ព័ត៌មានក្នុងស្រុក
ក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលការងារតាមយុទ្ធសាស្ត្រសមរភូមិទាំងប្រាំពីរ ដើម្បីទទួលបានការគាំទ្រពីរដ្ឋសភា
ការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង សំណង់ និងជីវភាពរស់នៅប្រកបដោយចីរភាពឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០ ក្នុងកិច្ចប្រជុំអន្តរគណៈកម្មការរវាងរដ្ឋសភា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងបានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តការងារតាមផែនទីឯកភាព និងយុទ្ធសាស្ត្រសមរភូមិទាំងប្រាំពីរយ៉ាងម៉ឺងម៉ាត់។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីត...
អានបន្ថែមវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព
ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិលរបស់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) ត្រូវបានជំរុញកម្រិតថ្មីមួយទៀត តាមរយៈវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធមក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs»។ ពិធីបើកវេទិកានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពរបស់...
អានបន្ថែមគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី
ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស្សាហកម្ម ពង្រឹងកម្លាំងពលកម្មជំនាញ និងអភិវឌ្ឍទីផ្សារការងារសម្រាប់រយៈពេលដប់ឆ្នាំខាងមុខ កិច្ចខិតខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មត្រូវបានជំរុញកម្រិតថ្មីមួយទៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោ...
អានបន្ថែមCDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) និងនាយកដ្ឋានវិនិយោគក្រៅប្រទេស និងសហប្រតិបត្តិការសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមជំនួបនៅប្រទេសចិន កាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ រវាងឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយ លោក Cao Wen អគ្គនាយករងនៃនាយកដ្ឋានវិនិយោគក្រៅ...
អានបន្ថែមADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជា ជាពិសេសពង្រឹងការធ្វើកសិកម្មនៅតាមជនបទ ពិសេសជួយបង្កើនរកចំណូលរបស់ស្ត្រីកម្ពុជាក្នុងវិស័យកសិកម្ម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្សាយចេញកាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ ប្រភពដដែលបន្តថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមាន៖ ឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១...
អានបន្ថែមត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ
ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក្នុងស្រុកប្រមាណ ២.៦០០ មុខ បានចុះបញ្ជីផលិតផលនៅក្រសួងឧស្សាហកម្ម កើនឡើងប្រមាណ ១.១០០ មុខ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេ...
អានបន្ថែមកម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨
កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម្ពុជា និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើគ្រប់វិស័យអាទិភាពសំខាន់ៗចំនួន ៨។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចការរបស់រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី មកកាន់កម្ពុជា ផ្សាយចេញកាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ នាឱកាសនោះ កម្ពុជា-ក្រូអាស៊ី បានបញ្ជាក់ពីការប្តេជ្ញាជ...
អានបន្ថែមSME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥
គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារអាមេរិក ខណៈរាជរដ្ឋាភិបាលបានចាតុទុកថា សហគ្រាសធុនមីក្រូតូច និង មធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ នេះបើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាពិធីប្រកាសជាផ្លូវការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និងមធ្យមឆ្នាំ២០២៦-២០៣០ កាលព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ សម្ដេចធិប...
អានបន្ថែមឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តទាក់ទាញវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែមានសន្ទុះបន្ថែមទៀត
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Ishizuki Hideo បានប្តេជ្ញាបន្តទាក់ទាញវិនិយោគ និងបញ្ជ្រាបទុនវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែមានសន្ទុះបន្ថែមទៀត សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ។នេះបើតាមជំនួបពិភាក្សាកាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំង ជាឯកអគ្គរាជទ...
អានបន្ថែមក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា
ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា។ នេះបើតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding ។ ក្នុងជំនួបនេះ លោកស្រីអគ្គនាយិកាក្រុមហ៊ុនបានគូសបញ្ជាក់អំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យ...
អានបន្ថែម