ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងក្នុងតម្លៃ ១០០ លានដុល្លារ

ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង តាមរយៈការកៀរគរទុនរយៈពេលវែង ប្រមាណ ១០០ លានដុល្លារអាម៉េរិក។ នេះបើយោងតាម “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង របស់ក្រុមហ៊ុន ស្នេថេក ជុភីធើរ ឯ.ក (SchneiTec Jupiter Co., Ltd.) នៅក្នុងផ្សារមូលបត្រកម្ពុជា” កាលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ឯកឧត្តម សាវើ បេថែល ( Xavier Bettel) ឧបនាយករដ្ឋមន្ត្រី នៃប្រទេសលុចសំបួរ។

ឯកឧត្តម ហ៊ាន សាហ៊ីប បានឱ្យដឹងថា ពិធីចុះបញ្ជីនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និង មានអត្ថន័យពិសេសមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និង ជាប្រទេសដែលបំភាយឧស្ម័នកាបូនកម្រិតទាប។

ជាមួយគ្នានេះ ឯកឧត្តម សាវើ បេថែល ( Xavier Bettel) ឧបនាយករដ្ឋមន្ត្រីនៃប្រទេសលុចសំបួរ បាន សង្ឃឹមយ៉ាងមុតមាំថា ការបោះផ្សាយលក់សញ្ញាបណ្ណនេះនឹងផ្តល់ទំនុកចិត្តបន្ថែមទៀតដល់ធុរជន និងវិនិយោគិន ក្នុងការចូលរួមក្នុងទីផ្សារមូលបត្រដែលកំពុងមានការរីកចម្រើនមួយនេះ។

តាមរយៈពិធីខាងលើនេះដែរ ភាគីពាក់ព័ន្ធចាត់ទុកថា ការចុះបញ្ជីសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធគម្រោងបៃតងរបស់ក្រុមហ៊ុន SchneiTec Jupiter គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដែលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការលើកកម្ពស់ការផលិតថាមពលកកើតឡើងវិញ និងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលអគ្គិសនី។ ភាគីពាក់ព័ន្ធក៏លើកទឹកចិត្តដល់ធុរជន និងវិនិយោគិនកាន់តែច្រើន ឱ្យអនុវត្តតាមគំរូនេះ តាមរយៈការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការវិនិយោគបន្ថែមទៀត លើវិស័យហេដ្ឋារចនាសម្ព័ន្ធ សំដៅជំរុញកំណើនប្រកបដោយចីរភាព សន្តិសុខថាមពល និង ភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការស្វែងយល់បច្ចេកវិទ្យា Vacuum របស់អាល្លឺម៉ង់ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា

គម្រោងសាកល្បងប្រមូលទឹកសំណល់ទំនើបត្រូវបានរំពឹងថានឹងជួយកា […]

កម្ពុជាសម្រេចអត្រាគ្របដណ្តប់អនាម័យកម្រិតមូលដ្ឋាន រហូតដល់ ៩៥% នាពេលបច្ចុប្បន្ន

គិតដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យ កម្រិតមូលដ្ឋាន […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាល តាមរយៈអនុស្សរណៈជាមួយសាកលវិទ្យាល័យ Chongqing Jiaotong នៃប្រទេសចិន

យុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្លាស់ប្តូរចំណេះ […]

ក្រសួងស្ថាប័នពាក់ព័ន្ធទាំងបីប្រជុំពិភាក្សាលើផែនការស្ថាបនា និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរងគ្រោះដោយទឹកជំនន់

ការដាក់ចេញនូវវិធានការយុទ្ធសាស្ត្ររួមគ្នាក្រោមការដឹកនាំរ […]