតវៃដែលមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្ខុវិស័យ Viksit Bharat ឆ្នាំ ២០៤៧ របស់ប្រទេសឥណ្ឌា។ កម្មវិធីនេះមានគោលបំណងបង្កើតកម្លាំងពលកម្ម “ដែលត្រៀមរួចជាស្រេចសម្រាប់ពេលអនាគត” និងមានសមត្ថភាពគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់ប្រទេសឥណ្ឌា។ កិច្ចសហការក៏ដើម្ប​ធានាថាជានិស្សិតដែលបញ្ចប់ការសិក្សាមានចំណេះដឹងទាំងកម្រិតអន្តរជាតិ និងជំនាញឯកទេសក្នុងតំបន់ផងដែរ។

អាន​បន្ថែម

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់បានហក់ឡើងយ៉ាងគំហុក ក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងតំបន់ Águas do Norte បានដោះស្រាយបញ្ហាកង្វះខាតទឹក និងបញ្ហាប្រព័ន្ធទឹករអាល់រអួលបានដោយជោគជ័យដោយប្រើប្រាស់កម្មវិធី OpenFlows Water របស់ក្រុមហ៊ុន Bentley Systems។ តើកម្មវិធីនេះមានប្រសិទ្ធភាពយ៉ាងណា ហើយវាធ្វើការយ៉ាងដូចម្ដេច? តាមរយៈការបម្រើសេវាកម្មដល់ប្រជាជនជិត ២ លាននាក់ ក្នុងក្រុងចំនួន ៦៣ ក្រុមហ៊ុនធ្លាប់បានជួបប្រទះនូវវិបត្តិដដែលៗ ដែលកម្តៅខ្លាំងបានបណ្តាលឱ្យអាងស្តុកទឹកធ្លាក់ចុះដល់កម្រិតទាបបំផុត ថ្លៃដើមនៃការបូមទឹកហក់ឡើងខ្ពស់ និងការធ្លាក់ចុះសម្ពាធទឹក ដែលបង្កបញ្ហាដល់ការផ្តល់សេវាទាំងនៅក្នុងទីក្រុងធំៗ និងភូមិដាច់ស្រយាលតាមជនបទ។ ដើម្បីធ្វើឱ្យបណ្តាញទឹកមានស្ថេរភាព Águas do Norte បានសហការជាមួយក្រុមហ៊ុនវិស្វកម្ម H2OPT ដើម្បីអនុវត្តយុទ្ធសាស្ត្របង្កើតគំរូឌីជីថលដ៏ទំនើប ដែលដំណើរការដោយកម្មវិធីរបស់ Bentley។ ភារកិច្ចរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនេះមានវិសាលភាពធំធេងណាស់ ដែលគ្របដណ្តប់លើការប្រព្រឹត្តិកម្មទឹកស្អាត និងការបញ្ជូនទឹកតាមរយៈបំពង់ដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្រ។ បណ្តាញនេះបង្ហាញពីបញ្ហាប្រឈមចម្រុះជាច្រើន ចាប់ពីតំបន់កណ្តាលក្រុងដែលមានតម្រូវការខ្ពស់ រហូតដល់តំបន់ជនបទដែលមានភ្ញៀវទេសចរច្រើន ដែលមានការកើនឡើងតម្រូវការទឹកយ៉ាងខ្លាំងតាមរដូវកាល។ តាមរយៈការប្រើប្រាស់ OpenFlows Water ក្រុមការងាររួមគ្នាបានបង្កើតគំរូនៃប្រព័ន្ធរងជាង ២៥ ដើម្បីទទួលបានទិដ្ឋភាពលម្អិតអំពីដំណើរការនៃបណ្តាញទឹក។ កម្មវិធីនេះអាចផ្ដល់ទិន្នន័យបានភ្លាមៗជាក់ស្តែងឬ ហៅថា real-time data ដែលជួយឱ្យវិស្វករធ្វើការសាកល្បងនូវស្ថានភាពសេណារីយ៉ូនានាតាមរដូវកាល និងព្យាករណ៍ពីរបៀបដែលប្រព័ន្ធអាចទ្រាំទ្របានក្នុងអំឡុងពេលមានអាកាសធាតុក្ដោខ្លាំង ព្រមទាំងកំណត់អត្តសញ្ញាណចំណុចស្ទះនៃចរន្តទឹកដែលពីមុនមិនអាចមើលឃើញ។ លើសពីនេះ […]

អាន​បន្ថែម

តើកម្មវិធី OpenFlows FLOOD ជួយដោះស្រាយបញ្ហាទឹកជំនន់នៅព័រទុយហ្គាល់ដូចម្ដេច?

ទីភ្នាក់ងារបរិស្ថានព័រទុយហ្គាល់ (APA) បានអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យទឹកជំនន់ទូទាំងប្រទេស ដោយប្រើប្រាស់កម្មវិធី OpenFlows FLOOD របស់ក្រុមហ៊ុន Bentley Systems។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាម៉ូដែលកម្រិតខ្ពស់ និងបច្ចេកវិទ្យាឌីជីថល (Digital Twin) ទីភ្នាក់ងារនេះបានកំណត់អត្តសញ្ញាណតំបន់ងាយរងគ្រោះដោយទឹកជំនន់ចំនួន ២២ កន្លែង ដែលជួយកាត់បន្ថយហានិភ័យឱ្យកាន់តែមានប្រសិទ្ធភាព។ អត្ថប្រយោជន៍ចម្បងនៃកម្មវិធី Bentley គឺសមត្ថភាពក្នុងការបំប្លែងទិន្នន័យបរិស្ថានដ៏ស្មុគស្មាញ ទៅជាផែនទីទឹកជំនន់ដែលមានកម្រិតច្បាស់ខ្ពស់ និងអាចយកទៅប្រើការបាន។ ខុសពីការបង្កើតម៉ូដែលបែបទូទៅ កម្មវិធី OpenFlows FLOOD ប្រើប្រាស់ម៉ូដែលលេខ (Numerical models) ដើម្បីធ្វើត្រាប់តាមវដ្តជលសាស្ត្រទាំងមូលរួមមាន កម្រិតទឹកភ្លៀង ការជ្រាបទឹក ការហូរច្រោះលើផ្ទៃដី និងលំហូរទឹកក្រោមដី។ បច្ចេកវិទ្យានេះជួយឱ្យ APA បង្កើតសេណារីយ៉ូឧទាហរណ៍នៃឱកាសកើតហានិភ័យនានាដូចជាគ្រោះទឹកជំនន់ទៅពេលអនាគតបាន ដូចជា ២០ឆ្នាំ ១០០ឆ្នាំ និង ១,០០០ឆ្នាំ ខាងមុន។ បន្ទាប់មក ផែនទីហានិភ័យទឹកជំនន់ដែលទទួលបាន ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការគ្រប់គ្រងហានិភ័យទឹកជំនន់តាមតំបន់ចំនួនប្រាំពីរ ដែលគ្របដណ្តប់លើដីគោករបស់ប្រទេសព័រទុយហ្គាល់ទាំងមូល។ កម្មវិធីនេះក៏បានប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន MOHID Land និង MOHID Water ដើម្បីបែងចែកតំបន់ទំនាបលិចទឹក ជាមួយនឹងបណ្តាញធរណីមាត្រ […]

អាន​បន្ថែម

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?

តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួលឆ្លាតវៃ” ឬហៅ (Variable Speed Pump) គឺជាវិធីសន្សំសំចៃលុយដ៏ល្អបំផុតមែនទេ? សូមគិតម្ដងទៀត! ការសិក្សាថ្មីមួយបាន បង្ហាញថាផ្លូវកាត់ដែលនិយមប្រើជាទូទៅ អាចកំពុងតែធ្វើឱ្យបាត់បង់ថវិការាប់ពាន់ដុល្លារពីកញ្ចប់ថវិកាប្រើប្រាស់ប្រចាំឆ្នាំ។ វិស្វករពីក្រុមហ៊ុន Bentley បានបង្ហាញថាការប្រើប្រាស់កម្មវិធី Bentley’s OpenFlows Water គឺប្រសើរជាការប្រើវិធីសាស្ដ្របន្ថែមឧបករណ៍បញ្ជាល្បឿន (Variable Frequency Drive – VFD) ទៅលើម៉ាស៊ីនបូម។ ជាទូទៅមនុស្សភាគច្រើនគិតថា បើបន្ថយល្បឿនម៉ាស៊ីនបូម ២០% គឺនឹងកាត់បន្ថយការប្រើប្រាស់ថាមពលបានពាក់កណ្តាល។ ប៉ុន្តែវាមិនងាយដូចការគិតនោះទេ ការគណនានៅលើក្រដាស មិនដូចទៅនឹងស្ថានភាពទឹកនៅក្នុងទុយោជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលការបន្ថែមឧបករណ៍បញ្ជាល្បឿន (Variable Frequency Drive – VFD) ទៅលើម៉ាស៊ីនបូម អាចធ្វើឱ្យប្រសិទ្ធភាពការងារធ្លាក់ចុះទៅវិញ។ VFD គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យ ប៉ុន្តែជាចុងក្រោយវាគ្រាន់តែជាការព្យាករប៉ុណ្ណោះ ឬហៅឱ្យងាយយល់គឺការស្មាន។ ឧបករណ៍នេះស្មានថាពេលណាត្រូវបង្កើនល្បឿន និងពេលណាត្រូវបន្ថយល្បឿន  ប៉ុន្តែកម្មវិធី Bentley’s OpenFlows Water គឺធ្វើការខុសគ្នា។ កម្មវិធីនេះធ្វើបែបម៉ាស៊ីនបូមល្បឿនថេរ (Constant Speed Pump) ដោយប្រើទិន្នន័យ […]

អាន​បន្ថែម

តើឥណ្ឌូនេស៊ីធ្វើដូចម្ដេចទើបគម្រោងអាងស្ដុកទឹកខ្នាតយក្សបានឈ្នះជ័យលាភី YII2025?

ក្រុមហ៊ុន PT WIKA Tirta Jaya Jatiluhur (WTJJ) បានបញ្ចប់ដោយជោគជ័យនូវគម្រោង SPAM Regional Jatiluhur I ដែលជាប្រព័ន្ធទឹកស្អាតប្រវែង ៨០ គីឡូម៉ែត្រ បម្រើដល់ប្រជាជនជាង ៣៨០,០០០ នាក់។ គម្រោងនេះផងដែរ គឺមួយនៃជ័យលាភីនៃកម្មវិធីពានរង្វាន់សំណង់ឆ្នើមលំដាប់ពិភពលោក ឬ Bentley’s Year in Infrastructure 2025។ ដើម្បីសាងសង់គម្រោងនេះ ក្រុមហ៊ុនប្រឈមនឹងបញ្ហាជាច្រើនដូចជាវិបត្តិខ្វះទឹកស្អាតធ្ងន់ធ្ងរ និងការស្រុតចុះនៃដីដែលបណ្តាលមកពីការបូមទឹកក្រោមដីហួសកម្រិត។​​ ប៉ុន្តែក្រុមហ៊ុនបានប្រើប្រាស់កញ្ចប់កម្មវិធីយ៉ាងទូលំទូលាយរបស់ Bentley Systems ដើម្បីផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធរបស់កោះជ្វាខាងលិច (West Java) ទៅជាគំរូនៃភាពធន់ផ្នែកឌីជីថល។ បញ្ហាប្រឈមធំជាងគេគឺការផ្គត់ផ្គង់ទឹក ៤,៧៥០ លីត្រក្នុងមួយវិនាទី តាមរយៈបណ្តាញដ៏ស្មុគស្មាញនៃរចនាសម្ព័ន្ធបូមទឹក រោងចក្រប្រព្រឹត្តិកម្ម និងស្ថានីយបូមទឹក កាត់តាមច្រករបៀង Jakarta-Bekasi-Karawang។ ក្រុមហ៊ុន WTJJ បានសម្រេចចិត្តមិនប្រើវិធីសាស្ត្រសាងសង់បែបប្រពៃណី តែងាកមកប្រើប្រាស់ “ប្រព័ន្ធអេកូឡូស៊ីឌីជីថលតភ្ជាប់គ្នា” (Connected Digital Ecosystem) ដើម្បីឱ្យស្របទៅតាមគោលដៅចំណាយ គុណភាព និងនិរន្តរភាព។ […]

អាន​បន្ថែម

តើកម្មវិធី Bentley អាចជួយបង្ការ និងដោះស្រាយបញ្ហាភ្លើងឆេះព្រៃបានដូចម្ដេច?

ក្រសួងធនធានទឹកនៅសហរដ្ឋអាមេរិក បានបង្ហើបថាបញ្ហាភ្លើងឆេះព្រៃជារឿងដែលមិនអាចដឹងមុន និងជាហានិភ័យដ៏ធំមួយសម្រាប់មនុស្សជាតិ ប៉ុន្តែមានចំណុចសំខាន់ ២ ដែលធ្វើឱ្យក្រសួងតែងតែអាចគ្រប់គ្រង និងដោះស្រាយបានទាន់ពេលនោះគឺការធ្វើផែនការដោយប្រុងប្រយ័ត្ន និងការប្រើប្រាស់កម្មវិធីឌីជីថលដែលសមស្រប។ វិស្វករទឹកម្នាក់ដែល រួមចំណែកក្នុងពន្លត់ភ្លើងឆេះនៅជិតផ្ទះរបស់គាត់ផ្ទាល់ បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាបានដោយជោគជ័យ មិនមែនដោយសារតែពួកគាត់ជាអ្នកពន្លត់នោះទេ ប៉ុន្តែគឺដោយសារតែអ្វីដែលក្រសួងបានត្រៀមផែនការជាយូរឆ្នាំមកហើយ ពោលគឺប្រព័ន្ធគ្រប់គ្រងដែលមានប្រសិទ្ធភាព។ លោកថាបច្ចុប្បន្ននេះ កម្មវិធីឌីជីថល ឧទាហរណ៍ដូចជា កម្មវិធីគំរូធារាសាស្ត្រ OpenFlows Water ពី Bentley Systems ត្រូវបានប្រើប្រាស់យ៉ាងច្រើនដើម្បីប្រមូលទិន្នន័យបែប  Real-Time។ នេះមានន័យថា មនុស្សមិនចាំបាច់ចុះទៅពិនិត្យទីតាំងដាច់ស្រយាលផ្ទាល់ទេ គ្រប់យ៉ាងគឺត្រូវបានស្កេន និងថតដោយ Drone និង AI ហើយបំលែងជាទិន្នន័យបញ្ជូនមកស្ថានីយគ្រប់គ្រងបានទាន់ពេល។ ក្នុងករណីថាអាចនឹងមានភ្លើងឆេះព្រៃ នៅតំបន់ណាមួយ អ្នកនៅស្ថានីយនឹងដឹងមុន ហើយដោះស្រាយពីបញ្ហានៅមិនទាន់រីករាលដាល។ លើសពីនេះ កម្មវិធីក៏អាចជួយបង្កើតជាស្ថានភាពឧទាហរណ៍ថា បើមានភ្លើងឆេះព្រៃកម្រិតធ្ងន់ណាមួយ តើត្រូវការប្រព័ន្ធទឹកពន្លត់អគ្គភ័យដូចម្ដេច ហើយត្រូវចូលទៅតំបន់នោះយ៉ាងណា ឬត្រូវរៀបចំបណ្ដាញសម្ពាធទឹកដូចម្ដេច ដើម្បីពន្លត់បាន។ ដូច្នេះ ក្រសួងអាចត្រៀមខ្លួន និងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះបានជាមុន ក្នុងករណីដែលហេតុការណ៍ជាក់ស្ដែងពិតៗកើតឡើង។ កម្មវិធីនេះ​ក៏អាចជួយណែនាំថាម៉ាស៊ីនទឹកប្រភេទណាដែលមានសមត្ថភាពល្អបំផុត សម្រាប់ស្ថានភាព ឬតំបន់ណាជាក់លាក់មួយ ខណៈក៏អាចជួយបង្កើនប្រសិទ្ធភាពអាំងផ្ទុកទឹក និងសមត្ថភាពបំពង់ឱ្យល្អជាងមុន ដើម្បីពន្លត់ភ្លើងដោយមានប្រសិទ្ធភាពផងដែរ។ […]

អាន​បន្ថែម

បទសម្ភាសន៍ពិសេស ៖ តើចំណុចអ្វីដែលធ្វើឱ្យទីក្រុង គួរឱ្យចង់រស់នៅ និងមាននិរន្តរភាព?

បញ្ហាគ្រោះធម្មជាតិ ការកកស្ទះចរាចរណ៍ ក៏ដូចជាការបំពុលបរិស្ថានជាដើម គឺការគំរាមកំហែងដែលទីក្រុងជុំវិញពិភពលោកកំពុងប្រឈម។ ទីក្រុងភ្នំពេញក៏កំពុងជួបប្រទះបញ្ហាទាំងនេះ ពិសេសបញ្ហាទឹកជំនន់ និងការកកស្ទះចរាចរណ៍។ តើយើងគួរមានដំណោះស្រាយយ៉ាងណា? តើឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិមិត្ត (AI) អាចជួយដោះស្រាយបញ្ហានេះបានដែរឬទេ? ទស្សនាវដ្ដីសំណង់ និងអចនទ្រព្យ បានជួបសម្ភាសន៍ជាមួយ លោកស្រី Dorothea Manou នាយិកាគ្រប់គ្រងដំណោះស្រាយផ្នែកហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន នៃក្រុមហ៊ុន Bentley Systems ដើម្បីពិភាក្សាអំពីអនាគតនៃការអភិវឌ្ឍន៍ទីក្រុង។ ចម្លើយដ៏ខ្លីគឺ ឧបករណ៍ឌីជីថលគឺអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ ឧទាហរណ៍ កម្មវិធី FireSat អាចចាប់រកមើលហេតុការណ៍ភ្លើងឆេះព្រៃបានជុំវិញពិភពលោកបាន កម្មវីធី Flood Hub ដែលប្រើ AI និងប្រព័ន្ធធារាសាស្ត្រសកលដើម្បីព្យាករហានិភ័យទឹកជំនន់បាន ខណៈកម្មវិធី OpenPaths ដែលប្រើ AI និង  Dynamic Traffic Assignment (DTA) ដើម្បីគ្រប់គ្រងចរាចរណ៍ក្នុងក្រុង និងកម្មវិធីជាច្រើនទៀតដូចជា OpenFlow FlOOD, iTwin, Synchro+  ជាដើម សុទ្ធសឹងតែអាចជួយគ្រប់គ្រងទីក្រុងបាន។ (អានបន្ថែម និងបន្ថែម) […]

អាន​បន្ថែម

វិធីដោះស្រាយបញ្ហាទឹកជន់ក្រុងដោយប្រើប្រព័ន្ធ AI និងបច្ចេកវិទ្យាឌីជីផល

ការសិក្សាថ្មីបានបង្ហាញថាការអនុវត្តគំនិត “ទីក្រុងអេប៉ុង” ឬ Sponge City គឺជាដំណោះស្រាយដ៏សំខាន់សម្រាប់ទីក្រុងនានាជុំវិញពិភពលោកដែលកំពុងទទួលបានការគំរាមកំហែងយ៉ាងគំហុកពីបញ្ហាទឹកជំនន់។ តើ “ទីក្រុងអេប៉ុង” ជាអ្វី? ជួយដំណោះស្រាយបញ្ហាទឹកជន់ក្រុងបានដូចម្ដេច? ហើយទីក្រុងភ្នំពេញដែលក៏កំពុងជូបបញ្ហានេះដែរគួរតែអនុវត្តផែនការ “ទីក្រុងអេប៉ុង” ឬយ៉ាងណា? យោងតាមការសិក្សាដែលសហការនិពន្ធដោយ Infrastructure Policy Advancement think tank ដែលជាផ្នែកមួយនៃ Bentley Systems និង Aqua Consultants ការបង្កើតទីក្រុងអេប៉ុងអាចកាត់បន្ថយហានិភ័យនៃការជន់លិចទឹកលើផ្ទៃដីសម្រាប់អចលនទ្រព្យចំនួន 4.6 លាន ទីតាំង នៅចក្រភពអង់គ្លេស ហើយគំនិតដូចគ្នានេះក៏អាចអនុវត្តចំពោះតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ផ្សេងទៀតនៅជុំវិញពិភពលោកផងដែរ។ លោក Mark Coates អនុប្រធានផ្នែកជំរុញគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធនៅ Bentley Systems បាននិយាយថា ទីក្រុងអេប៉ុង គឺជាតំបន់ទីក្រុងដែលត្រូវបានរចនាឡើងដោយមានសមត្ថភាព “ស្រូប និងស្ដុកទឹកទីតាំងដែលមានសុវត្ថិភាព បន្ទាប់មកបង្ហូរទឹកនោះចេញបានទាន់ពេលវេលា” ។ គំនិតទីក្រុងអេប៉ុង គឺលើសពីការសាងសង់ប្រព័ន្ធរំដោះទឹកធម្មតា តែគឺការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលមានមុខងារ ២ ពោលគឺមិនត្រឹមតែប្រើជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់មុខងារចំបងទេ តែវាក៏មានសមត្ថភាពស្រូបទឹកបានផងដែរ។ ឧទាហរណ៍ ការសាងសងផ្លូវ មុខងារចំបងគឺដើម្បីធ្វើចរាចរណ៍ ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យាថ្មី ផ្លូវនោះក៏អាចស្រូបទឹកភ្លៀង […]

អាន​បន្ថែម

មរតកភណ្ឌអនាគត Noida: អាកាសយានដ្ឋាន Jewar កំណត់គោលដៅក្លាយជាអាកាសយានបៃតងរបស់ឥណ្ឌា

នេះជារបៀបដែលគំរូឌីជីថល 3D បង្ហាញពីការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពសម្រាប់អាកាសយានដ្ឋាន Noida របស់ឥណ្ឌា ដែលនឹងក្លាយជាដំបូងបង្អស់របស់ឥណ្ឌាមិនបំភាយឧស្ម័នពុល រដ្ឋ Uttar Pradesh របស់ឥណ្ឌាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងមួយក្នុងគោលបំណងកំណត់ឡើងវិញ​នូវ​អនាគត​នៃ​ការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសឥណ្ឌា។ អាកាសយានដ្ឋានអន្តរជាតិ Noida ដែលត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋាន Jewar កំពុងកំណត់ស្តង់ដារថ្មីជាអាកាសយានដ្ឋាន​ធំបំផុត​របស់​ប្រទេស និង​ជាលើកដំបូងរបស់ខ្លួនដើម្បីសម្រេចឲ្យបានការបំបាត់ការបំភាយឧស្ម័នពុលទាំងស្រុង ហើយគម្រោង​ដំបូង​នេះនឹងក្លាយគំរូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យអាកាសចរណ៍ផងដែរ។ លាតសន្ធឹងលើផ្ទៃដី 5,000 ហិកតា និងត្រូវបានអភិវឌ្ឍជា ៤ដំណាក់កាល អាកាសយានដ្ឋាន Jewar ត្រូវបានគេរំពឹងថានឹងក្លាយជាភាពអស្ចារ្យនៃវិស្វកម្មទំនើប និងការគ្រប់គ្រងបរិស្ថាន។ ការរចនានេះរួមមានផ្លូវរត់ និង​អគារស្ថានីយ​ទំនើប​ចំនួនពីរ ដែលធានាថាវាអាចបម្រើអ្នកដំណើរប្រមាណ 120 លាន​នាក់​ជារៀងរាល់ឆ្នាំ​នៅពេល​ឈាន​ដល់​សមត្ថភាពប្រតិបត្តិការពេញលេញ។ គំនិតចម្បងនៃស្ថាបត្យកម្ម និងប្រតិបត្តិការរបស់ខ្លួន អាកាសយានដ្ឋាន Jewar រួមបញ្ចូល​​វិធីសាស្រ្ត​ពេញលេញក្នុង​ការគ្រប់គ្រងទឹក ដែលរួមបញ្ចូលទាំងបណ្តាញទំនើបសម្រាប់ទឹកស្អាត ទឹកកខ្វក់ និងទឹកជំនន់ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ប្រមូលផ្តុំ និងប្រើប្រាស់ទឹកឡើងវិញប្រកបដោយប្រសិទ្ធភាព ខណៈដែលវាបាន​ផ្តល់នូវវិធីសាស្រ្តគ្រប់គ្រាន់ក្នុងការការពារទឹកជំនន់។ លក្ខណៈពិសេស​នៃការច្នៃប្រឌិត​បែប​នេះ​មាន​គោលបំណង​ការពារ​ទឹកជំនន់​យ៉ាងហោចណាស់បាន 100 ឆ្នាំទៅ ខណៈពេលដែលវាអាចកាត់បន្ថយតម្រូវការប្រភពទឹកខាងក្រៅបានរហូតដល់ទៅ 90,000 ម៉ែត្រគូបក្នុងមួយឆ្នាំ។ ការបង្កើតប្លង់មេសម្រាប់អាកាសយានដ្ឋានដែលមិនប៉ះពាល់ដល់បរិស្ថាននេះតម្រូវឱ្យយកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេសក្នុងការរចនាគ្រឿងបរិក្ខារស្មុគស្មាញរបស់វា។ Ramboll India ប្រើប្រាស់ OpenFlows និង […]

អាន​បន្ថែម