ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកណ្តាល ប្រជុំពន្លឿនការផ្តល់សេវាសុរិយោដីតាមប្រព័ន្ធឌីជីថល នៅអង្គភាពច្រកចេញ-ចូលតែមួយ
ការប្រជុំអន្តរស្ថាប័នរវាងក្រសួង រដ្ឋបាលខេត្ត និងអគ្គនាយកដ្ឋានពន្ធដារ ផ្តោតលើការដោះស្រាយការកកស្ទះឯកសារ ជំរុញការរៀបចំផ្លូវច្បាប់ក្នុងក្រុង-ស្រុកទាំង ១៣ និងការគ្រប់គ្រងសំណង់ឱ្យមានប្រសិទ្ធភាព ខេត្តកណ្តាល៖ ការកែទម្រង់ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គឺជាអាទិភាពស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យអចលនទ្រព្យ និងការកើនឡើងនៃតម្រូវការផ្នែកច្បាប់...
អានបន្ថែមការចែកប័ណ្ណកម្មសិទ្ធដីធ្លីសរុបនៅកម្ពុជាបានជិត៩ លានបណ្ណ គ្រោងបញ្ចប់នៅឆ្នាំ២០២៧
សម្តេចតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពក្នុងការចែកចាយវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិជាង ២៣,០០០ សន្លឹក នៅខេត្តកណ្តាល ខណៈដែលប័ណ្ណកម្មសិទ្ធិសរុបដែលបានចែកចាយឈានជិត ៩ លានសន្លឹកទូទាំងប្រទេស គិតមកដល់ពេលបច្ចុប្បន្ននេះ ការចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុដីធ្លីនៅកម្ពុជា បានសរុបជិត ៩ លានបណ្ណ ស្មើនឹង ៨៦% នៃក្បាលដីដែលបានបិទផ្សាយរួច ដោយគ្រោងនឹង បញ្ចប់នៅឆ្នាំ២០២៧ ខាងមុខនេះ។ នេះបើយោ...
អានបន្ថែមមន្ទីររៀបចំដែនដីរាជធានីភ្នំពេញបើកយុទ្ធនាការចុះបញ្ជីដើម្បីផ្តល់ប័ណ្ណសហកម្មសិទ្ធិនៅខណ្ឌ៧មករា
នៅក្នុងការខិតខំប្រឹងប្រែងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងអចលនទ្រព្យ និងបង្កើនសុវត្ថិភាពនៃសិទ្ធិកាន់កាប់ដីធ្លីក្នុងទីក្រុងឱ្យមានស្តង់ដារ រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានប្រកាសចាប់ផ្តើមជាផ្លូវការនូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីផ្ទះល្វែងដែលជាចំណែកឯកជននៃអគារសហកម្មសិទ្ធិនៅក្នុងមូលដ្ឋានខណ្ឌ៧មករា។ យុទ្ធនាការនេះ បាន...
អានបន្ថែមរដ្ឋចុះបញ្ជីផ្ទៃដីជាង ១ម៉ឺនហិកតាក្នុងខេត្តស្ទឹងត្រែង ជាតំបន់គ្រប់គ្រងអភិរក្សសត្វផ្សោតទន្លេមេគង្គ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចុះបញ្ជីផ្ទៃដីទំហំ ១០ ៨៧៣,៣៥ ហិកតា ជាដីសម្រាប់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គស្ថិតក្នុងទឹកដីខេត្តស្ទឹងត្រែង ដើម្បីឱ្យការអភិរក្សផ្សោតកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលទី១១ ខែឧសភា ឆ្នាំ២០២៦។ ក្រសួងបានបញ្ជាក់ជូនថា ការចុះបញ្ជីដីធ្លីសម្រាប់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខ...
អានបន្ថែមខេត្តកំពតបានបញ្ចប់ការវាស់វែងដីធ្លីជូនពលរដ្ឋទាំងស្រុង និងប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិនៅឆ្នាំនេះ
ខេត្តកំពត បានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ស្មើនឹង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ខណៈអាជ្ញាធរក៏បានប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងឆ្នាំនេះផងដែរ។ នេះបើតាមពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ប្រធានមន្ទីររៀបចំដែនដីខេត្តក...
អានបន្ថែមនៅខ្វះតែ ១% ប៉ុណ្ណោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសម្រេចការវាស់វែងដីចប់ជាស្ថាពរ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាយការណ៍ថាគោលដៅវាស់វែងឆ្នាំ 2025 បានបញ្ចប់ 95% តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ ក្រសួងដែនដី បានកំណត់ផែនការវាស់វែងដីឲ្យបាន ៧.៦ លានក្បាលដី ប៉ុន្តែសម្រេចរហូតដល់ជាង ៥.៦៦ សែនក្បាលដីទៅហើយ នៅសល់តិចតួចនឹងបង្ហើយនៅឆ្នាំ ២០២៦ ខាងមុខនេះ។ សម្រាប់ឆ្នាំ ២០២៥ គិតត្រឹមដំណាច់ខែតុលា ក្រសួងបានសម្រេចលទ្ធផ...
អានបន្ថែមខេត្តបាត់ដំបងទទួលបានចំណូល ១,៦លានដុល្លារ ពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ សម្រាប់៩ខែ ឆ្នាំ២០២៥
ខេត្តបាត់ដំបងកំពុងក្លាយជាតួអង្គសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសជាប៉ូលសេដ្ឋកិច្ចទីបួនរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការផ្តោតយ៉ាងរឹងមាំលើការគ្រប់គ្រងដីធ្លី ការធ្វើផែនការទីក្រុង និងសំណង់ ខេត្តកំពុងប្រើប្រាស់សក្តានុពលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលក្នុងស្រុក។ នៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះរបស់នាយកដ្ឋានរៀបចំ...
អានបន្ថែមដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ចុះបញ្ជីជាផ្លូវការនៅខេត្តរតនគិរី
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សហគមន៍ជនជាតិដើមភាគតិចគ្រឹង រដ្ឋបាលខេត្តរតនគិរីបានចុះបញ្ជីដីជាផ្លូវការដល់សហគមន៍ជនជាតិដើមភាគតិចគ្រឹង ដោយបញ្ជាក់ពីសិទ្ធិកម្មសិទ្ធិសមូហភាពរបស់ពួកគេនៅលើវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានប្រកាសចុះបញ្ជីក្បាលដីលេខ ០៩៨ មានផ្ទៃដីទំហំ ១៥,៩៦១៣ ហិកតា ក្បាលដីលេខ ០៩៩ មានផ្ទៃដីទំហំ ៣,៤៨៩០ ហិកតា ក្បាលដីលេខ ១០០ ទំហំ ០,៤៩៦២ ហ...
អានបន្ថែមមកទល់ពេលនេះ អាជ្ញាធរខេត្តកណ្តាលចុះបញ្ជីដីធ្លីបានជាង ៤២ម៉ឺនក្បាលដី, ស្មើនឹង ៥៧%
គិតមកដល់ពេលនេះ ការងារចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកណ្តាល សម្រេចបាន ៤២០.៣៦៤ក្បាលដី ស្មើនឹង ៥៧% នៃចំនួនក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៨.៧៥៣ក្បាលដី។ នេះបើយោងតាមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១៧ភូមិ ជូនប្រជាពលរដ្ឋក្នុងអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេ...
អានបន្ថែមមកទល់ពេលនេះ ក្រសួងសម្រេចការវាស់វែងដីធ្លីក្នុងរាជធានីភ្នំពេញ បានជាង៤៦ម៉ឺនក្បាលដី
មកទល់បច្ចុប្បន្ន ក្រសួងរៀបចំដែនដីសម្រេចការងារវាស់វែងដីធ្លីក្នុងរាជធានីភ្នំពេញ បាន ៤៦៥.៩១៩ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបចំនួន ៤៧៧.២៩៩ក្បាលដី។ នេះបើយោងតាមពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុតាមគោលការណ៍ ប្រទានកម្មរបស់រាជរដ្ឋាភិបាល ជូនវិទ្យាស្ថានជាតិកសិកម្មព្រែកលាប និងពលរដ្ឋ ៥១គ្រួសារ ក្នុងសហគមន៍ព្រែកខ្វិត ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រោម...
អានបន្ថែម