កម្ពុជា ជប៉ុន និង UNDP រួមគ្នាលុបបំបាត់កាកសំណល់ប្លាស្ទិក ដើម្បីអនាគតបៃតងក្នុងទីក្រុង
នៅក្នុងចលនាបំផុសគំនិតសម្រាប់និរន្តរភាពបរិស្ថាន រដ្ឋាភិបាលកម្ពុជាបានបង្កើតភាពជាដៃគូដ៏មានឥទ្ធិពលជាមួយប្រទេសជប៉ុន និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាបន្ទាន់នៃសំណល់ប្លាស្ទិកនៅក្នុងទីក្រុងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នំា។ កិច្ចសហការនេះ មានឈ្មោះជាផ្លូវការថា “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន” ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានស្អាតនៅទូទាំងទីក្រុងចំនួនប្រាំពីរ គឺខេត្តត្បូងឃ្មុំ សៀមរាប និងព្រះសីហនុ និងខេត្តជាប់មាត់សមុទ្ររួមមាន៖ខេត្តកែប កំពត និងកោះកុង។ កិច្ចការរួមគ្នានេះ នឹងក្លាយជាយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព ដែលសន្យាថានឹងជួយលើកកម្ពស់គុណភាពជីវិតនៅក្នុងទីក្រុង និងបង្កើតលក្ខខណ្ឌរស់នៅប្រកបដោយផាសុកភាព។ ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ដោយបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការលើកកម្ពស់អនាម័យ និងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងទីក្រុង។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំបរិស្ថាន ដោយជំរុញឱ្យក្រសួងពង្រឹងយុទ្ធនាការនេះបន្ថែមទៀតនៅតាមបណ្តាសាលារៀន រោងចក្រ សហគមន៍មូលដ្ឋាន និងប្រាសាទនានានៅទូទាំងប្រទេស។ បន្ថែមពីនេះ ឯកឧត្តមបានអំពាវនាវឲ្យមានការចែកធុងសំរាមដើម្បីសម្រួលដល់ការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីតម្រូវការចាំបាច់ក្នុងការត្រួតពិនិត្យ និងវិសោធនកម្មឯកសារច្បាប់ស្តីពីការប្រើប្រាស់ប្លាស្ទិក ជាពិសេសប្លាស្ទិកដែលប្រើប្រាស់រួច។ ឯកឧត្តមបានជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែម ដោយជំរុញនូវវិធានលើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែមរបស់អ្នកផលិត ទាក់ទងនឹងឥណទានប្លាស្ទិកសម្រាប់កម្ពុជា។ នាឱកាសនោះ លោកស្រី Alissar Chaker តំណាង UNDP ប្រចាំប្រទេសកម្ពុជា […]
អានបន្ថែម