ការចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា
ដោយ Joseph Lovell, Sciaroni & Associates
ផ្សារហ៊ុនកម្ពុជា (CSX) គឺជាផ្សារហ៊ុនដែលមានវ័យក្មេង និងតូចជាងគេបំផុតក្នុងពិភពលោក។ មានភាគហ៊ុនរបស់ក្រុមហ៊ុនចំនួន ៤ ដែលកំពុងជួញដូរនៅក្នុងផ្សារហ៊ុន។ ក្រុមហ៊ុនដំបូងគេដែលចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា CSX គឺរដ្ឋាករទឹករាជធានីភ្នំពេញដែលបានបង្ហាញខ្លួននៅលើផ្សារហ៊ុននៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១២។
ចាប់តាំងពីពេលនោះមក មានក្រុមហ៊ុន ៣ បន្ថែមទៀតដែលចុះបញ្ជី ដូចជា រោងចក្រផលិតសម្លៀកបំពាក់ Grand Twins International កំពង់ផែស្វយ័តរាជធានីភ្នំពេញ និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស Phnom Penh SEZ Plc.។
នេះគឺជាការប្រៀបធៀបទៅនឹងទីផ្សារភាគហ៊ុនវ័យក្មេងនៃប្រទេសឡាវដែលមានក្រុមហ៊ុនចុះបញ្ជីចំនួន ៥ និងផ្សារហ៊ុនមីយ៉ាន់ម៉ាដែលមានការចុះបញ្ជីចំនួន ៣។
ការបង្កើតនិងកំណើននៃផ្សារភាគហ៊ុនតំណាងឲ្យដំណាក់កាលសំខាន់សម្រាប់ភាពចាស់ទុំនៃសេដ្ឋកិច្ចរបស់កម្ពុជា។ លទ្ធភាពនៃការចុះបញ្ជីក្នុងស្រុកបានផ្ដល់នូវឱកាសដល់ក្រុមហ៊ុនរបស់កម្ពុជាក្នុងការបង្កើនដើមទុនពង្រីកអាជីវកម្មដោយមិនមានបន្ទុក និងកម្រិតកំណត់នៃបំណុលហិរញ្ញវត្ថុ។
ជាមួយនឹងការរំពឹងទុកនៃការចូលរួមពីក្រុមហ៊ុនក្នុងស្រុកប្រកបដោយសក្តានុពលដាក់ស្នើជាសាធារណៈក្នុងផ្សារហ៊ុននោះ អ្នកវិនិយោគភាគហ៊ុនឯកជនត្រូវបានលើកទឹកចិត្តឲ្យជួយផ្តល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុននៅដំណាក់កាលដំបូងនៃកំណើនរបស់ក្រុមហ៊ុនទៅតាមច្រកដែលជាយុទ្ធសាស្ត្រក្នុងការពង្រីកនូវភាពរឹងមាំនៃ IPO ក្នុងស្រុក។
ការចុះបញ្ជីសាធារណៈក៏គាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការធ្វើឲ្យប្រសើរនូវការរួមបញ្ចូល និងអនុលោមភាពហិរញ្ញវត្ថុ ព្រោះថាក្រុមហ៊ុនសាធារណៈ និងក្រុមហ៊ុនដែលគ្រោងចុះបញ្ជីជាសាធារណៈ ជាទូទៅត្រូវតែប្រកាន់ខ្ជាប់នូវស្តង់ដារគណនេយ្យ និងអភិបាលកិច្ចខ្ពស់ជាងមុន។
សម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជី គុណសម្បត្តិនៃការចុះបញ្ជីជាសាធារណៈមានច្រើនជាងការធ្វើឲ្យប្រសើរនូវការផ្តល់ហិរញ្ញវត្ថុ។ ជម្រើសភាគហ៊ុនកាន់តែមានភាពទាក់ទាញសម្រាប់បុគ្គលិក ដូច្នេះសមត្ថភាពដើម្បីទាក់ទាញ និងរក្សាបុគ្គលិកដែលមានទេពកោសល្យត្រូវបានជម្រុញឲ្យប្រសើរឡើង។ ការចុះបញ្ជីសាធារណៈក៏អាចបង្កើនការទទួលស្គាល់ និងភាពជឿជាក់របស់ក្រុមហ៊ុនជាមួយអតិថិជន និងអ្នកផ្គត់ផ្គង់ផងដែរ។ កម្ពុជាក៏ជួយផ្តល់នូវការអនុគ្រោះពន្ធដល់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជាផងដែរ។
ក្រុមហ៊ុនដែលចង់ចុះបញ្ជីនៅលើផ្សារហ៊ុនកម្ពុជាត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
1. ភាគទុនរបស់ភាគហ៊ុននិកត្រូវតែមានយ៉ាងហោចណាស់ ៣ ទ្រីលានរៀល(៣០.០០០.០០០.០០០ រៀល) នៅកាលបរិច្ឆេទនៃការចុះបញ្ជី
2. ប្រាក់ចំណេញសុទ្ធត្រូវមានយ៉ាងហោចណាស់ ២ ប៊ីលានរៀល (២.០០០.០០០.០០០រៀល) សម្រាប់ឆ្នាំហិរញ្ញវត្ថុពេញលេញចុងក្រោយ មុនកាលបរិច្ឆេទនៃការដាក់ពាក្យចុះបញ្ជី ហើយប្រាក់ចំណេញសុទ្ធសរុបសម្រាប់រយៈពេលពីរឆ្នាំចុងក្រោយ ត្រូវមានយ៉ាងហោចណាស់ចំនួន ៣ ប៊ីលានរៀល (៣.០០០.០០០.០០០រៀល)
3. ត្រូវតែមានភាគហ៊ុននិកយ៉ាងហោចណាស់ចំនួន ២០០ដែលកាន់កាប់ភាគហ៊ុនចំនួន ១០ ឬច្រើនជាងនេះ និងដែលម្នាក់ៗកាន់កាប់តិចជាង ១ភាគរយ នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប។
4. យ៉ាងហោចណាស់ ៧ភាគរយ នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប ត្រូវកាន់កាប់ដោយភាគហ៊ុននិកដែលកាន់កាប់តិចជាង ១ភាគរយ នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប (បើមិនដូច្នោះទេ នឹងមិនទទួលបានការអនុម័តយល់ព្រមដោយផ្សារហ៊ុនកម្ពុជា និងគណៈកម្មការផ្សារមូលបត្រកម្ពុជា) ។
ដើម្បីពង្រីកការចូលរួមក្នុងផ្សារហ៊ុនកម្ពុជា នៅខែកញ្ញា ឆ្នាំ២០១៥ ក្រុមប្រឹក្សាភិបាលកំណើនត្រូវបានបង្កើតឡើងដើម្បីទាក់ទាញការចុះបញ្ជីពីសហគ្រាសធុនតូច និងមធ្យម។ នៅពេលបង្កើតក្រុមប្រឹក្សាភិបាលកំណើនការចុះបញ្ជីហើយ មានការរំពឹងទុកថាក្រុមប្រឹក្សាវ័យក្មេងនឹងជួយបង្កើនល្បឿនកំណើននៃផ្សារហ៊ុន និងបង្កើនការជួញដូរភាគហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា។
ក្រុមហ៊ុនដែលចង់ចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជាត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
1. ភាគទុនរបស់ភាគហ៊ុននិកត្រូវតែមានយ៉ាងហោចណាស់ ៣ ទ្រីលានរៀល (៣០.០០០.០០០.០០០ រៀល) នៅកាលបរិច្ឆេទនៃការចុះបញ្ជី
2. ប្រាក់ចំណេញសុទ្ធត្រូវមានយ៉ាងហោចណាស់ ២ ប៊ីលានរៀល (២.០០០.០០០.០០០ រៀល) សម្រាប់ឆ្នាំហិរញ្ញវត្ថុពេញលេញចុងក្រោយ មុនកាលបរិច្ឆេទនៃការដាក់ពាក្យចុះបញ្ជី ហើយប្រាក់ចំណេញសុទ្ធសរុបសម្រាប់រយៈពេលពីរឆ្នាំហិរញ្ញវត្ថុចុងក្រោយ ត្រូវមានយ៉ាងហោចណាស់ចំនួន ៣ ប៊ីលានរៀល (៣.០០០.០០០.០០០ រៀល)
3. ត្រូវតែមានភាគហ៊ុននិកយ៉ាងហោចណាស់ចំនួន ២០០ ដែលកាន់កាប់ភាគហ៊ុនចំនួន ១០ ឬច្រើនជាងនេះ និងដែលម្នាក់ៗកាន់កាប់តិចជាង ១ភាគរយ នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប។
4. យ៉ាងហោចណាស់៧ភាគរយនៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប ត្រូវកាន់កាប់ដោយភាគហ៊ុននិកដែលកាន់កាប់តិចជាង ១ភាគរយ នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតសរុប (បើមិនដូច្នោះទេ នឹងមិនទទួលបានការអនុម័តយល់ព្រមដោយផ្សារហ៊ុនកម្ពុជា និងគណៈកម្មការផ្សារមូលបត្រកម្ពុជា) ។
នៅពេលមានកំណើនចំនួនក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា និងការជួញដូរភាគហ៊ុន នោះមានការរំពឹងថានឹងមានអ្នកវិនិយោគកាន់តែច្រើន ទាំងអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ មកវិនិយោគនៅក្នុងផ្សារហ៊ុនកម្ពុជា។ ការណ៍នេះនឹងនាំឲ្យក្រុមហ៊ុនកាន់តែច្រើនឡើងសម្លឹងមើលការចុះបញ្ជីជាសាធារណៈនេះ ដើម្បីផ្តល់ហិរញ្ញវត្ថុជួយដល់កំណើនរបស់ខ្លួន។
គេត្រូវការពេលវេលាដើម្បីអភិវឌ្ឍផ្សារភាគហ៊ុនដែលមានភាពសកម្ម ប៉ុន្តែផ្សារហ៊ុនកម្ពុជាហាក់ដូចជានៅលើផ្លូវត្រូវ។ ផ្សារហ៊ុនហូជីមិញរបស់ប្រទេសវៀតណាមបានចាប់ផ្តើមក្នុងខែកក្កដា ឆ្នាំ២០០០ ដោយមានការចុះបញ្ជីតែ ២ ហើយឥឡូវនេះវាក្លាយជាផ្សារហ៊ុនដែលមានសកម្មភាពរស់រវើកបំផុតនៅអាស៊ីអាគ្នេយ៍ដែលមានក្រុមហ៊ុនចុះបញ្ជីជាង ៣០០។
ខណៈដែលសេដ្ឋកិច្ចនៃប្រទេសកម្ពុជាបន្តការរីកលូតលាស់និងពង្រីកនោះ ផ្សារហ៊ុនកម្ពុជាក៏អាចត្រូវបានរំពឹងថានឹងរីកលូតលាស់ដូចគ្នាដែរ។
ទំនាក់ទំនង:
លោក Joseph Lovell ទីប្រឹក្សាច្បាប់ និងជាប្រធានក្រុមហ៊ុន Corportate & Commercial Practice Group។ ជាមួយនិងបទពិសោធន៍ខាងច្បាប់នៅអាស៊ី ធុរកិច្ច និងការវិនិយោគ ជាងពីរទសវត្ស ភាពជំនាញរបស់លោក Joseph រួមបញ្ចូលនូវការវិនិយោគឆ្លងប្រទេស M&A ការចុះបញ្ជីសាធារណៈ និងច្បាប់ពាក់ព័ន្ធដែលគ្រប់គ្រងលើវិស័យជាច្រើន (បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ផលិតកម្ម ហិរញ្ញវត្ថុ ប្រេងនិងឧស្ម័ន រ៉ែ បច្ចេកវិទ្យាបៃតង និងឱសថ)។ លោកក៏ជាសមាជិកគណៈមេធាវីនៅញូវយ៉ក រដ្ឋតិចសាស់ និងរដ្ឋហាវ៉ៃ ហើយលោកទទួលបាន BS ពីសាកលវិទ្យាល័យ Georgetown University និងសញ្ញាបត្រ MA & JD ពីសាកលវិទ្យាល័យរដ្ឋហាវ៉ៃ។ លោកស្ទាត់ជំនាញផ្នែកភាសាចិនកុកងឺ អាចសន្ទនាបារាំង ខ្មែរ និងថៃ។
ផ្ទះលេខ 24 ផ្លូវ 462 រាជធានីភ្នំពេញ។
ទូរស័ព្ទ: +855 23 210 225
អ៊ីម៉ែល: info@sa-asia.com
www.sa-asia.com
- Video Advertisement -