ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មី ប្តេជ្ញាជួយទាក់ទាញវិនិយោគិនខ្លួនឱ្យមកបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន

ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំកម្ពុជា បានប្តេជ្ញាជួយទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ការប្តេជ្ញានេះ បានធ្វើឡើងកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយលោក Christopher Anderson ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មី ប្រចាំកម្ពុជា។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មី បានប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសការជំរុញវិនិយោគិនពីអាម៉េរិកឱ្យមកស្វែងយល់ពីសក្តានុពល និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។

ខណៈដែលកម្ពុជាគឺជាប្រទេសទី១ ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART) ជាមួយសហរដ្ឋអាម៉េរិក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានរំលេចពីកំណើនគួរឱ្យកត់សម្គាល់នូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រាប់រយៈពេល១០ខែ ឆ្នាំ២០២៦ នេះ ខណៈឯកឧត្តមថា រដ្ឋាភិបាល ក៏ប្តេជ្ញាចិត្ត លើកកម្ពស់កិត្យានុភាពជាតិ ដើម្បីបង្កបរិយាកាសអំណោយផលដល់អ្នកវិនិយោគនៅកម្ពុជាផងដែរ។

តាមរយៈជំនួបខាងលើ កម្ពុជា-អាម៉េរិក ក៏បានផ្លាស់ប្តូរយោបល់លើការងារអាទិភាពមួយចំនួន ដោយផ្តោតលើសារៈសំខាន់នៃវិស័យថាមពល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត សំដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី បង្កើតឱកាសវិនិយោគថ្មីៗ និងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កន្លែងតែមួយប្រមូលផ្តុំគ្រប់យ៉ាង៖ របៀបដែល Bentley Infrastructure Cloud Connect ភ្ជាប់ទិន្នន័យ និងមនុស្សចូលក្នុងប្រព័ន្ធតែមួយ

អស់រយៈពេលជាង ២០ ឆ្នាំមកហើយនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ […]

កម្ពុជា-អេហ្ស៊ីប ប្តេជ្ញារួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

កម្ពុជា-អេហ្ស៊ីប បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិក […]

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]