រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែលបានបំពាក់នៅក្នុងមន្ទីរពេទ្យបង្អែកចំនួន៣ នៃខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺកាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែលបានបំពាក់នៅក្នុងមន្ទីរពេទ្យបង្អែកចំនួន៣ នៃខេត្តកំពង់ស្ពឺ រួមមាន៖ មន្ទីរពេទ្យបង្អែកគងពិសី មន្ទីរពេទ្យបង្អែកឧដុង្គ និងមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។

ឯកឧត្តមថា ការដាក់ឱ្យប្រើប្រាស់នូវគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលចាំបាច់ ដូចជា៖ ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនអេកូសាស្ត្រ និងឧបករណ៍វិភាគឈាម និងជីវគីមី ព្រមទាំងពង្រឹងសេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ គឺជាគម្រោងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន ធ្វើឱ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យ ការផ្តល់សេវាសង្គ្រោះបន្ទាន់ ការវះកាត់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ ដល់មន្ទីរពេទ្យបង្អែកស្រុកទូទាំងប្រទេស។

ឯកឧត្តមអះអាងថា ការពង្រឹងសមត្ថភាពទាំងនេះ នឹងជួយឱ្យមន្ទីរពេទ្យបង្អែកអាចផ្តល់សេវាពិនិត្យ និងព្យាបាលបានកាន់តែទាន់ពេលវេលា កាត់បន្ថយការតម្រូវឱ្យបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យថ្នាក់ខ្ពស់។

សូមជម្រាបថា រាជរដ្ឋាភិបាលបានពង្រឹងបន្ថែមការផ្តល់សេវាសុខាភិបាលមូលដ្ឋាន នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដោយជំរុញការផ្តល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ការដាក់ឱ្យមានគ្រូពេទ្យប្រចាំការជារៀងរាល់ថ្ងៃ ព្រមទាំងការបំពាក់សម្ភារបច្ចេកទេសទំនើបៗ ដើម្បីពង្រឹងសមត្ថភាព និងការផ្តល់សេវាថែទាំសុខភាពប្រកបដោយប្រសិទ្ធភាពជូនដល់ពលរដ្ឋនៅមូលដ្ឋាន៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]

ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងក្នុងតម្លៃ ១០០ លានដុល្លារ

ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ […]

ក្រសួងសាធារណការស្វែងយល់បច្ចេកវិទ្យា Vacuum របស់អាល្លឺម៉ង់ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា

គម្រោងសាកល្បងប្រមូលទឹកសំណល់ទំនើបត្រូវបានរំពឹងថានឹងជួយកា […]