ការចែកប័ណ្ណកម្មសិទ្ធដីធ្លីសរុបនៅកម្ពុជាបានជិត៩ លានបណ្ណ គ្រោងបញ្ចប់នៅឆ្នាំ២០២៧

សម្តេច​តេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពក្នុងការចែកចាយវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិជាង ២៣,០០០ សន្លឹក នៅខេត្តកណ្តាល ខណៈដែលប័ណ្ណកម្មសិទ្ធិសរុបដែលបានចែកចាយឈានជិត ៩ លានសន្លឹកទូទាំងប្រទេស

គិតមកដល់ពេលបច្ចុប្បន្ននេះ ការចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុដីធ្លីនៅកម្ពុជា បានសរុបជិត ៩ លានបណ្ណ ស្មើនឹង ៨៦% នៃក្បាលដីដែលបានបិទផ្សាយរួច ដោយគ្រោងនឹង បញ្ចប់នៅឆ្នាំ២០២៧ ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់​ម្ចាស់​​​អចល​នវត្ថុចំនួន ២៣០៧៦ បណ្ណជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរ​កា​ជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបញ្ចប់ការងារវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ សម្តេចបន្តថា គិតមកដល់ពេលនេះ យើងបានវាស់វែងក្បាលដីបន្ថែម ចំនួន ៦,៣ លានក្បាលដី ដែលនាំឱ្យការវាស់វែងក្បាលដីសរុបកើនដល់ជិត ១៤ លានក្បាលដី។ ជាមួយគ្នានេះ, យើងបានចេញបណ្ណបន្ថែមចំនួន ២,៦ លានបណ្ណ (សរុបជិត ១០ លានបណ្ណ) និងបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបជិត ៩ លានបណ្ណ ស្មើនឹង ៨៦% នៃក្បាលដីដែលបានបិទផ្សាយរួច។ យើងគ្រោងនឹង បញ្ចប់ការងារនេះទាំងស្រុងនៅឆ្នាំ២០២៧ ខាងមុខ។

ក្នុងវិស័យដីធ្លីនេះដែរ  សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ក្នុងឆ្នាំ២០២៦ និងបញ្ចប់ការចែកបណ្ណកម្មសិទ្ធដីធ្លីនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៧។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុសាសន៍រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែង ដើម្បីងាយស្រួលធ្វើផែនការវិនិយោគ និងអភិវឌ្ឍន៍តាមតំបន់នីមួយៗផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មន្ទីររៀបចំដែនដីរាជធានីភ្នំពេញបើកយុទ្ធនាការចុះបញ្ជីដើម្បីផ្តល់ប័ណ្ណសហកម្មសិទ្ធិនៅខណ្ឌ៧មករា

នៅក្នុងការខិតខំប្រឹងប្រែងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង […]

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]