អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនៅកម្ពុជា ពិសេសលើវិស័យសំខាន់ៗ ចំនួន ៦ សំដៅបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែប្រសើរ។ នេះបើយោងតាមកិច្ចសន្ទនាធុរកិច្ច រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ លោក Hubert Bolduc ប្រធានស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ (Investissement Québec International) និងគណៈប្រតិភូធុរកិច្ច កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា ដោយផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានវិនិយោគដ៏បើកចំហក្នុងតំបន់អាស៊ាន រួមជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធដ៏សម្បូរបែប។ ឯកឧត្តមថា រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសកម្ម ដើម្បីបើកច្រករបៀងសេដ្ឋកិច្ច ព័ស្តុភារកម្ម ឧស្សាហកម្ម និងទេសចរណ៍ថ្មីដ៏មានសក្តានុពលរបស់កម្ពុជា និងទៅកាន់តំបន់អាស៊ាន។

ឯកឧត្តម ក៏បញ្ជាក់ពីត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រពេញទំហឹងតាមរយៈសេវាច្រកចេញ-ចូលតែមួយ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) យន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនជាទៀងទាត់ ព្រមទាំងសេវាថែទាំវិនិយោគជូនវិនិយោគិនប្រកបដោយប្រសិទ្ធភាពផងដែរ។

ជាការឆ្លើយតប លោក Hubert Bolduc បានបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកធុរកិច្ចខេត្តហ្កេបិក ក្នុងការពង្រីកការវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារមកកាន់តំបន់អាស៊ី ជាពិសេសនៅកម្ពុជា លើវិស័យដែល មានសក្តានុពល និងជំនាញខ្ពស់ចំនួន៦ រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស្វកម្ម វិស័យអាកាសចរណ៍ វិស័យថាមពលស្អាត (វារីអគ្គិសនី) វិស័យទេសចរណ៍ និងការរៀបចំពិព័រណ៍ធំៗ។

តាមរយៈជំនួបខាងលើ ភាគីហ្កេបិកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រក្រុមហ៊ុនកម្ពុជា ដែលមានបំណងពង្រីកការវិនិយោគទៅកាន់ទីផ្សារអាមេរិកខាងជើងផងដែរ៕ (read more)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]

ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងក្នុងតម្លៃ ១០០ លានដុល្លារ

ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ […]