គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត
ក្រោយសម្រេចបានកំណើនពាណិជ្ជកម្ម ១៨២% ជាមួយអាស៊ាន ចិនបានយកខេត្តក្វាងស៊ីធ្វើជាមជ្ឈមណ្ឌលឌីជីថលនៃគម្រោងតភ្ជាប់ឌីជីថលនៅអាស៊ី
តំបន់ស្វយ័តខេត្តក្វាងស៊ីរបស់ចិន កំពុងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលសំខាន់សម្រាប់ក្លាយជាផ្លូវសូត្រឌីជីថល (Digital Silk Road) ដែលជួយជំរុញកំណើនសេដ្ឋកិច្ចឌីជីថលប្រកបដោយគុណភាពខ្ពស់ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានតាមរយៈគម្រោងបង្កើត “កំពង់ផែព័ត៌មានចិន-អាស៊ាន”។ ប្រភពព័ត៌មានផ្លូវការពីមន្ត្រីជាន់ខ្ពស់ចិន បានឱ្យដឹងថា តំបន់ស្វយ័តនេះ សម្រេចបាននូវកំណើនពាណិជ្ជកម្មដ៏គួរឱ្យចាប់អារម្មណ៍ប្រមាណ ១៨២% នៃអត្រាប្រចាំឆ្នាំជាមួយប្រទេសអាស៊ាន ក្នុងកំឡុងត្រីមាសទី៣ ឆ្នាំ២០២៤ ដែលតួលេខនេះ គឺលើសពីកម្រិតកំណើនពាណិជ្ជកម្មថ្នាក់ជាតិជាមធ្យម ដែលមានចំនួនតែ ១២,៩ ភាគរយប៉ុណ្ណោះ ហើយកំណើននេះ ជំរុញដោយលំហូរទិន្នន័យឆ្លងកាត់ព្រំដែនដែលមានលក្ខណៈកាន់តែរលូនជាងមុន នេះបើយោងតាម Chinadaily ចុះផ្សាយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៤។ លោក Zhao Zhigang លេខាបក្សនៃការិយាល័យអភិវឌ្ឍន៍ទិន្នន័យធំប្រចាំខេត្តក្វាងស៊ី បានបង្ហាញឱ្យដឹងថា តម្លៃបន្ថែមក្នុងការបញ្ជូនព័ត៌មាន កម្មវិធីសូហ្វវ៊ែរ និងសេវាកម្ម IT បានកើនឡើង ១០,៨% ដែលរួមចំណែកបានចំនួនប្រមាណ ១១,៧៩% ដល់ GDP របស់ខេត្តក្វាងស៊ីទាំងមូល។ ជាអាទិភាពយុទ្ធសាស្ត្រជាតិ តំបន់ក្វាងស៊ី កំពុងជំរុញយ៉ាងសកម្មនូវលំហូរទិន្នន័យឆ្លងព្រំដែន ក្រោមគំនិតផ្តួចផ្តើមចរចាដើម្បីសម្រេចបាននូវតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.0។ តាមពិតទៅ ក្នុងរយៈកាលកន្លងមក តំបន់នេះ បានដាក់ចេញនូវគំនិតផ្តួចផ្តើមសហការជាច្រើនជាមួយប្រទេសអាស៊ានរួចហើយ។ គំនិតផ្តួចផ្តើមទាំងនេះ […]
អានបន្ថែមសម្តេចតេជោបញ្ជាក់ថា៖ នៅពេលកំពង់ផែរាមសង់រួច នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ក្នុងជំនួបជាមួយឯកឧត្តម អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម Akiba Takeo បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបានបន្តថា អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ជាការឆ្លើយតបសម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងបានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។ […]
អានបន្ថែមរដ្ឋ និងឯកជន សម្រេចបញ្ចុះអត្រាការប្រាក់លើកម្ចីអចលនទ្រព្យ ដើម្បីជួយស្ដារវិស័យអចលនទ្រព្យកម្ពុជា
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធ្វើឱ្យវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកឱ្យស្ទុះងើបមកវិញ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាបានឯកភាពគ្នាកាត់បន្ថយអត្រាការប្រាក់លើកម្ចីអចលនទ្រព្យមកត្រឹម ៨%ក្នុងមួយឆ្នាំ។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់អ្នកទិញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ចំពោះអត្រាការប្រាក់ ៨% នេះ នឹងត្រូវអនុវត្តសម្រាប់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាន និងអ្នកទិញផ្ទះ ពិសេសបុរី។ គំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំនៃក្រុមការងារសំណង់ និងអចលនវត្ថុ “ឌ” ក្នុងវេទិការាជរដ្ឋាភិបាល-ឯកជន ដែលធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងតំណាងមកពីធនាគារធំៗ រួមមានធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។ កិច្ចពិភាក្សានេះបានឈានដល់ការឯកភាពគ្នាលើគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនដែលវិស័យលំនៅដ្ឋាន […]
អានបន្ថែមខ្សែច្រវាក់ផ្គត់ផ្គង់នៃទីផ្សារសកលកំពុងផ្លាស់ប្តូរពីប្រទេសចិន តើកម្ពុជានឹងមានលទ្ធភាពក្នុងការចាប់ឱកាស១នេះដែរទេ?
ការធ្វើពិពិធកម្មយ៉ាងឆាប់រហ័សនៃផលិតកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ នឹងកំណត់ឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយសារតំបន់នេះកំពុងលេចធ្លោជាអ្នកទទួលផលសំខាន់។ ក្រុមហ៊ុនចិនកំពុងអនុវត្តយុទ្ធសាស្រ្តចិនបូកមួយកាន់តែខ្លាំងឡើង ហើយតាមរយៈយុទ្ធសាស្ត្រនេះ មូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិនត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។ យុទ្ធសាស្ត្រនេះ គួបផ្សំនឹងការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) កំពុងហូរចូលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានប្រែក្លាយតំបន់នេះទៅជាមហាអំណាចផលិតកម្មថ្មី នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយ Asiapropertyawards នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤។ កម្លាំងនៅពីក្រោយការផ្លាស់ប្តូរទីតាំងផ្គត់ផ្គង់ខ្សែច្រវាក់ផលិតផលថ្មី យុទ្ធសាស្ត្រចិន+១ ទទួលបានសន្ទុះ៖ ក្រុមហ៊ុនចិន កំពុងពង្រីកទីតាំងផលិតទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើពិពិធកម្មការប្រឈមហានិភ័យ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ តាមរយៈការផ្លាស់ប្តូរយុទ្ធសាស្រ្តឆ្ពោះទៅរកឧស្សាហកម្មដែលកំពុងរីកចម្រើន រួមទាំងការផលិតឧបករណ៍កម្រិតខ្ពស់ គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មានវិទ្យា វេជ្ជសាស្ត្រ វិទ្យាសាស្ត្រជីវិត យានយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ។ លោក Yin Hong ប្រធានផ្នែកភស្តុភារ និងឧស្សាហកម្មនៅ JLL China បាននិយាយថា “នៅអាស៊ីប៉ាស៊ីហ្វិក និន្នាការជិតស្និទ្ធជាមួយនឹងប្រទេសជាដៃគូនេះ បានបណ្តាលឱ្យមានយុទ្ធសាស្រ្តចិនបូក១ ដែលក្រុមហ៊ុនចិនបានបន្ថែមមូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិន ដើម្បីការពារការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ចេញពីការពឹងផ្អែកខ្លាំងលើប្រទេសតែមួយ»។ លក្ខណៈប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងយុទ្ធសាស្ត្រចិន+១ យុទ្ធសាស្ត្រ China+1 លើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មនៅខាងក្រៅប្រទេសចិន ដើម្បីកាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់។ ការកើនឡើងតម្លៃពលកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ […]
អានបន្ថែមកម្ពុជារំពឹងថា គម្រោងអភិវឌ្ឍដ៏ធំនៅព្រះសីហនុ នឹងអាចទាក់ទាញការវិនិយោគជាង $២០ពាន់លាន ក្នុងរយៈពេល១៥ឆ្នាំខាងមុខ
ក្នុងជំហានដ៏អង់អាចឆ្ពោះទៅរកការផ្លាស់ប្តូរសេដ្ឋកិច្ច រដ្ឋាភិបាលកម្ពុជាកំពុងកំណត់គោលដៅរបស់ខ្លួនលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពហុគោលបំណងខេត្តព្រះសីហនុ ដែលរំពឹងថានឹងទាក់ទាញការវិនិយោគជាង ២០ពាន់លានដុល្លារ ពីអ្នកវិនិយោគឯកជន និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។ នេះបើយោងតាមការចែករំលែករបស់ លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ក្នុងកិច្ចសម្ភាសន៍ជាមួយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៩ ធ្នូ ២០២៤។ លោកបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមិនត្រឹមតែមានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចខេត្តព្រះសីហនុមានភាពរស់រវើកប៉ុណ្ណោះទេ ថែមទាំងត្រូវបានរំពឹងថានឹងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកជាមធ្យមជាង ១ម៉ឺនដុល្លារ ក្នុងមនុស្សម្នាក់នៅរយៈពេល ១៥ឆ្នាំខាងមុខនេះ។ លោកបានពន្យល់ថា “គម្រោងអភិវឌ្ឍន៍ដ៏ធំរបស់រដ្ឋាភិបាលនេះ នឹងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ឬជាមជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក និងជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ាន”។ ចាប់តាំងពីការសម្រេចចិត្តក្នុងឆ្នាំ២០២១ ដើម្បីកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង កិច្ចខិតខំប្រឹងប្រែងបាននិងកំពុងកើនឡើងជាលំដាប់ ដើម្បីទាញយកសមត្ថភាពសេដ្ឋកិច្ចរបស់ខ្លួន។ ជាមួយនឹងចក្ខុវិស័យប្រកបដោយមហិច្ឆតា និងការវិនិយោគយ៉ាងច្រើន រដ្ឋាភិបាលមានសុទិដ្ឋិនិយមអំពីអនាគតរបស់តំបន់នេះថាក្លាយជាមជ្ឈមណ្ឌលដ៏រីកចម្រើនសម្រាប់អាជីវកម្ម និងទេសចរណ៍។ (អានបន្ថែម និងបន្ថែម) ខណៈដែលការត្រៀមរៀបចំកំពុងដំណើរការ ខេត្តព្រះសីហនុបានត្រៀមខ្លួនក្លាយជាតួអង្គដ៏សំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលទាក់ទាញការចាប់អារម្មណ៍ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
អានបន្ថែមរដ្ឋបំពាក់កាមេរ៉ាជាង ៤៣០ទីតាំង ដើម្បីពង្រឹងសន្តិសុខជូនពលរដ្ឋ និងភ្ញៀវទេសចរ នៅខេត្តព្រះសីហនុ
ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាជ្ញាធរខេត្តព្រះសីហនុ បានអនុវត្តផែនការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងយុទ្ធសាស្ត្រសំខាន់ៗបានចំនួន ៤៣៣ទីតាំង ក្នុងខេត្តព្រះសីហនុ។ ក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ ដែលមានអ្នកសារព័ត៌មានចូលរួមជាង ៦០នាក់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងពីគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតានេះក្នុងគោលបំណងធានាឱ្យមានបរិយាកាសសុវត្ថិភាពសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ការដំឡើងកាមេរ៉ាសុវត្ថិភាពទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីបង្កើនសុវត្ថិភាពសាធារណៈក្នុងតំបន់ ជាពិសេសខេត្តព្រះសីហនុ បន្តទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនឡើងបន្ថែមទៀត។ ឯកឧត្តមអភិបាលមានប្រសាសន៍ថា “គោលដៅរបស់យើងគឺតាមដានសកម្មភាពយ៉ាងជិតស្និទ្ធ និងឆ្លើយតបភ្លាមៗចំពោះឧប្បត្តិហេតុណាមួយ។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ទៀតថា គំនិតផ្តួចផ្តើមនេះរួមមាន ការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់ Hot Line ដែលអាចឱ្យសាធារណជនរាយការណ៍បញ្ហាដោយផ្ទាល់ទៅកាន់អាជ្ញាធរ។ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពទាំងនេះមានបំពាក់កាមេរ៉ាចំនួន ៥៣៣គ្រាប់ អាចមើលឃើញទូទាំងទីក្រុង ហើយគ្រោងនឹងដាក់បន្ថែមនៅតាមទីតាំងសំខាន់ៗមួយចំនួនទៀតផងដែរ។ ផែនការនេះត្រូវបានរចនាឡើងមិនត្រឹមតែសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីជំរុញអារម្មណ៍នៃការជឿទុកចិត្តរបស់សហគមន៍ផងដែរ។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់សាធារណជនតាមរយៈខ្សែទូរស័ព្ទបន្ទាន់ Hot Line សម្រាប់រាយការណ៍ពីកង្វល់ផ្សេងៗ ខណៈអាជ្ញាធរខេត្តមានគោលបំណងចូលរួមជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងការធានាសុវត្ថិភាពផ្ទាល់ខ្លួន។ ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ទៀតថា “នៅពេលមានបញ្ហាកើតឡើង ក្រុមការងាររបស់យើងបានត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាណាមួយ”។ ជាមួយនឹងគំនិតផ្តួចផ្តើមនេះ អ្នកភូមិ ឃុំ សង្កាត់ នៃក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើងក្រោមគោលនយោបាយសុវត្ថិភាព […]
អានបន្ថែមកម្ពុជាសំឡឹងឃើញសក្កានុពលពង្រីកទីផ្សាររមណីយដ្ឋានចម្រុះសេវា ខណៈបច្ចុប្បន្នមានកាស៊ីណូចំនួន ៨៧កន្លែង
ប្រទេសកម្ពុជា កំពុងជំរុញផែនការពង្រីកឧស្សាហកម្មកាស៊ីណូរបស់ខ្លួន តាមរយៈការអភិវឌ្ឍរមណីយដ្ឋានចម្រុះសេវា លំដាប់ពិភពលោក (integrated resorts, IRs) និងការអនុវត្តគោលនយោបាយពន្ធដ៏ទាក់ទាញដើម្បីទាក់ទាញវិនិយោគិន នេះបើយោងតាម លោក ឃឹម ឧត្តម នាយករងផ្នែកអាជ្ញាបណ្ណនៅគណៈកម្មការគ្រប់គ្រងការលេងល្បែងពាណិជ្ជកម្ម (CGMC) នៃប្រទេសកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារៈព័ត៌មាន GGRAsia នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ពន្ធលើប្រាក់ចំណូលសរុបបានមកពីវិស័យល្បែងហ្គេម (GGR) របស់ប្រទេស ប្រមូលបានប្រមូល ៧% សម្រាប់ទីផ្សារល្បែងធំ និង ៤% សម្រាប់ហ្គេមប្រភេទវីអាយភី VIP។ ចំពោះវិស័យនេះ អត្រាពន្ធរបស់កម្ពុជា មានកម្រិតទាបជាងប្រទេសជិតខាង ដូចជានៅ ម៉ាកាវ (ពន្ធលើវិស័យល្បែងមានប្រមាណ ៤០%) និង នៅប្រទេសថៃអត្រាពន្ធ ១៧%។ កម្រិតដ៏ទាបជាងគេនះ អាចប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគលើវិស័យកាស៊ីណូ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានកាស៊ីណូចំនួន ៨៧កន្លែង ដែលមានទីតាំងជាចម្បងនៅតាមទីប្រជុំជនជាប់ព្រំដែន ដូចជានៅបាវិត និងប៉ោយប៉ែត ដែលបម្រើដល់អតិថិជនទូទៅ ពិសេសថៃ។ អគារណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ ដំណើរការដោយក្រុមហ៊ុនណាហ្គាខបអិលធីឌី […]
អានបន្ថែមរដ្ឋប្រកាស៖ អគារជាប់គាំងចំនួន ៤០ នៅព្រះសីហនុ កំពុងដំណើរការសាងសង់ឡើងវិញ
អគារជាប់គាំងចំនួន ៤០ ក្នុងចំណោមអគារទាំងអស់ ១០១អគារ បាននឹងកំពុងសាងសង់ឡើងវិញ ក្រោយទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។ លោកបានឱ្យដឹងថា បញ្ហាជាប់គាំងសំណង់អគារនៅខេត្តព្រះសីនុ កើតឡើងដោយសារកត្ដាវិបត្ដិកូវីដ១៩ ដែលម្ចាស់អភិវឌ្ឍន៍មិនបានត្រឡប់មកបន្ដគម្រោងវិញ។ ប៉ុន្ដែនៅពេលដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជំរុញការវិនិយោគខេត្ដព្រះសីហនុឆ្នាំ២០២៤ នេះជាការបំពេញបែបបទនីតិវិធីនៃការចុះបញ្ជីត្រូវបានសម្រួល រួមទាំងផ្នែកពន្ធក៏ត្រូវបានលើកទឹកចិត្ដជាច្រើនផងដែរ។ លោកបានបន្តថា ជាមួយនឹងគោលនយោបាយនេះ អគារចំនួន៤០បាននិងកំពុងដំណើរការសាងសង់ឡើងវិញ ខណៈអគារចំនួន៧បានសាងសង់រួចរាល់ ក្នុងចំណោមអគារជាប់គាំងសរុបចំនួន១០១ ដែលបានសម្របសម្រួលឱ្យវិនិយោគបន្ត។ ឯកឧត្តមបានបន្ថែមថា ចំពោះរោងចក្រផលិតសូឡាដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប គឺក្រុមការងារពិសេស និងរដ្ឋបាលខេត្តព្រះសីហនុ បានជួយសម្របសម្រួលការងារជាច្រើន ពាក់ព័ន្ធនឹងទំនិញចេញ-ចូល ដែលកកស្ទះ ធ្វើយ៉ាងណាឱ្យទំនិញអាចនាំចេញបានលឿន ដើម្បីឱ្យស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ សំដៅចាប់ផ្តើមការសាងសង់អគារជាប់គាំង និងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់ មានភាពរស់រវើកឡើងវិញ។ បើតាមរបាយការណ៍ រយៈពេល ១១ខែ ចាប់ពីការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែមករាមក ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទសរុបចំនួន ២១៣គម្រោង ដែលមានទុនវិនិយោគ ៦.០២៦លានដុល្លារអាម៉េរិក និងបង្កើតការងារជូនកម្មករ និយោជិតចំនួនប្រមាណ ៣៩.៥៧៨កន្លែង។
អានបន្ថែមតើការលក់មូលបត្របំណុលរបស់កម្ពុជាអាចជំរុញមូលនិធិក្នុងស្រុក និងកាត់បន្ថយការខ្ចីប្រាក់ពីបរទេសបានមែន?
ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តហិរញ្ញវត្ថុរបស់ខ្លួនដោយលក់មូលបត្របំណុលរដ្ឋបានប្រមាណ ៧០លានដុល្លារ ទៅឱ្យអ្នកវិនិយោគក្នុងស្រុក។ ចំណាត់ការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការបង្កើនមូលនិធិក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការខ្ចីប្រាក់ពីបរទេស។ មូលបត្របំណុលរដ្ឋនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុ និងជាយុទ្ធសាស្ត្រមួយដែលបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០២២មកម្ល៉េះ។ មូលបត្របំណុលរបស់រដ្ឋាភិបាលនេះ បានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់កម្ពុជាបង្កើនមូលនិធិក្នុងស្រុក។ ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ ២០២៤ រដ្ឋាភិបាលបានលក់មូលបត្របំណុលបានចំនួន ២៩៥,៣០ពាន់លានរៀល (ប្រមាណ ៧០លានដុល្លារ) ដែលតំណាងឱ្យប្រហែល ៦៥% នៃដែនកំណត់នៃការចេញសរុបដែលច្បាប់អនុញ្ញាត (៤៤០ពាន់លានរៀល)។ មូលនិធិទាំងនេះត្រូវបានបម្រុងទុកសម្រាប់គម្រោងវិនិយោគសាធារណៈសំខាន់ៗក្នុងគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងផលិតភាព។ អត្ថប្រយោជន៍នៃមូលនិធិក្នុងស្រុក គឺជាការប្រមូលប្រាក់ក្នុងស្រុកតាមរយៈការលក់មូលបត្របំណុលដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ១. ស្ថិរភាពសេដ្ឋកិច្ច៖ ដែលនឹងពឹងផ្អែកតិចលើប្រាក់កម្ចីពីបរទេស កម្ពុជាអាចកាត់បន្ថយហានិភ័យដែលទាក់ទងនឹងបំណុលខាងក្រៅ ដូចជាការប្រែប្រួលអត្រាការប្រាក់ និងបញ្ហាប្តូររូបិយប័ណ្ណ។ ២. ការបង្កើតប្រាក់ចំណូលដោយផ្ទាល់៖ មូលនិធិពីគម្រោងហិរញ្ញប្បទានមូលបត្របំណុលទាំងនេះ នឹងផ្តល់ចំណូលផ្ទាល់ដល់រដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងរួមចំណែកដល់និរន្តរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ។ ៣. ការគាំទ្រសម្រាប់វិស័យសំខាន់ៗ៖ មូលបត្របំណុលនឹងជួយគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងវិស័យអាទិភាព ពិសេសជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែង។ ៤. យន្តការដេញថ្លៃ និងការចូលរួមពីស្ថាប័នមូលបត្របំណុលរដ្ឋទាំងនេះ ត្រូវបានដេញថ្លៃតាមរយៈវេទិកាធនាគារជាតិនៃកម្ពុជា (NBC) ដោយទាក់ទាញអ្នកវិនិយោគតាមស្ថាប័នមួយចំនួនដូចជាធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងជាដើម។ យន្តការនេះមិនត្រឹមតែធានានូវដំណើរការដែលមានរចនាសម្ព័ន្ធ និងតម្លាភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកមូលដ្ឋានវិនិយោគិនក្នុងប្រទេស ដោយលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុកាន់តែច្រើន និងស្ថិរភាពទីផ្សារ។ […]
អានបន្ថែមត្រឹមត្រីមាសទី៣-២០២៤ បំណុលសាធារណៈរបស់កម្ពុជាឈានដល់ $១១,៧៨ពាន់លាន
គិតត្រឹមដំណាច់ត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ បំណុលសាធារណៈសរុបរបស់កម្ពុជាបានកើនឡើងដល់ ១១,៧៨ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍ថ្មីៗនេះរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តួលេខនេះតំណាងឱ្យទិដ្ឋភាពសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេស និងបង្ហាញពីយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុដែលកំពុងដំណើរការរបស់រដ្ឋាភិបាលកម្ពុជា។ របាយការណ៍ដដែលបានបង្ហាញថា ៩៩ភាគរយនៃបំណុលសាធារណៈនេះ មានប្រមាណជា ១១,៦៧ ពាន់លានដុល្លារ ដោយត្រូវបានចាត់ថ្នាក់ជាបំណុលខាងក្រៅ ចំណែក ១ភាគរយទៀត ដែលស្មើនឹង ១១៥លានដុល្លារ គឺជាបំណុលក្នុងស្រុក។ បំណុលខាងក្រៅត្រូវបានធ្វើពិពិធកម្មតាមរូបិយប័ណ្ណជាច្រើន ដោយសមាសភាពរួមមាន ៤៥% ជាដុល្លារអាមេរិក ១៩% នៅក្នុងសិទ្ធិគូរពិសេស (SDR), ១២% ជាប្រាក់យ៉េនជប៉ុន (JPY), ១១% ជាយ័នចិន (CNY), ៨% នៅក្នុង ប្រាក់អឺរ៉ូ (EUR) និង ៥% ជារូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណផ្សេងទៀត។ បំណុលសាធារណៈរបស់កម្ពុជាតំណាងឱ្យ ១៩ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ដែលនៅតែទាបជាងកម្រិតអន្តរជាតិ ៤០ភាគរយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសង្កត់ធ្ងន់ទៀតថា តួលេខទាំងនេះបានឆ្លុះបញ្ចាំងពីស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាមាន “និរន្តរភាព” និង “ហានិភ័យទាប” នៃវិបត្តិបំណុល។ រាជរដ្ឋាភិបាលកម្ពុជា (RGC) […]
អានបន្ថែម