រដ្ឋកំពុងស្វែងរកដំណោះស្រាយ ខណៈមានពលរដ្ឋតាំងទីលំនៅមិនរៀបរយនៅខេត្តសៀមរាបជិត២ពាន់ គ្រួសារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងកំពុងស្វែងរកដំណោះស្រាយ និងទីជម្រកសមរម្យជូនប្រជាពលរដ្ឋ ខណៈមានពលរដ្ឋតាំងទីលំនៅមិនរៀបរយនៅខេត្តសៀមរាបប្រមាណជិត២ពាន់គ្រួសារ (១.៧៣៨គ្រួសារ)។

យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្សាយចេញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី កំពុងបន្តយកចិត្តទុកដាក់ខ្ពស់លើការស្វែងរកដំណោះស្រាយ និងទីជម្រកសមរម្យជូនប្រជាពលរដ្ឋរស់នៅទីតាំងមិនរៀបរយតាមដងផ្លូវសាធារណៈ។ ជាក់ស្តែង នៅខេត្តសៀមរាប មានបងប្អូនប្រជាពលរដ្ឋតាំងទីលំនៅមិនរៀបរយចំនួន ១.៧៣៨គ្រួសារ ស្មើនឹង ១.៥៥១ខ្នងផ្ទះ ដែលក្រសួងនិងអាជ្ញាធរពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះស្រាវជ្រាវ និងចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងប្រមូលទិន្នន័យ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសមស្រប និងចំគោលដៅ។

ក្រសួងបញ្ជាក់ទៀតថា មិនត្រឹមតែគិតគូរអំពីការដោះស្រាយបញ្ហាទីតាំងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងគិតគូរលើការសម្បទានជម្រកសង្គម និងវិធានការគាំទ្រផ្សេងៗ ដើម្បីធានាឱ្យបងប្អូនទទួលបានទីជម្រកដែលមានសុវត្ថិភាព ព្រមទាំងមានប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ក្រសួងអះអាងថា កិច្ចការងារនេះ គឺដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋមានលំនឹងជីវភាព មានបន្ទប់គេងស្អាត បន្ទប់ទឹកស្អាត ចង្ក្រានបាយស្អាត មានម្ហូបអាហារលើតុ ព្រមទាំងមានសណ្តាប់ធ្នាប់រស់នៅល្អប្រសើរ និងមានឱកាសក្នុងការកសាងអនាគតគ្រួសារប្រកបដោយភាពកក់ក្តៅ និងសេចក្តីថ្លៃថ្នូរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការលើកកម្ពស់ជីវភាព និងការតាំងទីលំនៅថ្មី តាមរយៈគម្រោងកែលម្អការតាំងទីលំនៅសហគមន៍តំបន់ឆ្នេរ

យុទ្ធសាស្ត្រអភិវឌ្ឍន៍លំនៅឋានសមរម្យ និងការកសាងមូលដ្ឋានសេ […]

ក្រសួងរៀបចំដែនដី ចុះសិក្សាទីតាំងរៀបចំសួនឧទ្យានសាធារណៈទំហំ ៦៤ ហិកតា នៅស្រុកខ្សាច់កណ្តាល និងក្រុងអរិយក្សត្រ

ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន ដឹកនាំក្រុមការងារបច្ចេកទេសពិនិ […]

ការចែកប័ណ្ណកម្មសិទ្ធដីធ្លីសរុបនៅកម្ពុជាបានជិត៩ លានបណ្ណ គ្រោងបញ្ចប់នៅឆ្នាំ២០២៧

សម្តេច​តេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភ […]