កម្ពុជា-អេហ្ស៊ីប ប្តេជ្ញារួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

កម្ពុជា-អេហ្ស៊ីប បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាមួយកម្ពុជាឱ្យ ខណៈភាគីទាំងពីរ ក៏បានប្តេជ្ញារួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយលោកស្រី Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតអេហ្ស៊ីប ប្រចាំកម្ពុជា កាលថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក សំដៅបង្កើតជាយន្តការសន្ទនាពិគ្រោះយោបល់ ក្នុងការបង្កើតបរិយាកាសអំណោយផល ដើម្បីលើកទឹកចិត្តដល់ការបណ្តាក់ទុនរវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏រំលេចពីផែនការក្នុងការដឹកនាំគណៈប្រតិភូកម្ពុជា បំពេញបេសកកម្មទាក់ទាញនិងជំរុញវិនិយោគនៅប្រទេសអេហ្ស៊ីប នាពេលអនាគតផងដែរ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត ក៏បានបង្ហាញឆន្ទៈក្នុងការចូលរួមជំរុញលើគំនិតផ្តួចផ្តើមនៃការរៀបចំឱ្យមានកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក។ លោកស្រីក៏គាំទ្រលើផែនការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅប្រទេសអេហ្ស៊ីប និងបង្ហាញពីសុឆន្ទៈក្នុងការចូលរួមផ្តល់កិច្ចសម្របសម្រួលពាក់ព័ន្ធនានា ដើម្បីឱ្យផែនការបំពេញបេសកកម្មបានជោគជ័យ នឹងអាចនាំឱ្យមានលំហូរវិនិយោគរវាងគ្នាថែមមួយកម្រិតទៀត។

សូមជម្រាបដែរថា នៅក្នុងជំនួបនោះខាងលើ កម្ពុជា-អេហ្សីប ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងកម្ពុជា និងអេហ្ស៊ីប ឱ្យកាន់តែសកម្ម និងរឹងមាំថែមទៀត សំដៅនាំមកនូវផលប្រយោជន៍រួមជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]