បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យថាមពល ព្រមទាំងសិក្សាគម្រោងវារីអគ្គិសនីថ្មីមួយទៀតនៅខេត្តកោះកុងផងដែរ។ ជំនួយនេះត្រូវធ្វើឡើងក្នុងពិធីចុះកិច្ចព្រមព្រៀងរួមក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅវិមានសន្តិភាព កាលថ្ងៃទី១៥ ខែវិច្ឆិកា។

បើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា៖ «ជំនួយបារាំងមកវិស័យថាមពលជាង ២០០លានដុល្លារ និងការចុះហត្ថលេខាសិក្សាសមិទ្ធិលទ្ធភាពវិនិយោគរួមរវាងក្រុមហ៊ុនបារាំង EDF និងក្រុមហ៊ុនរដ្ឋកម្ពុជា EDC លើគម្រោងវារីអគ្គិសនី ៨០០ មេហ្គាវ៉ាត់ថ្មីនៅខេត្តកោះកុង តម្លៃប៉ាន់ស្មានចន្លោះពី ៧០០-៩០០លានដុល្លារ ដែលជាផលប្រយោជន៍ថ្មីបន្ថែមធំមួយនៅថ្ងៃអនាគត»។

សូមជម្រាបដែរថា ក្នុងទស្សនកិច្ចឯកឧត្តម ម៉ាក្រុង ស្របពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០កម្ពុជា-បារាំង គឺបានចុះកិច្ចព្រមព្រៀងរួមគ្នាលើឯកសារចំនួន២៩ ដែលគ្របដណ្តប់លើវិស័យជាច្រើន រួមមាន៖ ថាមពល សុខាភិបាល អប់រំ និងបច្ចេកវិទ្យា ជាដើម។សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ភាពជាដៃគូរវាងកម្ពុជា និងបារាំងជាសក្ខីភាពបង្ហាញថា បណ្តាប្រទេសទាំងអស់ទោះតូច ឬធំ អាចធ្វើការរួមគ្នាក្នុងនាមជាដៃគូស្មើមុខស្មើមាត់ ដើម្បីស្តារទំនុកចិត្ត និងពហុភាគីនិយម និងរួមចំណែកដោះស្រាយបញ្ហារួមគ្នា ព្រមទាំងលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]

ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងក្នុងតម្លៃ ១០០ លានដុល្លារ

ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ […]

ក្រសួងសាធារណការស្វែងយល់បច្ចេកវិទ្យា Vacuum របស់អាល្លឺម៉ង់ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា

គម្រោងសាកល្បងប្រមូលទឹកសំណល់ទំនើបត្រូវបានរំពឹងថានឹងជួយកា […]

កម្ពុជាសម្រេចអត្រាគ្របដណ្តប់អនាម័យកម្រិតមូលដ្ឋាន រហូតដល់ ៩៥% នាពេលបច្ចុប្បន្ន

គិតដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យ កម្រិតមូលដ្ឋាន […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាល តាមរយៈអនុស្សរណៈជាមួយសាកលវិទ្យាល័យ Chongqing Jiaotong នៃប្រទេសចិន

យុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្លាស់ប្តូរចំណេះ […]